Connect with us

កីឡា

ផល សោភ័ណ្ឌ បង្ហាញអារម្មណ៍ ពេលបានជួបរបស់ពិត ចុងសហ្ដហ៍នេះ

បានផុស

នៅ

ដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ នឹងត្រូវជួបអ្នកប្រដាល់ព័រទុយហ្គាល់ មីហ្គេល ទ្រីនដាឌី (Miguel Trindade) នៅសង្វៀន តេជោសន្តិភាព គុនខ្មែរ វើលឆេមពាន (Techo Santepheap Kun Khmer World Champion) នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៣ នៅស្ថានីយទូរទស្សន៍ថោន ហ្វូលអេចឌីធីវី វេលាម៉ោង ៧ យប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មីហ្គេល ទ្រីនដាឌី ជាអ្នកប្រដាល់កម្រិត A មួយរូប ដែលធ្លាប់ផ្ដួលអ្នកប្រដាល់ថៃ ប៉ ត ថ (Por Tor Thor Petchrungruang) ឲ្យសន្លប់នៅក្នុងកម្មវិធី Thai Fight នៅប្រទេសអ៊ីតាលី កាលពីថ្ងៃទី ២២ ខែ​ មេសា ឆ្នាំ ២០២៣។ ចំណែក ផល សោភ័ណ្ឌ ក៏មិនធម្មតាដែរ ដោយបានយកឈ្នះកីឡាករថៃ ខាថាវុធ ក្នុងកម្មវិធីប្រដាល់គុនខ្មែរ ជើងឯកគូបូតា បច្ចេកវិទ្យាកសិកម្មថ្មី កាលពីថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣។

មុនការប្រកួតនៅសង្វៀន តេជោសន្តិភាព គុនខ្មែរ វើលឆេមពាន មកដល់ ផល សោភ័ណ្ឌ បាននិយាយថា៖ «សម្រាប់ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយដែលបានជួបរបស់ពិតហើយខ្លាំង ខ្ញុំក៏ដឹងពីសមត្ថភាពគាត់ ហើយគាត់ក៏ដឹងពីសមត្ថភាពខ្ញុំ ចំពោះខ្ញុំក៏សប្បាយចិត្តដែរ បានជួបអ្នកខ្លាំង​ ទោះបីជាចាញ់ឬឈ្នះក៏សប្បាយចិត្តដែរ»។

សម្រាប់កីឡាករទាំង ២ សុទ្ធតែជាជើងខ្លាំងដូចគ្នា ដូច្នេះបងប្អូនដែលជាអ្នកគាំទ្រប្រដាល់គុនខ្មែរប្រាកដជាទន្ទឹងរង់ចាំការប្រកួតដ៏កក្រើកមួយនេះ។ ផល សោភ័ណ្ឌ បន្ថែមថា​​៖ «សម្រាប់កីឡាប្រដាល់តែងតែមានចាញ់និងឈ្នះ សំខាន់ចាញ់ឬឈ្នះគឺយើងប្រកួតឲ្យ​អស់ពីសមត្ថភាពដែលយើងមាន ហើយត្រូវប្រកួតឲ្យល្អមើល»៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ខ្យល់កន្ត្រាក់
សន្តិសុខសង្គម១៦ នាទីutes មុន

ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​លោក Yoon ចូល​តុលាការ​ក្រុងសេអ៊ូល​​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​​បទឧក្រិដ្ឋ​«បះបោរ» ​

សង្ក្រាន្តវត្តភ្នំ
ព័ត៌មានជាតិ២ ម៉ោង មុន

សង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ចាប់ផ្តើមបើកហើយ ក្រោម​អធិបតីភាព អភិបាលរាជធានី

ផ្លូវថ្មើរជើង
ព័ត៌មានជាតិ២ ម៉ោង មុន

ពីរថ្ងៃមុនចូលឆ្នាំថ្មី ប្រជាពលរដ្ឋនិងភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ សម្រុកទៅលេងសង្ក្រាន្តវត្តភ្នំ និងផ្លូវថ្មើរជើង

រដ្ឋបាលរាជធានី
ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាលរាជធានី ទទួលអំណរសាទរទេវតាឆ្នាំថ្មីនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ

អគ្គិភ័យ
សន្តិសុខសង្គម៦ ម៉ោង មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី១៦មេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​លោក Yoon ចូល​តុលាការ​ក្រុងសេអ៊ូល​​ពាក់​ព័ន្ធ​ការ​ចោទ​ប្រកាន់​​បទឧក្រិដ្ឋ​«បះបោរ» ​

ព័ត៌មានជាតិ២១ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម