សន្តិសុខសង្គម
អង្គរក្សឯកជន ៤នាក់ ព្រមទទួលកំហុស និងសុំទោសជាសាធារណៈ ក្រោយប៉ះទង្គិចពាក្យសម្ដីជាមួយអ្នកធ្វើដំណើរម្នាក់
បុរសជាអង្គរក្សឯកជន ៤នាក់ ដែលបានប៉ះទង្គិចពាក្យសម្ដី និងកាយវិការជាមួយបុរសជាអ្នកធ្វើដំណើរម្នាក់ កាលពីថ្ងៃទី ១២ ខែកក្កដានោះ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ បានកោះឲ្យចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណៈ។ ពួកគេទាំង ៤នាក់នោះ បានឆ្លើយសារភាពទទួលកំហុស ហើយក៏បានសុំទោសជាសាធារណៈ ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/002-13-1024x768.jpg)
លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៣ កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារសន្តិសុខ បានកោះហៅបុរសជាអង្គរក្សឯកជន ៤នាក់ ដែលបានប៉ះទង្គិចពាក្យសម្ដី និងកាយវិការជាមួយបុរសជាអ្នកធ្វើដំណើរម្នាក់ ដើម្បីឲ្យចូលខ្លួនមកបំភ្លឺ និងសុំទោសជាសាធារណៈ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/004-12-1024x814.jpg)
លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា បានបន្តថា «សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការសួរនាំ ហើយជនទាំង ៤នាក់នោះ ក៏បានឆ្លើយសារភាពទទួលកំហុស ហើយក៏បានធ្វើការសុំទោសជាសាធារណៈផងដែរ»។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/001-21-634x1024.jpg)
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា ក្រុមអង្គរក្សឯកជនទាំង ៤នាក់នោះ ក៏មានបំណងជួបបុរសដែលខ្លួនប៉ះទង្គិចពាក្យសម្ដីនោះដែរ ដើម្បីសុំទោសដោយផ្ទាល់ផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/003-12-638x1024.jpg)
កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ម្សិលមិញ មានការរិះគន់នៅលើបណ្ដាញសង្គមហ្វេសប៊ុក ចំពោះបុរសជាអង្គរក្សទាំង ៤នាក់ ដែលជិះម៉ូតូតាមពីក្រោយរថយន្តទំនើបមួយគ្រឿង ដើម្បីការពារចៅហ្វាយនាយរបស់ខ្លួន ដោយចេញពីបឹងកេងកងឆ្ពោះទៅផ្លូវ ៦០ម៉ែត្រ។
លុះមកដល់ចំណុចឡឥដ្ឋនៃផ្លូវជាតិ ២ ដោយសារចរាចរណ៍ចង្អៀត ក៏មានម៉ូតូមួយគ្រឿងជិះដោយបុរសម្នាក់មកជិតក្បែរម៉ូតូរបស់ពួកគេ ហើយក៏ប៉ះឈ្នាន់ម៉ូតូគ្នា។ ពេលនោះពួកគេ ក៏លើកដៃរាងឃាំង មិនឲ្យបុរសរូបនោះទៅមុខបន្ត ហើយបន្ទាប់មកក៏មានការប៉ះទង្គិចពាក្យសម្តីគ្នាទៅវិញទៅមក និងមានកាយវិការមិនសមរម្យផងដែរ។
ក្រុមអង្គរក្សឯកជនទាំង ៤នាក់នោះ បានសន្យាថា មិនប្រព្រឹត្តកំហុសខុសឆ្គងដូចករណីនេះទៀតឡើយ ហើយប្រសិនបើពួកគេរំលោភបំពានទៅលើសិទ្ធិអ្នកដទៃរឿងបញ្ហាចរាចរណ៍តាមដងផ្លូវទៀត ពួកគេនឹងទទួលខុសត្រូវតាមច្បាប់៕
![](https://www.kampucheathmey.com/wp-content/uploads/2023/07/007-7-762x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ខេត្ត៤ របស់កម្ពុជានៅក្នុងតំបន់អភិវឌ្ឍត្រីកោណ CLV មានគម្រោងវិនិយោគ ១០៥ សរុបទឹកប្រាក់ ៣,៧ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រដ្ឋបាលខេត្តកណ្ដាលបំភ្លឺ ចំពោះការផ្សាយថា “បង្គោលព្រំដែនបានហែលទឹកឆ្លងទន្លេមកដុះជាប់ជញ្ជាំងសាលាឃុំខ្មែរ (ព្រែកជ្រៃ ស្រុកកោះធំ)”
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាកាសធាតុអំណោយផល ចំណោតដែលរអិលផុងខ្លាំងផ្លូវជាតិលេខ ៤៨ ត្រូវកែសម្រួលល្អឡើងវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ពលរដ្ឋស្រុកថ្មគោល ២២ គ្រួសារ សុំសម្ដេចទាំងទ្វេជួយកាត់ឆ្កៀលដីធ្លាប់អាស្រ័យផលជាង ២០ ឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ថៃ អតិជាតិបុត្រ ចេញមុខទទួលរឿងជំពាក់លុយគេ និងសន្យាសងម្ចាស់បំណុល
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កៀកថ្ងៃសែនក្បាលទឹក ឆ្នាំទាំង ៣នេះ កាន់តែមានលាភសំណាងច្រើន ទាក់ទងលុយកាក់
-
ចរាចរណ៍៥ ថ្ងៃ ago
គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកសំរោង បណ្តាលឱ្យប្តី ប្រពន្ធ និងកូនតូចៗ២នាក់ ស្លាប់គួរឱ្យរន្ធត់