Connect with us

KPT+

អង់គ្លេស នឹងបើកការដាក់ដេញថ្លៃសូកូឡាអាយុកាល ១២១ ឆ្នាំ

បានផុស

នៅ

ស្ត្រីជនជាតិអង់គ្លេសម្នាក់បានយកសូកូឡាមួយប្រអប់ដែលមានអាយុកាល ១២១ ឆ្នាំ មកដាក់ដេញថ្លៃនៅកន្លែងរៀបចំការលក់វត្ថុបុរាណ និងវិចិត្រសិល្បៈ Hansons Auctioneers នៃទីក្រុងឡុងដ៍ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូកូឡា ១ ប្រអប់​នោះត្រូវបានរក្សាទុកអស់រយៈពេល ១២១ ឆ្នាំមកហើយ វាជាកាដូដែល​គេ​ផ្តល់​ឲ្យសិស្សសាលាក្នុងការ​ប្រារព្ធ​ពិធី​ឡើង​គ្រងរាជ្យ​របស់​ស្តេច Edward VII និង​ម្ចាស់ក្សត្រី Alexandra ក្នុងឆ្នាំ ១៩០២ ។

សូកូឡានេះធ្វើឡើងដោយ Cadbury ហើយសិស្សដែលទទួលបានមានឈ្មោះថា Mary Ann Blackmore អាយុ ៩ ឆ្នាំ ប៉ុន្តែនាងមិនញ៉ាំទេ ហើយសម្រេចចិត្តរក្សាទុកវាជាអនុស្សាវរីយ៍នៃឱកាសនោះទៅវិញ ។

Mary បានរក្សាទុកសូកូឡារបស់នាងតកូនតចៅ រហូតដល់ចៅស្រីឈ្មោះ Jean Thompson ដែលបច្ចុប្បន្នមានអាយុ ៧២ ឆ្នាំ ហើយក៏ជាអ្នកយកទៅដាក់ដេញថ្លៃដែរ ។

សូកូឡា​នឹង​ត្រូវ​​ដាក់​ដេញ​ថ្លៃ​នៅ Hansons ឆាប់ៗនេះ ​ហើយគេ​រំពឹង​ថា​នឹង​អាចលក់ចេញ​យ៉ាង​ហោច​ណាស់តម្លៃ ១៣០ ដុល្លារ ទៅ ១៩៥ ដុល្លារ ។

ជាក់ស្ដែងសូកូឡា​ដែល​មាន​អាយុ ១២១ ឆ្នាំខាងលើ ​បាន​ផុតកំណត់ហើយ មិនអាចញ៉ាំបានទៀតទេ ។ ទោះបីជាបើកមកអាចនឹងមានក្លិនសូកូឡាដ៏គួរឲ្យចង់ស្រង់ក្លិនក៏ដោយ ក៏គ្មាននរណាហ៊ានប្រថុយបើកវាដែរ ៕

ប្រែសម្រួល៖ វារី

ប្រភព៖ newssky

ចុចអាន៖ ហ្គីតាសំណព្វ Taylor Swift ដាក់ដេញថ្លៃជាង ១០ម៉ឺនដុល្លារ ដើម្បីយកប្រាក់ជួយកុមារមហារីក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម