Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះឃ្លាំងសិប្បកម្ម​នៅខណ្ឌច្បារអំពៅម្សិលមិញ ខូចខាតម៉ាស៊ីន៥គ្រឿង រថយន្ដ១គ្រឿង និងម៉ូតូ១គ្រឿង

បានផុស

នៅ

គ្រោះអគ្គិភ័យដែលបានឆាបឆេះឃ្លាំងសិប្បកម្ម​ដេរពូកសាឡុង​នៅសង្កាត់និរោធកាលពីល្ងាចថ្ងៃទី១៣ ខែកក្កដាម្សិលមិញ បណ្ដាលឲ្យខូចខាតឃ្លាំងទំហំ១៥ម៉ែត្រ X ២០ម៉ែត្រ ម៉ាស៊ីនដេរ និងផុងចំនួន០៥គ្រឿង រថយន្ត PAJEROចំនួន១​គ្រឿង និងម៉ូតូ Honda Air Black ចំនួន១គ្រឿង។ និងបានឆេះរាលដាលដល់ផ្ទះឈើប្រក់ស័ង្កសីចំនួន១ខ្នងអស់ទាំងស្រុង និងផ្ទះថ្មចំនួន០១ខ្នង (ខូចខាតប្រហែល១០%)។ បើតាមសមត្ថកិច្ច ម្ចាស់ទីតាំងមានឈ្មោះ​ សុខ ចន្ទី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិវៀតណាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង​១៦និង៥០នាទីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចឃ្លាំងសិប្បកម្មដេរពូក និងសាឡុង ស្ថិតក្នុងភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ក្នុងករណីគ្រោះអគ្គិភ័យនេះ​ គឺមិនមានមនុស្សរងរបួស​ឬបាត់បង់ជីវិតឡើយ​ ដោយកម្លាំងជំនាញរបស់ការិយាល័យអគ្គិភ័យ​បានប្រើប្រាស់រថយន្ដចំនួន១៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៣០ឡាន ស្មើនឹង១២០ម៉ែត្រគូប ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង៕

អត្ថបទ៖​សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១១ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១៥ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤២ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច១ ម៉ោង មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម