Connect with us

សន្តិសុខសង្គម

មនុស្ស១២នាក់ពុលមីឆាត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់

បានផុស

នៅ

ប្រជាពលរដ្ឋប្រុសស្រីចំនួន១២នាក់ នៅក្នុងឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង បានហូបមីឆាពុលចុកពោះនិងត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ ករណីនេះបានកើតឡើងនៅ១៥និង៣៥នាទី ល្ងាចថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២៣ ក្នុងមូលដ្ឋានឃុំផ្លូវទូក និងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង នៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះបានឱ្យដឹងថា កាលពីល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ម៉ោង១៦ល្ងាច មានករណីប្រជាពលរដ្ឋចុកពោះ ក្អួត រាគ ដែលរស់នៅក្នុងភូមិក្រងផ្តិល ឃុំប្រឡាយមាស និងភូមិពាមខ្នង ឃុំផ្លូវទូក ស្រុកកំពង់លែង ដែលបានហូបមីឆាដែលរុញរទេះដើរលក់តាមផ្លូវក្នុងភូមិ។

ក្នុងករណីខាងលើនេះមានមនុស្សប្រុស ស្រី ក្មេង ចាស់ ចំនួន១២នាក់មានរោគសញ្ញាស្រដៀងគ្នាគឺ ចុកពោះ រាគ និងក្អួត អស់កម្លាំង ។ អ្នករងគ្រោះទាំងអស់ត្រូវបានក្រុមគ្រួសារអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបញ្ជូនមកមន្ទីរពេទ្យខេត្តទាំង អស់ដើម្បីសង្គ្រោះជីវិត។ ប៉ុន្តែក្នុងករណីនេះមិនមានអ្នកណាបាត់បង់អាយុជីវិតឡើយ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ក្នុងករណីនេះមានអ្នករងគ្រោះចំនួន១២នាក់ ស្រី៥នាក់ (នៅក្នុងឃុំផ្លូវទូក៣នាក់ស្រី ២នាក់) និងនៅក្នុងឃុំប្រឡាយមាស៨នាក់ ស្រី៣នាក់) ជនរងគ្រោះមានអាយុចាប់ពីអាយុ១៨ខែ ដល់៦៥ឆ្នាំ សុទ្ធតែបានបរិភោគមីឆា(មីដុំសសៃមូល)។ ស្ត្រីឈ្មោះ មូល សុន អាយុ៧០ឆ្នាំរស់នៅក្នុងឃុំផ្លូវទូកស្រុកកំពង់លែងបានរុញរទេះដើរលក់នៅក្នុងភូមិ ។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ច អ្នកចេញរោគសញ្ញាមុនគេ បានហូនមីឆានៅវេលាម៉ោង១៥និង១៥នាទី និងចេញរោគ សញ្ញានៅម៉ោង១៥និង៤៥នាទី ល្ងាចថ្ងៃទី១៣ខែកក្កដា និងអ្នកផ្សេងទៀតបានហូបមីឆានៅចន្លោះម៉ោង១៥និង៣០នាទី ទៅម៉ោង១៦ល្ងាច និងបានចេញរោគសញ្ញានៅចន្លោះម៉ោង១៦ទៅម៉ោង១៧ល្ងាច។

ករណីនេះសមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រមូលសសៃមីដែលនៅសល់ដើម្បីយកមកវិភាគរកមូលហេតុអោយបានច្បាស់លាស់។ ចំណែកស្ត្រីឈ្មោះ មូសុន អាយុ៧០ ឆ្នាំរស់នៅភូមិពាងខ្នង ឃុំផ្លូវទូក ជាអ្នកលក់មីឆា ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលប្រល័យមាសឃាត់ខ្លួន រង់ចាំការសម្រេចពីថ្នាក់លើ។

ដោយឡែកប្រធានមន្ទីរពេទ្យបង្អែលខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះទូរសព្ទមិនចូល។ ប៉ុន្តែក្រុមគ្រូពេទ្យកំពុងសង្គ្រោះព្យាបាលអ្នកជំងឺនៅក្នុងអាគារសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី១៤ ខែកក្កដានេះបានឲ្យដឹងថា អ្នកជំងឺទាំងអស់មានអាការស្រួលខ្លួនបណ្តើរៗហើយ និងពុំមានអ្នកណារងគ្រោះធ្ងន់នោះឡើយ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១១ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១៦ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤២ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច១ ម៉ោង មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម