Connect with us

សុខភាព

ធុញនឹងបញ្ហាក្លិនក្លៀក! សាកល្បងកាត់បន្ថយក្លិនក្លៀក ជាមួយរូបមន្តធម្មជាតិងាយៗនេះ

បានផុស

នៅ

សួរ​ថា មាន​អ្នក​ណា​ចូល​ចិត្ត​ហិត​ក្លិន​ក្លៀក​ទេ? ចម្លើយ​នោះ គឺ​គ្មាន​មនុស្ស​ណា​ចូល​ចិត្ត​នឹង​ក្លិន​ផ្អួរ ស្អុយ​ក្លៀក​របស់យើង​ទេ។ ក្លិន​ក្លៀក​ជា​បញ្ហា​ដែល​គ្នា​យើង​មួយ​ចំនួន​ជួប​ប្រទះ ហើយ​វា​ក៏​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​យើង​បាត់​បង់​ទំនុក​ចិត្ត​មក​លើ​ខ្លួន​ឯង​ដែរ ទៅ​ណា​មក​ណា​ម្ដង​ៗ មិន​ហ៊ាន​លើក​ដៃ​ខ្ពស់ មិន​សូវ​មាន​អ្នក​ចង់​ឈរ​ក្បែរ​ទេ ។ ប៉ុន្តែ! កុំ​បារម្ភ​ពេក​អី ខាង​ក្រោម​នេះ​ជា​ក្បួន​ធម្មជាតិ​ៗ អាច​កាត់​បន្ថយ​ក្លិន​ក្លៀក​ផ្អួរ​បាន។

១. ម្សៅសូដា (Baking Soda)

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្សៅ​សូដា​អាច​ជួយ​ក្លៀក​របស់​យើង​ស្ងួត និង​កាត់​បន្ថយ​ការ​បែក​ញើស ហើយ​សារ​ធាតុ​ប្រឆាំង​បាក់តេរី​របស់​វា អាច​កម្ចាត់​បាក់តេរី​ដែល​ធ្វើ​ឲ្យ​មាន​ក្លិន​ក្លៀក​បាន។ យើង​អាច​លាយ​ម្សៅ​សូដា ១ស្លាប​ព្រា និង​ទឹក​ក្រូច​ឆ្មា ១ស្លាបព្រា រួច​លាប​លើ​ក្លៀក ទុក​ចោល២-៣នាទី សឹម​លាង​ទឹក​ចេញ (ធ្វើ​១ដង/ថ្ងៃ)។

២. ទឹក​ក្រូច​ឆ្មារ

យើង​ដឹង​ហើយ​ថា ក្រូច​ឆ្មារ​មាន​ជាតិ​អាស៊ីដ​ខ្ពស់។ វា​ជួយ​កាត់​បន្ថយ​កម្រិត​ ph ស្បែក​របស់​យើង ហើយ​វា​ធ្វើ​ឲ្យ​បាក់តេរី​ដែល​បង្ក​ក្លិន​មិន​ល្អ មិន​អាច​រស់​បាន។ យើង​អាច​យក​ក្រូច​ឆ្មារ កាត់​ពាក់​កណ្ដាល​មក​ត្រដុស​នៅ​លើ​ក្លៀក ២-៣​នាទី ទុក​ឲ្យ​ក្លៀក​ស្ងួត រួច​លាង​ចេញ (ធ្វើ​១ដង/ថ្ងៃ)។

ចំណាំ៖ បើ​ស្បែក​ក្លៀក​ឆាប់​មាន​ប្រតិកម្ម អាច​យក​ទឹក​ក្រូចឆ្មារ លាយ​ជាមួយ​ទឹក​ខ្លះ រួច​លាប​បាន។

៣. ប្រទាល​កន្ទុយ​ក្រពើ

ប្រទាលកន្ទុយ​ក្រពើ ជា​ប្រភព​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​បាក់តេរី​ច្រើន។ ដោយ​សារ​បែប​នេះ​ហើយ ទើប​បន្ទាល​កន្ទុយ​ក្រពើ​ជា​ជម្រើស​ល្អ​បំផុត​មួយ ដើម្បី​កម្ចាត់​ក្លិន​ក្លៀក និង​ក្លិន​ខ្លួន។ លើស​ពី​នេះ វា​ក៏​ការពារ​មិន​ឲ្យ​បាក់តេរី​ដែល​បង្ក​ក្លិន​មិន​ល្អ​រស់​បាន​ដែរ។ យើង​គួរ​យក​ជែល​ប្រទាល​កន្ទុយ​ក្រពើ លាប​លើ​ក្លៀក រួច​ទុក​ចោល​មួយ​យប់ ព្រឹក​ឡើង​សឹម​លាង​ចេញ (ធ្វើ​១ដង/ថ្ងៃ)។ ម៉្យាង​ទៀត យើង​ក៏​អាច​ផឹក​ទឹក​ប្រទាល​កន្ទុយ​ក្រពើ​ជា​ប្រចាំ​បាន​ដែរ។

បន្ថែម​ពី​លើ​នេះ នៅ​មាន​តិចនិក​មួយ​ចំនួន​ផ្សេង​ទៀត ដែល​អាច​ជួយ​កាត់​បន្ថយ​ក្លិន​ក្លៀក​យើង​បាន​ដូច​ជា៖

– ងូតទឹក​យ៉ាង​តិច ១ដង/ថ្ងៃ
– ប្រើ​សាប៊ូ​មាន​គុណភាព​ខ្ពស់ដើម្បី​កម្ចាត់​បាក់តេរី
– ប្រើ​ផលិតផលលាប​ក្លៀក​មាន​គុណភាព​ខ្ពស់
– ស្លៀក​ពាក់​ខោអាវ​រលុង មិន​រឹប​ពេក
– ទុក​រោម​ក្លៀក​ឲ្យ​ខ្លីៗ ឬ​កុំ​ឲ្យ​មាន​ក៏​ល្អ
– ញ៉ាំ​ទឹក បន្លែ ផ្លែឈើ សាច់ត្រី​ឲ្យ​បាន​ច្រើន
– មិន​ត្រូវ​នៅ​ក្បែរ​អាហារ​មាន​ក្លិន​ខ្លាំង ដូច​ជា ការី ឬ​ខ្ទឹម​បារាំង។ល៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

ចុចអាន៖ខ្វះ​ជាតិ​ទឹក​មែនទេ? ភេសជ្ជៈ៣ប្រភេទនេះ​អាច​ជួយ​អ្នក​បាន

ចុចអាន៖ល់កែវញឹកញយ ប្រយ័ត្នរលាកលំពែង ប៉ះពាល់ជីវិត លែងបានសប្បាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម