Connect with us

សន្តិសុខសង្គម

ដកហូតមងខុសច្បាប់ជិត ២ ពាន់ម៉ែត្រ និងអប់រំអ្នកនេសាទ ១៤ នាក់

បានផុស

នៅ

ក្រុមមន្ត្រីអភិរក្សត្រីមេពូជទន្លេមេគង្គលើចុះល្បាតចាប់ពីដើម ខែកក្កដា មកដល់ថ្ងៃទី ១៤ កក្កដានេះ បានឃាត់ខ្លួនប្រជាអ្នកនេសាទចំនួន ១៤ នាក់ ប្រើឧបករណ៍មងខុសច្បាប់ធ្វើការអប់រំ និងបានដកហូតមងចំនួន ១ ៨០០ ម៉ែត្រ ដែលបានលួចលាក់ធ្វើនេសាទក្នុងអន្លុងអភិរក្សជាតំបន់ហាមឃាត់នៅតាមតំបន់រ៉ាមសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជួប ផល្លា ប្រធានក្រុមអភិរក្សត្រីមេពូជប្រចាំតំបន់រ៉ាមសារ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងបានបញ្ចាក់ថា៖ ការចុះល្បាតនៅតាមតំបន់រ៉ាមសារ និងនៅតាមចំណុច របៀងអភិរក្សធនធានជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ទន្លេមេគង្គលើចាប់ពីដើមខែកក្កដាមកដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៣នេះ នៅតាមចំណុច គោល​ដៅចំនួន ៥ មានក្បាលកោះស្នែង, កោះស្រឡៅ, កោះហាន, កោះកី និងកោះទន្លេ កម្លាំងសហការល្បាតបានធ្វើសកម្មភាពបង្ក្រាបបទល្មើសនេសាទជាប្រចាំទាំងថ្ងៃទាំងយប់ ដោយមានការផ្លាស់ប្តូរវេនគ្នា។

លោកបន្តថា៖ ក្នុងសកម្មភាពចុះល្បាតនេះ សប្តាហ៍មុនកម្លាំងអភិរក្ស។ បានជួបអ្នកនេសាទ ១១ នាក់ និងនៅសប្តាហ៍នេះចំនួន៣នាក់ បានលួចធ្វើនេសាទនៅកន្លែងផ្សេងៗពីគ្នា ហើយមន្ត្រីក្រុមអភិរក្សបានធ្វើការអប់រំណែនាំ និងឱ្យស្រាវសារមងទៅផ្ទះវិញ។ ចំណែកមងខុសច្បាប់ត្រូវដកហូត ហើយបើមានលើកក្រោយទៀតនិងផាកពិន័យបន្ថែមតាមច្បាប់ជលផល។

លោកស្រីសំវិចិត្រ ប្រធានខណ្ឌជលផលស្ទឹងត្រែងបានបញ្ចាក់ថា៖នៅក្នុងខែមិថុនាកន្លងទៅក្រុមល្បាតបានចុះឃាត់ខ្លួនធ្វើការអប់រំអ្នកនេសាទជាច្រើននិងធ្វើការដករហូតឧបករណ៍ខុសច្បាប់ជាច្រើនផងដែរ។ហើយនៅខែកក្កដានេះ ក្រុមល្បាតបានចុះឃាត់ខ្លួនអ្នកនេសាទចំនួន ១៤នាក់បន្ថែមទៀតធ្វើការអប់រំ។

លោកនាយខណ្ឌបន្តថា:នេះជាគោលការណ៍ដែលយើងចង់បានព្រោះសកម្មភាពដែលកំពុងអនុវត្តរាល់ថ្ងៃនេះ យើងចង់ឱ្យប្រជាអ្នកនេសាទយល់ដឹងហើយនាំគ្នាគោរពច្បាប់ជលផល។ 

កត្តានេះយើងបង្ក្រាបផង អប់រំផង និងបានផ្សព្វផ្សាយច្បាប់ស្ដីពីតំបន់ការពារធនធានជីវចំរុះនៅរដូវបិទនេសាទផង ដោយសាតែនៅខេត្តស្ទឹងត្រែងរដូវបិទនេសាទបានចាប់អនុវត្តពីខែឧសភាទៅដល់ខែកញ្ញាជារៀងរាល់ឆ្នាំ។ 

សូមបញ្ជាក់ថា៖ តំបន់រ៉ាមសារ តាមដងន្លេមេគង្គលើ ចាប់ចេញពីចំណុចភូមិថ្មីសង្កាត់សាមគ្គីក្រុងស្ទឹងត្រែង ទៅដល់ភូមិកោះព្នៅ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ មានប្រវែងជិត៤០គីឡូម៉ែត្រតាមផ្លូវទឹក ដែលមានពពួកត្រីមេពូជរស់នៅជាង៥០០ប្រភេទ និងសត្វស្លាបចម្រុះ ៩៧ ប្រភេទ កំពុងអភិរក្ស៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់

ព័ត៌មានជាតិ១៥ នាទីutes មុន

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច១៥ នាទីutes មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ព័ត៌មានជាតិ១៦ នាទីutes មុន

ឡើង​ដឹកនាំ​ជា​​អភិបាល​​ខេត្ត​ព្រះសីហនុបន្តពី​លោក គួច ចំរើន លោក ម៉ាង ស៊ីណេត ប្រាប់​ពី​ផែនការ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

សន្តិសុខសង្គម១៩ នាទីutes មុន

នគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនក្រុមបង្ហោះម៉ូតូតាមផ្លូវសាធារណៈ៧នាក់

Sokha Hotels

ព័ត៌មានពេញនិយម