Connect with us

បច្ចេកវិទ្យា

បច្ចេកវិទ្យាកម្មវីធី ២ ជួយសម្រួលការងារសរសេរអត្ថបទអក្សរខ្មែរ បានលឿន

បានផុស

នៅ

បច្ចេកវិទ្យា កំពុងដើរតួយ៉ាងសំខាន់ សម្រួលដល់កិច្ចការងារជាច្រើន និងជាជំនួយការដែលមិនអាចខ្វះបានរបស់មនុស្ស ហើយបើក្រឡេកមើលតម្រូវការទូទៅចម្បងមួយរបស់មនុស្សសម័យថ្មី ដែលផ្តោតលើការសរសេរអត្ថបទទូទៅ ពិសេស អត្ថបទ​ជូនដំណឹង សុទ្ធសឹងតែចង់បាននូវភាពលឿន រហ័ស និងងាយស្រួល។ យ៉ាងណាមិញ កិច្ចការងារទាំងអស់នេះ លែងមានភាពលំបាកទៀតហើយ ក្នុងសម័យបច្ចេកវិទ្យានេះ។ ដើម្បីឆ្លើយតបនឹងតម្រូវការទាំងនេះ កម្ពុជាថ្មី សូមណែនាំ កម្មវិធីលើប្រព័ន្ធទូរស័ព្ទដៃចំនួន២ ដែលជាជំនួយការពិសេស ក្នុងការសរសេរអត្ថបទបានរហ័ស ហើយកម្មវិធីទាំងនោះ សឹងតែមិនមានខុសអក្ខរាវិរុធ និងអាចដំណើរការបានទាំង andriod និង ios ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. Khmer ASR – Automatic Speech R
កម្មវិធីនេះត្រូវបានបង្កើតឡើងទាំងស្រុង ដោយក្រុមអ្នកស្រាវជ្រាវវ័យក្មេង របស់បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន) នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។ កម្មវិធីនេះ ជាប្រព័ន្ធដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (Artificial Intelligence) ក្នុងការបំប្លែងសំឡេងនិយាយ និងឯកសារជាសំលេងជាភាសាខ្មែរ ទៅជាអត្ថបទសរសេរដោយស្វ័យប្រវត្តិ ដោយប្រើប្រាស់វិធីសាស្រ្តរួមបញ្ចូលគ្នារវាង Statistical Learning និង Deep Learning ជាវិធីសាស្រ្តថ្មី​ សម្រាប់បង្កើតប្រព័ន្ធស្វ័យប្រវត្តិកម្ម បំប្លែងសំឡេងនិយាយ ទៅជាអត្ថបទសរសេរ សម្រាប់ភាសាដែលមានលក្ខណៈ ស្មុគស្មាញ និងមានទិន្នន័យតិចក្នុងទម្រង់ឌីជីថល។

បច្ចេកវិទ្យានេះ អាចអនុញ្ញាតឱ្យសហគមន៍អ្នកស្រាវជ្រាវ និងអភិវឌ្ឍបច្ចេកវិទ្យានៅកម្ពុជាអាចប្រើប្រាស់ឬបំពាក់ជា មួយនឹងប្រព័ន្ធឬបច្ចេកវិទ្យាដទៃទៀត ដើម្បីប្រើប្រាស់លើការងារសំខាន់ៗ ដូចជា៖
១. ជួយសម្រួល និងពន្លឿនការអនុវត្តការងារប្រចាំថ្ងៃ ជាអាទិ៍ការងារកត់ត្រានៅក្នុងកិច្ចប្រជុំ និងកម្មវិធីផ្សេងៗ ដែលពុំមានសំឡេងរំខានខ្លាំង ដូចជាការបំប្លែងសំឡេងសន្ទរកថា ទៅជាអត្ថបទសរសេរ, ការបំប្លែងសំឡេងបង្រៀនទៅជាអត្ថបទសរសេរ នៅក្នុងការងារបណ្តុះបណ្តាលជាដើម។
២. បំពាក់ជាបច្ចេកវិទ្យាជំនួយដល់ជនពិការក្នុងការបំពេញការងារ និងការរស់នៅប្រចាំថ្ងៃ។
៣. បង្កើតជាបច្ចេកវិទ្យាបញ្ជាដោយសំឡេង (Voice Command) ជាភាសាខ្មែរ ទៅលើវត្ថុ និងសម្ភារៈប្រើប្រាស់ ផ្សេងៗ។

ការដំឡើងកម្មវិធី
ការបំប្លែងសំឡេងនិយាយ
ការបំប្លែងឯកសារជាសំឡេង

២. Google Keep
ជាទូទៅ កម្មវិធីមួយនេះ មានស្រាប់លើប្រភេទទូរស័ព្ទប្រព័ន្ធ android ប៉ុន្តែបើមិនមានទេ អាចចូលទៅទាញយកពីកម្មវិធី Play Store (android) ឬ App Store (ios) មកប្រើប្រាស់បាន។ គួរឱ្យដឹងដែរថាកម្មវិធីនេះ ក៏អាចប្រើ បានលើប្រព័ន្ធកុំព្យូទ័រផងដែរ។ Google Keep ជាកម្មវិធីមួយដែលរួមបញ្ចូលដោយមុខងារចាំបាច់មួយចំនួន ដែលមិនត្រឹមតែអាចរក្សាទុកទិន្នន័យរបស់យើងបានប៉ុណ្ណោះទេ ថែមទាំងប្រើមុខងារ សំឡេងបំប្លែងទៅជាអក្សរបានទៀតផង។ លើសពីនេះ យើងក៏អាចធ្វើការជាក្រុមនៅលើកម្មវិធីនេះផងដែរ ដោយគ្រាន់តែបញ្ចូល Gmail បុគ្គលនោះ ឬបើសិទ្ធជាសាធារណៈក៏បាន ដូចទៅនឹង Google doc ដែរ។

១. Notes ៖ ក្នុង function នេះ មានមុខងារ ៣ សម្រាប់យើង អាចប្រើសម្រាប់ធ្វើការកត់ចំណាំជាចំណុចៗ ជាសំណេរ​វែងខ្លី រួមនឹងអាចផ្ទុកបានទាំងរូបភាព និងអានជាសំឡេង ដើម្បីឱ្យវាមុខងារនេះសរសេរជា អក្សរខ្មែរបានផងដែរ។​

២. Reminders ៖ មុខងារនេះ អាចជួយយើងកំណត់ចំណាំពីអ្វីមួយ ដូចជាការត្រៀមណាត់ប្រជុំ ឬព្រឹត្តិការណ៍កម្មវិធី​អ្វីមួយ ដោយអាចមើលទាំងខ្លួនឯងផង និងអ្នកដទៃដែលយើងចង់ឱ្យគេបានឃើញផង ដោយគ្រាន់តែបញ្ចូល Gmail បុគ្គលនោះចូល។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៦ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម