ជីវិតកម្សាន្ដ
ព្រះសង្ឃកូរ៉េមួយអង្គ មិនអនុញ្ញាតឱ្យ Jennie ចូលវត្ត ព្រោះនាងល្បីពេក
ព្រះសង្ឃមួយអង្គនៅកូរ៉េខាងត្បូង បានទម្លាយរឿងពិតមួយថា មុនពេល Kim Jennie ចូលរួមសម្ដែងក្នុងខ្សែភាពយន្តរឿង “The Idol” នាងធ្លាប់សុំអនុញ្ញាតចូលវត្តដើម្បីថតរឿង តែព្រះតេជគុណបានបដិសេដ ព្រោះតែភាពល្បីល្បាញរបស់តារា Kpop រូបនេះ។
ថ្មីៗនេះ នៅក្នុងបទសម្ភាសន៍មួយជាមួយព្រះសង្ឃមួយអង្គ បានចែករំលែកថា Jennie សមាជិកក្រុម BLACKPINK ធ្លាប់ទៅវត្តដើម្បីសុំថតរឿង ប៉ុន្តែមិនបានសម្រេចនោះទេ ដោយសារព្រះសង្ឃរាជពុំយល់ព្រម។ ព្រះសង្ឃអង្គនេះ មានសង្ឃដីកាថា ដោយសារប្រជាប្រិយភាពរបស់ Jennie ល្បីល្បាញកម្រិតពិភពលោក ទើបព្រះតេជគុណបដិសេធយ៉ាងដូច្នេះ។ មូលហេតុដែលព្រះតេជគុណបដិសេដវត្តមានរបស់ Jennie ព្រោះតែមិនចង់ឱ្យព្រះវិហារ និងវត្តអារ៉ាមក្លាយជាកន្លែងពាណិជ្ជកម្មនោះទេ ជាពិសេសអ្នកគាំទ្ររបស់ Jennie នឹងសម្រុកទៅវត្តច្រើនពេក រហូតដល់ស្ទះមិនខាន។
បន្ទាប់ពីមិនបានថតនៅវត្តមួយនោះ មិនយូរប៉ុន្មាន Jennie បានបង្ហាញខ្លួនជាផ្លូវការជាតារាសម្ដែងក្នុងគម្រោងរឿង “The Idol” ដែលផលិតដោយ The Weeknd ហើយនាងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ជាពិសេស Blinks តែម្ដង៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ប្រឡូកពិភពតន្ត្រីជាង ៧ឆ្នាំ ក្រុម BLACKPINK ចេញចម្រៀងបាន ៧០បទ
ចុចអាន៖ សម្ដែងលើកដំបូង Jennie ត្រូវទស្សនាវដ្ដី Forbes លើកសរសើរ និងចង់ឱ្យឈ្នះពានរង្វាន់អន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មនុស្សស្លាប់ម្នាក់ នៅក្នុងហេតុការណ៍ឆេះរោងចក្រប្រេងឆានៅឥណ្ឌូណេស៊ី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី២១ឈ្មោះ កងរី បានវិវដ្ដទៅជាព្យុះសង្ឃរា នឹងធ្វើឲ្យកម្ពុជាមានភ្លៀងជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់