Connect with us

ព័ត៌មានអន្ដរជាតិ

បុរសឥណ្ឌា ដើរសុំទាន រហូតក្លាយជាមហាសេដ្ឋី មានទ្រពសម្បត្តិជិត ១លានដុល្លារ

បានផុស

នៅ

បុរសឥណ្ឌាម្នាក់ បានចំណាយពេល១០ទៅ១២ម៉ោងក្នុងមួយថ្ងៃ ដើរសុំទានតាមដងផ្លូវក្នុងទីក្រុង Mumbai ហើយពេលនេះ គាត់បានក្លាយជាអ្នកសុំទាន ដែលមានជាងគេបំផុតនៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសុទ្ធ ៩១៣ ៧៧២ដុល្លារអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bharat Jain គឺជាមនុស្សមិនបានទទួលការអប់រំ ដោយសារតែគ្រួសារក្រីក្រ ប៉ុន្តែពេលនេះ គាត់បាន​ក្លាយ​ជា​មហាសេដ្ឋី​ ដោយសារតែប្រាក់ បានពី​ការ​សុំ​ទាន​តាម​ផ្លូវ។

យោងតាមសេចក្តីរាយការណ៍របស់កាសែត India Times, គាត់រកប្រាក់បានប្រហែល ២៤ទៅ៣០ដុល្លារ ក្នុងមួយថ្ងៃ និងរហូតដល់ ៧៣០ដុល្លារ ទៅ ៩១០ដុល្លារ ក្នុងមួយខែ។ ហើយតាមរយៈការសុំទានអស់រយៈពេលជាច្រើនឆ្នាំ ទីបំផុតគាត់ក៏មានលុយ ដើម្បីទិញផ្ទះល្វែងតម្លៃ ១៤៦ ៤០០ដុល្លារ ព្រមទាំងហាងចំនួន២ ដែលជួលឲ្យគេមួយខែ ៣៦៦ដុល្លារផងដែរ។

(រូបថត៖ India Times)

លើសពីនោះ លោកនិងក្រុមគ្រួសារ ដែលមានគ្នា៥នាក់ ត្រូវបានគេនិយាយថា រស់នៅយ៉ាងសុខស្រួល ក្នុងផ្ទះដ៏ធំទូលាយផងដែរ។

ថ្វីបើមានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ ក៏ដូចជាអាជីវកម្មក៏ដោយ ប៉ុន្តែលោក Bharat Jain នៅតែដើរសុំទាន ដោយមិនស្តាប់ការណែនាំរបស់គ្រួសារឲ្យគាត់បញ្ឈប់នោះទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ World of Buzz

ចុចអាន៖ ភ្ញាក់ផ្អើលមិនខាន ពេលដឹងចំណូលអ្នកសុំទាន នៅទីក្រុងឡុងដ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទីutes មុន

នគរបាលខណ្ឌពោធិ៍សែនជ័យ ចុះល្បាតតាមភូមិសាស្ត្រ ឃាត់ខ្លួនក្មេងទំនើង ៥ នាក់

ព័ត៌មានជាតិ៩ នាទីutes មុន

កម្ពុជា-វៀតណាម រៀបចំតាំងពិព័រណ៍ផលិតផលសក្តានុពលរួមគ្នារយៈពេល៥ថ្ងៃ នៅក្នុងខេត្តមណ្ឌលគិរី

សេដ្ឋកិច្ច១០ នាទីutes មុន

គម្រោងសាងសង់ផ្លូវក្រវាត់ព្រំដែន សម្រេចបានលទ្ធផលមួយចំនួន បន្ទាប់ពីបើកការដ្ឋានជិត ២ ខែ

ព័ត៌មានជាតិ១០ នាទីutes មុន

ឡើង​ដឹកនាំ​ជា​​អភិបាល​​ខេត្ត​ព្រះសីហនុបន្តពី​លោក គួច ចំរើន លោក ម៉ាង ស៊ីណេត ប្រាប់​ពី​ផែនការ​ក្នុង​ការ​ដឹកនាំ​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ

សន្តិសុខសង្គម១៣ នាទីutes មុន

នគរបាលខណ្ឌជ្រោយចង្វារឃាត់ខ្លួនក្រុមបង្ហោះម៉ូតូតាមផ្លូវសាធារណៈ៧នាក់

Sokha Hotels

ព័ត៌មានពេញនិយម