សេដ្ឋកិច្ច
ឱនភាពថវិកា អាមេរិក កើនឡើងជិត ៣ ដង
ឱនភាពថវិការដ្ឋាភិបាលសហព័ន្ធអាមេរិកបានកើនឡើងយ៉ាងគំហុកក្នុងរយៈពេល ៩ ខែនាំឆ្នាំសារពើពន្ធ ពោលមានរហូតដល់ ១.៣៩ ពាន់ពាន់លានដុល្លារគិតត្រឹមខែមិថុនា ខណៈតួលេខនេះកើនពី ៥១៥ ពាន់លានដុល្លារ និងជិត ៣ ដងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
យោងតាមរបាយការណ៍រតនាគារអាមេរិកបានឲ្យដឹងថា ចំណែកគម្លាតថវិកាបានកើនឡើងចំនួន ២២៧.៧៦ ពាន់លានដុល្លារក្នុងខែមិថុនា ដោយកើនឡើងពី ៨៨.៨ ពាន់លានដុល្លារក្នុងខែដូចគ្នាកាលពីឆ្នាំមុន ។

ពាក់ព័ន្ធនឹងបញ្ហាឱនភាពដ៏ធំនេះ គឺដោយសារតែមកពីកំណើនឡើងយ៉ាងខ្លាំងនៃការចំណាយរបស់រដ្ឋាភិបាល និងការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណូលពន្ធ ។ ប្រាក់ចំណូលពន្ធនៅចន្លោះខែតុលាដល់ខែមិថុនា គឺទាបជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនរហូតដល់ ១១ ភាគរយ ដោយសារការធ្លាក់ចុះនៃភាគហ៊ុន ប័ណ្ណបំណុល និងទ្រព្យសម្បត្តិផ្សេងទៀត ។
យោងតាមទិន្នន័យនៅក្នុងខែមិថុនាបានឲ្យដឹងថា វិក្ក័យបត្របំណុលរដ្ឋាភិបាលបានធ្លាក់ចុះ ៤២ ពាន់លានដុល្លារទៅ ៤១៨ ពាន់លានដុល្លារធៀបនឹងឆ្នាំមុន ។ ចំណែក ការចំណាយបានកើនឡើងពី ៩៦ ពាន់លានដល់ទៅ ៦៤៦ ពាន់លានដុល្លារ រួមផ្សំជាមួយបញ្ហាអតិផរណាផងដែរ ។
ស្របពេលជាមួយគ្នានេះ ធនាគារកណ្តាលអាមេរិកបានព្រមានថា ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលកំពុងស្ថិតនៅលើផ្លូវមួយដែលមិនមាននិរន្តរភាពរយៈពេលវែង ។ ចំណែកយោងតាមលោក Phillip Swagel នាយកការិយាល័យថវិកាសភាបានឲ្យដឹងដែរថា ឱនភាពថវិកាសហព័ន្ធនឹងមានជាមធ្យមប្រហែល ២ ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈបំណុលជាតិវិញនឹងមានចំនួន ៣២.៥ ពាន់ពាន់លានដុល្លាឯណោះ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ RT
ចុចអាន ៖ ៣ ចំណុចសំខាន់ៗអំពីរឿងរ៉ាវគ្រាប់បែកចង្កោមដែល អាមេរិក ផ្ដល់ទៅឲ្យ អ៊ុយក្រែន

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក