Connect with us

ជីវិតកម្សាន្ដ

កូន១មែនពិត! តារាស្រី សួង សាខារ៉ានីត ចាយសម្រស់មិនចាញ់ក្រមុំ

បានផុស

នៅ

តារាស្រីកញ្ញា សួង សាខារ៉ានីត ត្រូវបានទស្សនិកជនមួយចំនួនកត់សម្គាល់មើលឃើញថា បច្ចុប្បន្នទោះបីនាងបានក្លាយជាម្តាយគេ ហើយក៏ពិតមែនតែតារាស្រីរូបនេះនៅតែទទួលបានការសរសើរថា មានរូបសម្រស់ស្រស់ស្អាតមិនចាញ់ក្រមុំឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់បើនិយាយពីសម្រស់គឺពិតជាផ្នែកមួយដ៏សំខាន់នឹងទាក់ទាញបំផុតនៅក្នុងអាជីពជាអ្នកសិល្បៈព្រមទាំងមហាជនទូទៅព្រោះថា នៅពេលដែលសម្រស់យើងកាន់តែលេចធ្លោសមត្ថភាពសិល្បៈក៏កាន់តែខ្លាំងសម្រាប់ទីផ្សារការងាររួមទាំងអាជីពមុខរបររកស៊ីផ្ទាល់ខ្លួនផងដែរ។

ងាកមកចាប់អារម្មណ៍តារាស្រី សួង សាខារ៉ានីត ថ្វីត្បិតអាជីពសិល្បៈរបស់នាងបានផ្អាកមួយរយៈយ៉ាងណាក្តីប៉ុន្តែរ៉ានីតនៅតែទទួលបានការគាំទ្រ និងសរសើរទាំងកាងារសិល្បៈហើយរូបសម្រស់ស្រស់ស្អាត។

មកដល់ពេលនេះ សាខារ៉ានីត ក៏ត្រូវបានគេចាត់ទុក ជាតារាសម្តែងដែលមានរូបសម្រស់ស្រស់ស្អាត ជាពិសេសពណ៌​សម្បុរស្បែកសខ្ចីគួរឱ្យក្នាញ់ហើយនៅពេលនាងតុបតែងខ្លួនម្តងៗសម្រស់របស់នាងពិតជាស្អាត និងលេចធ្លោមិនចាញ់តារាជំនាន់ក្រោយឡើយ។

ពិតណាស់ដើម្បីទទួលបានសម្រស់ដែលនៅតែស្រស់ស្អាត និងសាច់ចាំបែបនេះកន្លងមកតួអង្គស្រីក្នុងរឿង “កូនក្រក” សួង សាខារ៉ានីត ធ្លាប់បានឱ្យដឹងដែរថា មកពីនាងមានវិធីថែទាំងសម្រស់យ៉ាងដិតដល់ជាមួយការប្រើប្រាស់ផលិតផលថែសម្រស់ខ្លះៗ ហើយអ្វីដែលចម្បងនោះគឺការហាត់ប្រាណ និងរបបអាហារហូបចុកប្រចាំថ្ងៃ។

សូមជម្រាបថាតារាសម្តែង សួង សាខារ៉ានីត បន្ទាប់ពីផ្អាក់សិល្បៈមួយរយៈក្រោយពេលសម្រាលកូននិងដើម្បីបំពេញតួនាទីជាអ្នកម្តាយដ៏ល្អនោះបច្ចុប្បន្ននាងក៏កំពុងកាក់កបជាមួយមុខរបររកស៊ីផ្ទាល់ខ្លួនផងដែរ។

ម្យ៉ាងទៀត រ៉ានីត ពេលនេះគឺកំពុងរស់នៅយ៉ាងមានសុភមង្គលជាមួយកូនប្រុសជាទីស្រឡាញ់របស់នាងទៀតផង៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៩ នាទី មុន

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន គាំទ្រ​ការកំណត់​អាយុ​អប្បបរមា សម្រាប់​អ្នកប្រើប្រាស់​ផលិតផល​គ្រឿង​ស្រវឹង​នៅ​ប្រទេស​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋបាល​រាជធានី ប្រើប្រាស់​រថយន្តក្រុង​ជាង​៦០០​គ្រឿង ដឹកជញ្ជូន​ពលរដ្ឋ ដោយ​ឥត​គិត​ថ្ងៃ​ទៅ​ស្រុកកំណើត​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

ព័ត៌មានជាតិ៣ ម៉ោង មុន

អគ្គស្នងការ​រង ឱ្យសិក្ខាកាមរៀនចប់វគ្គហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ យកចំណេះចែករំលែកបន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចធិបតី ឱ្យសមាគមសម្ព័ន្ធខ្មែរ-ចិន​ ​ ពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅបណ្ដាខេត្តតាមព្រំដែន ពិសេសខេភាគឦសាន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ស្នើកុំឱ្យថ្នាំងថ្នាក់នឹងអ្នករត់តុ ទោះបម្រើសេវាមិនបានល្អ ព្រោះអ្នកទាំងនោះមិនបានសម្រាកថ្ងៃបុណ្យឡើយ

ចរាចរណ៍៧ ម៉ោង មុន

ស្នងការរាជធានី ចេញមុខបំភ្លឺបន្ទាប់ពីគណនីហ្វេសប៊ុកមួយបង្ហោះសាររកយុត្តិធម៌ពីករណីគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ទៅដល់រដ្ឋ Florida ភ្លាម ព្យុះសង្ឃរាកំណាច Helene បណ្តាលឲ្យមានមនុស្សស្លាប់ភ្លែត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

លើកដំបូង! រុស្ស៊ី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង ៣គ្រាប់ វាយប្រហារ អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម