សន្តិសុខសង្គម
ផ្ទុះមីនតោនកណ្តាលផ្លូវកំពុងស្ថាបនាថ្មីនៅបន្ទាយមានជ័យ
មនុស្សពីរនាក់ម្នាក់ជាអ្នកបើករ៉ូឡូកិនថ្នល់ និងម្នាក់ទៀតជាសមាជិកភូមិរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍ផ្ទុះមីនតោននៅកណ្តាលផ្លូវលំដែលកំពុងស្ថាបនាថ្មីស្ថិតក្នុងភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១៤ កក្តដា ២០២៣ វេលាម៉ោង ៤៖៣០ នាទីល្ងាចនៅត្រង់ចំណុចលើគម្រោងជួសជុលផ្លូវក្រាលគ្រួសមូលនិធិឃុំ ស្ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បណ្តាលឱ្យរងរបួសធ្ងន់អ្នកបើករ៉ូឡូ ដោយពេលផ្ទុះបែកកញ្ចក់រ៉ូឡូចំក្បាល់ និងសមាជិកភូមិរបួសស្រាលព្រមទាំងខូចរ៉ូឡូ ៣០%។
ក្រោយហេតុការផ្ទុះភ្លាមៗអាជ្ញាធរ និងសមត្ថកិច្ចមូលបានសង្រ្គោះជនរងគ្រោះដោយរថយន្តសង្រ្គោះរបស់មណ្ឌលសុខភាពឃុំអូរបីជាន់ទៅមន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនស្រុកមង្គលបូរី។
តាមការសន្និដ្ឋានជាបឋមគ្រាប់មីនតោនដែលផ្ទុះគឺសល់ពីសម័យសង្រ្គាមព្រោះតំបន់ដែលផ្ទុះអតីតជាតំបន់សមរភូមិប្រយុទ្ធខ្លាំង៕
អត្ថបទ៖ អពៅ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច១ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ