Connect with us

ព័ត៌មានអន្ដរជាតិ

Update ៖ អ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ និងការបាក់ដីនៅ កូរ៉េខាងត្បូង កើនឡើងដល់ ៣៥ នាក់

បានផុស

នៅ

អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃអាទិត្យនេះថា គ្រោះទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសបានសម្លាប់មនុស្ស ៣៥ នាក់ និងជាង ១០ នាក់កំពុងបាត់ខ្លួន ខណៈមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ទីស្នាក់ការកណ្តាលប្រឆាំងគ្រោះមហន្តរាយបាននិយាយថា ក្នុងចំណោមអ្នកស្លាប់ទាំង ៣៥ នាក់ ក្នុងនោះមានសាកសព ៧ នាក់ អាជ្ញាធរបានរកឃើញពីក្នុងឡានក្រុង ជាប់នៅផ្លូវរូងក្រោមដីដែលលិចទឹកនៅកណ្តាលទីក្រុង Osong ។

ផ្លូវក្រោមដីប្រវែង ៦៨៥ ម៉ែត្រក្នុងទីក្រុង Osong នៃខេត្ត North Chungcheong ត្រូវបានជន់លិចកាលពីប៉ុន្មានថ្ងៃមុន នៅពេលដែលទឹកទន្លេនៅក្បែរនោះបានហូរហៀរចូលមក បន្ទាប់ពីកម្ពស់ទឹកនៅទំនប់មួយកន្លែងហក់ឡើងខ្លាំង ដោយសារតែភ្លៀងធ្លាក់ឥតឈប់ឈរ ។

ដោយឡែកគិតតែត្រឹមល្ងាចថ្ងៃអាទិត្យនេះ អ្នកស្លាប់ និងរបួសនៅក្នុងទឹកជំនន់ដែលលិចនៅផ្លូវក្រោមដីមានចំនួន ៩ នាក់ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងថែមទៀតផងដែរ ខណៈដែលប្រតិបត្តិការជួយសង្គ្រោះនៅតែបន្តសម្រាប់មនុស្សជាច្រើន ដែលត្រូវបានគេជឿថា កំពុងជាប់ក្នុងរថយន្តចំនួន ១៥ គ្រឿងនៅផ្លូវរូងក្រោមដីនោះ ។

គួរបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានវាយប្រហារតំបន់ធំៗជាច្រើននៅទូទាំងប្រទេសកូរ៉េខាងត្បូង ចាប់ពីភាគខាងលិចខេត្ត South Chungcheong ទៅដល់ភាគខាងកើតខេត្ត North Gyeongsang ដែលកើតមានឡើងតាំងតែពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដាមកម្ល៉េះ ខណៈរដ្ឋបាលឧតុនិយមកូរ៉េខាងត្បូងបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងក៏នឹងកើតមានជាច្រើនថ្ងៃបន្ថែមទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Yonhap

ចុចអាន ៖ គ្រោះទឹកជំនន់ និងការរអិលបាក់ដី សម្លាប់មនុស្ស ២៦ នាក់នៅ កូរ៉េខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម