Connect with us

ជីវិតកម្សាន្ដ

តារាស្រីតំណាងឲ្យកាបូប Birkin ទទួលមរណភាពនៅវ័យ ៧៦ ឆ្នាំ

បានផុស

នៅ

តារាចម្រៀង និងសម្ដែង Jane Birkin កូនកាត់បារាំង-អង់គ្លេស បានទទួលមរណភាពក្នុងវ័យ ៧៦ ឆ្នាំ ដោយសារជំងឺដាច់សរសៃឈាមខួរក្បាល កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៣ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Jane មានកេរិ៍្តឈ្មោះរីកសុះសាយ ពេលថតបទ “Je T’aime…moi non plus” និងមានទំនាក់ទំនងជាមួយអ្នកនិពន្ធបទចម្រៀងឈ្មោះ Serge Gainsbourg ។ មិនតែប៉ុណ្ណោះ Jane ក៏ជាអ្នកបង្កើតគំនិតផលិតកាបូប Birkin ដែលជាកាបូបដ៏មានតម្លៃខ្ពស់ខ្លាំង និងមិនមែនគ្រប់គ្នាសុទ្ធតែអាចទិញវាបាននោះទេ ។

តាមពិត តារាស្រីរូបនេះកើតនៅទីក្រុងឡុងដ៍ ហើយប្ដូរទៅរស់នៅបារាំងក្នុងអំឡុងឆ្នាំ ១៩៧០ ។ លុះដល់ឆ្នាំ ១៩៨១ Jane បានជួប​ជាមួយ​នាយកប្រតិបត្តិ Hermès លោក Jean louis dumas នៅលើយន្តហោះ ពេលធ្វើដំណើរទៅទីក្រុងឡុងដ៍ ។

គ្រានោះ​ លោក Dumas ​ឃើញ​ Jane ដាក់​របស់​ក្នុង​កន្ត្រក​មួយ​សែន​រញ៉េរញ៉ៃ​ ទើបគាត់​ផ្តល់​ដំបូន្មាន​​ថា នាងគួរតែមានកាបូបធំមួយ ស្រាប់តែ Jane ទាញ​យក​ខ្មៅដៃមក​រចនា​កាបូប ​Birkin តែម្ដង ។

ជាការពិតណាស់ Hermès Birkin ត្រូវបានដាក់​ឈ្មោះតាម Jane Birkin និង​ចេញ​លក់​​លើក​ដំបូង​ក្នុង​ឆ្នាំ ១៩៨៤ ។ យោងតាមទស្សនាវដ្តី Forbes និង Bloomberg Business បានឲ្យ​ដឹងថា កាបូប Hermès បានកើនឡើង ៤៣០ ភាគរយ ចាប់តាំងពីខែមីនា ឆ្នាំ ២០២០ មក ហើយវាក៏ជាការ​វិនិ​យោគផ្នែកហិរញ្ញ​វត្ថុ​ប្រសើរ​ជាង​ភាគហ៊ុន ឬមាសទៅទៀត ៕

ប្រែសម្រួល៖ វារី

ប្រភព៖ BBC

ចុចអាន៖ មកដឹងកាន់តែច្បាស់ពីកាបូប Birkin តម្លៃរាប់ម៉ឺនដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម