ព័ត៌មានជាតិ
គណៈប្រតិភូកម្ពុជាប្រចាំ UN ៖ លំហរពលរដ្ឋ និងនយោបាយនៅកម្ពុជា មានភាពសេរី និងបើកចំហរ
គណៈប្រតិភូកម្ពុជាប្រចាំអង្គការសហប្រជាជាតិ (UN) និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ បានលើកឡើងថា លំហរពលរដ្ឋ និងនយោបាយនៅកម្ពុជា មានភាពសេរី និងបើកចំហរ ហើយគណបក្សនយោបាយចំនួន ១៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជាតិខាងមុខ។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ បានឲ្យដឹងថា ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានបញ្ចប់សម័យប្រជុំលើកទី ៥៣ កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ បន្ទាប់ពីបានរៀបចំកិច្ចប្រជុំសរុបចំនួន ៣៨ ព្រមទាំងបានអនុម័តសេចក្តីសម្រេចសរុបចំនួន៣០ ស្តីពី បញ្ហាតាមប្រធានបទ និងប្រទេសជាក់លាក់។
ក្នុងអំឡុងកិច្ចប្រជុំរយៈពេល ៤សប្តាហ៍ ចាប់ពីថ្ងៃទី ១៩ ខែមិថុនា ដល់ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៣ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានឡើងថ្លែងបទអន្តរាគមន៍សរុបចំនួន ២០លើក បង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជាលើទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្ដែង ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា៖ សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ រួមទាំងសិទ្ធិអភិវឌ្ឍន៍។
គណៈប្រតិភូកម្ពុជា ក៏បានចូលរួមចំណែកក្នុងកិច្ចពិភាក្សានានា ស្តីពី ការពង្រឹងរបៀបរបបការងាររបស់ការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស និងក្រុមប្រឹក្សាសិទ្ធិមនុស្ស ព្រមទាំងប្រធានបទ ស្តីពី ស្ថានភាពសិទ្ធិមនុស្សនៅប្រទេសមួយចំនួនផងដែរ។ នៅក្នុងឱកាសនោះ គណៈប្រតិភូកម្ពុជា ក៏បានលើកឡើងនូវចំណុចមួយចំនួន ជាពិសេសបានបញ្ជាក់ថា លំហរពលរដ្ឋ និងនយោបាយនៅកម្ពុជាមានភាពសេរី និងបើកចំហរ ដែលសរបញ្ចាក់តាមរយៈ ក្នុងនោះរួមមានតួនាទីដ៏រស់រវើកប្រកបដោយភាពស្ថាបនានៃអង្គការមិនមែនរដ្ឋាភិបាលចំនួន ៦០០០ និងអង្គភាពព័ត៌មានជាង ២០០០ ប្រតិបត្តិការដោយសេរី ដោយគ្មានការ ត្រួតពិនិត្យឬរឹតត្បិត ដែលបានរួមចំណែកក្នុងការលើកកម្ពស់ និងកិច្ចការពារសិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងការតាក់តែងគោលនយោបាយ។
ជាងនេះទៅទៀត គណបក្សនយោបាយចំនួន ១៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជាតិខាងមុខ ដែលនេះជាសក្ខីភាពយ៉ាងជាក់ច្បាស់នៃបរិយាកាសពហុបក្ស និងប្រជាធិបតេយ្យ ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។
ជាមួយគ្នានេះ ប្រទេសកម្ពុជា បានផ្តល់អាទិភាពខ្ពស់ចំពោះតួនាទី នៃសេរីភាពបញ្ចេញមតិក្នុងមាគ៌ាប្រជាធិបតេយ្យសេរីរបស់ខ្លួន។ ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា មានភាពរស់រវើកនិងប្រកបដោយថាមវន្ត។ ការគ្រប់ដណ្តប់នៃសេវាទូរស័ព្ទចល័តខ្ពស់ ដែលមានតម្លៃទាបជាងគេបំផុតក្នុងតំបន់ បានពង្រឹងសិទ្ធិ អំណាចពលរដ្ឋទូទៅដោយគ្មានការបង្អាក់រំខាន ដើម្បីបញ្ចេញទស្សនៈដោយសេរីលើកិច្ចការសាធារណៈ។ សំឡេងរបស់ពួកគេ ត្រូវបានបន្លឺបន្ទរបន្ថែមដោយអង្គភាពសារព័ត៌មានទាំងប្រពៃណី និងឌីជីថលជាង ២០០០ ដោយគ្មានការត្រួតពិនិត្យធានាដោយច្បាប់ ស្ដីពី របបសារព័ត៌មាន។
ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា ក៏បានលើកឡើងដែរថា ការផ្ដល់ព័ត៌មានមិនពិត និងការបំភ្លៃព័ត៌មានជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សេរីភាពបញ្ចេញមតិ និងវិស័យដទៃទៀត ដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
ហេតុដូចនេះ កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដោយសហការជាមួយភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងសង្គមស៊ីវិល រួមមាន៖ យុទ្ធនាការលើកកម្ពស់ការយល់ដឹង និងការដាក់ចេញឯកសារណែនាំនានាសម្រាប់អ្នកកាសែត និងអ្នកសារព័ត៌មាន ក្នុងគោលបំណងដោះស្រាយការផ្ដល់ព័ត៌មានមិនពិតនិងការបំភ្លៃព័ត៌មាន ព្រមទាំងពង្រឹងការជឿទុកចិត្តក្នុងប្រពន្ធផ្សព្វផ្សាយ និងធានាការផ្ដល់ព័ត៌មានដែលអាចជឿទុកចិត្តបានដល់សាធារណជន៕
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ