Connect with us

សេដ្ឋកិច្ច

អ្នកជំនាញ មើល​ឃើញ​វិស័យមួ​យចំនួនក្នុង​អចលនទ្រព្យ​នៅ​បន្ត​លូតលាស់

បានផុស

នៅ

អ្នក​នាង ជិន ច័ន្ទដាលុច្ស ​ប្រធាន​ផ្នែក​វាយ​តម្លៃជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​មើល​ឃើញ​ថា​ បើ​ទោះ​បី​មាន​វិស័យ​មួយ​ចំនួន​ក្នុង​វិស័យ​អចលនទ្រព្យមាន​ការ​ធ្លាក់​ចុះ​ក៏​ពិត​មែន ប៉ុន្តែវិស័យ​ឧស្សាហកម្ម ​ដឹក​ជញ្ជូន ​និង​ភស្តុភារកម្ម​នៅ​មានលំនឹងហើយ​អាច​បន្ត​ការ​រីក​ចម្រើន​លូតលាស់​បន្ត​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផ្ដល់​បទសម្ភាស​ដល់​ ​​«កម្ពុជា​ថ្មី​» ក្នុង​បទ​បង្ហាញ​ស្ដីពី​ទីផ្សារ​អចលនទ្រព្យ​នៅ​ក្នុង​ឆមាស​ទី១ ឆ្នាំ២០២៣ កាល​ពី​ពេល​ថ្មី​ៗ​នេះ អ្នក​នាង ជិន ច័ន្ទដាលុច្ស បាន​លើក​ឡើង​ថា ពាក់ព័ន្ធ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ក្នុង​ឆមាស​ទី​១ នេះ​ គម្រោង​សាងសង់​មួយ​ចំនួន​​​រ​ងការ​​ប៉ះពាល់​ដូចជា​គម្រោង​សាងសង់​ខនដូរ បុរី ជាដើមមានការ​ថយ​ចុះ ប៉ុន្តែ​វិស័យ​ឧស្សាហកម្ម ​ភស្តុភារកម្ម​នៅ​តែ​មាន​​តម្រូវការ​​និង​ឱកាស​​សម្រាប់​ការ​វិនិយោគ។

អ្នក​ជំនាញរូប​នេះបន្ត​ថា វិស័យ​លំនៅឋាន ទាំង​បុរី និង​ខនដូរ​មាន​ការ​​ធ្លាក់​ចុះ​ទាប​ដែល​ធ្វើគម្រោង​សាងសង់​មួយ​ចំនួន​ត្រូវ​ផ្អាក​ ឬ​កាត់​បន្ថយ​ទំហំអភិវឌ្ឍ​​តូច​ជាង​មុន​។

ប៉ុន្តែក្រឡេកមកមើលវិស័យឧស្សាហកម្ម ដឹក​ជញ្ជូក និង​ភស្តុភារកម្ម​នៅ​តែមាន​ឱកាស​​រីក​លូតលាស់និងមានតម្រូវការ​​ខ្ពស់​នៅឡើយ។ ជាក់ស្ដែងបច្ចុប្បន្ន​កម្ពុជានៅ​ខ្វះ​ការ​ផ្គត់ផ្គង់ ខ្វះ​ទី​តាំងសម​ស្រប​តាម​ស្តង់ដារ​អន្តរជាតិសម្រាប់​វិនិយោគិន​បរទេស​បង្កើត​​ជា​រោងចក្រ ឬ​​កន្លែង​សម្រាប់​​ស្តុក​​អីវ៉ាន់​ដឹក​ជញ្ជូន​នានា​។ នេះ​ជា​ចំណុច​សក្ដានុពលដែល​ត្រូវ​ការ​ពង្រីក​បន្ថែម​ទៀត។

គួរបញ្ជាក់ថា ក្រុមហ៊ុន CBRE Cambodia គឺជាក្រុមហ៊ុនអចលទ្រព្យឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែល​តែងតែធ្វើការអាប់ដេតពី​ទីផ្សារអចលទ្រព្យរៀងរាល់ ៣ ខែម្តងសម្រាប់​នៅ​រាជធានី​ភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម