ព័ត៌មានជាតិ
មកដឹងអត្ថប្រយោជន៍កម្មការិនីមានផ្ទៃពោះជាសមាជិក ប.ស.ស ពេលសម្រាលកូន
កម្មការិនីមានផ្ទៃពោះ ជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស. ដែលកំពុងបម្រើការងារនៅក្នុងសហគ្រាស គ្រឹះស្ថាន ដែលបានចុះបញ្ជី និងបង់ភាគទានជាមួយ ប.ស.ស. អាចទទួលបានអត្ថប្រយោជន៍ជាច្រើន ពេលសម្រាលកូន ប៉ុន្តែត្រូវបំពេញទៅតាមលក្ខខណ្ឌរបស់ប.ស.ស។
បើតាមមន្ត្រីប.ស.ស បានឱ្យដឹងថា ក្នុងនោះកម្មការិនីមានផ្ទៃពោះទាំងក្នុង និងក្រៅប្រព័ន្ធ ពេលសម្រាល នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល ប៉ុន្តែកម្មករនិយោជិតជាស្រ្តី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស. ក្នុងរាជធានី ខេត្ត ក្នុងកំលុងពេលយ៉ាងយូរ ៣ខែ មុនសម្រាលកូន។ ជាមួយគ្នានេះ សាមីខ្លួនត្រូវភ្ជាប់មកជាមួយនូវ លិខិតពិនិត្យផ្ទៃពោះ ដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល(អេកូ) បណ្ណសមាជិក ប.ស.ស. ឬបណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទច្បាស់លាស់របស់សាមីខ្លួន ដែលអាចទំនាក់ទំនងបាន។
ក្នុងករណីសាមីខ្លួនមិនបានមកបំពេញបែបបទនៅ ប.ស.ស. ក្នុងកំលុងពេលខាងលើ សាមីជន ឬអ្នកតំណាង ត្រូវជូនដំណឹងជាបន្ទាន់មកកាន់ ប.ស.ស. យ៉ាងយូរបំផុត ១(មួយ)ខែ ក្រោយថ្ងៃសម្រាលកូន។ សាមីខ្លួន ឬសាច់ញ្ញាតិត្រូវជូនដំណឹងមក ប.ស.ស. តាមលេខទូរសព្ទទំនាក់ទំនងបន្ទាន់ ១២៨៦ ពេលដែលសម្រាកក្នុងមូលដ្ឋានសុខាភិបាល (មន្ទីរពេទ្យ) ដែលគ្មានភ្នាក់ងារ ប.ស.ស. ។
លើសពីនេះទៀតកម្មការិនីមានផ្ទៃពោះក៏ទទួលបាន ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នូលជាប់ភាគទានប្រចាំថ្ងៃ រយៈពេល៩០ថ្ងៃ នៃការឈប់សមា្រកសម្រាលកូន ក្រោយពេលសម្រាលកូនរួចផងដែរ។
ប៉ុន្តែសាម៉ីខ្លួនជាសមាជិក ប.ស.ស. ត្រូវភ្ជាប់ឯកសារ រួមមាន សំបុត្រចេញពីមន្ទីរពេទ្យ ឬសំបុត្របញ្ជាក់សំបុត្រកំណើត ឬបញ្ជាក់ថា បានសម្រាលកូន និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលេខទូរសព្ទបានច្បាស់លាស់។ ច្បាប់ឈប់សម្រាក៩០ថ្ងៃ ដែលចេញដោយក្រុមហ៊ុន ឬរោងចក្រ(បញ្ជាក់៖អ្នកឈប់ពីការងារត្រូវមានលិខិតលាឈប់ពីការងារ)។ ទម្រង់បំពេញទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ ដែលបានចែកជូន ។ ប្រសិនបើការសម្រាលកូនធ្វើឡើងនៅមន្ទីរពេទ្យ ដែលមិនមែនជាដៃគូជាមួយ ប.ស.ស. សាម៉ីខ្លួនដែលជាអ្នកសម្រាលត្រូវតាមដានសុខភាពក្រោយសម្រាលនៅមន្ទីរពេទ្យដែលជាដៃគូជាមួយ ប.ស.ស ។
សុពលភាពនៃការដាក់ឯកសារសម្រាប់ប្រាក់ឧត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល រយៈពេលយ៉ាងបំផុតត្រឹមតែ ៣០ថ្ងៃ ឬមួយខែនិងសម្រាប់ប្រាក់ ៧០% រយៈពេលយ៉ាងយូរបំផុតមួយឆ្នាំ។ ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ឈ្នួលមធ្យមជាប់ភាគទាន លុះត្រាណាតែ រោងចក្រ សហគ្រាស បានបង់ភាគទានមកកាន់ ប.ស.ស. រយៈពេល ៩ខែ ក្នុងរយៈពេល ១២ខែចុងក្រោយ គិតមកដល់ថ្ងៃសម្រាល។
លោក បណ្ឌិត អ៊ិត សំហេងរដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា រហូតមកដល់ពេលនេះរដ្ឋាភិបាលបានចំណាយថវិកាប្រមាណ ១១៤ ៩៥៥ ៦០០ ០០០រៀល ឬប្រហាក់ប្រហែល ២៨៧ ៣៨៩ ០០ដុល្លារ ដល់កម្មការិនីសម្រាលកូនចំនួន៣៥៩៩១៤នាក់នៅទូទាំងប្រទេស ក្នុងនោះមានកូនចំនួន ៣៦២ ៣៨៩ នាក់ ដើម្បីចូលរួមលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិតក៏ដូចជារួមចំណែកដោះស្រាយនូវទុក្ខលំបាកការខ្វះខាតក្នុងអំឡុងពេលសម្រាលមាតុភាពក្នុងនោះស្ត្រីសម្រាលបានកូនម្នាក់ទទួលបាន ៤០ ម៉ឺនរៀល សម្រាលបានកូនភ្លោះ២ ទទួលបាន៨០ម៉ឺនរៀលនិងសម្រាលបានកូនភ្លោះ ៣ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន២សែនរៀលដែលបើកផ្ដល់ជូនតាមរយៈ បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.)ជាប្រតិបត្តិករផ្ទាល់៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ