កីឡា
កីឡាករបរទេស៣នាក់មិនពេញចិត្តលទ្ធផលចាញ់អ្នកលេងគុនខ្មែរយប់មិញ
កីឡាករបរទេស៣នាក់បានបង្ហាញកាយវិការមិនពេញចិត្តចំពោះលទ្ធផលរបស់ខ្លួនដែលត្រូវបានចៅក្រមកាត់សេចក្តីឲ្យចាញ់ក្នុងព្រឹត្តិការណ៍ប្រកួតគុនខ្មែរពិភពលោក តេជោសន្តិភាព នៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ នៅសង្វៀនថោន។
កីឡាករព័រទុយហ្គាល់ មីហ្គេល ទ្រីនដានី ចាញ់ ផល សោភ័ណ្ឌ
កីឡាករព័រទុយហ្គាល់ មីហ្គេល ទ្រីនដានី ហាក់មិនពេញចិត្តនឹងលទ្ធផលដែលខ្លួនចាញ់ពិន្ទុកីឡាករគុនខ្មែរ ផល សោភ័ណ្ឌ ទេ បន្ទាប់ពីតស៊ូគ្នា៣ទឹក។ អ្នកគាំទ្រម្នាក់ឈ្មោះ Aida Trindade បានលើកឡើងថា ៖«នៅពេលអ្នកត្រូវបានគេប្លន់យ៉ាងសាហាវ អ្នកមិនអាចឈ្នះទេ…ប៉ុន្តែយើងនៅតែគាំទ្រជានិច្ចគឺកីឡាករ Migule របស់យើង»។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/migule-trindane1-1024x751.jpg)
ការពិតនៅលើសង្វៀនបង្ហាញថា ផល សោភ័ណ្ឌ និង ទ្រីនដានី មិនសូវសម្រុកវ៉ៃគ្នាខ្លាំងទេ ដោយសារអ្នកទាំងពីរមានការប្រុងប្រយ័ត្នរៀងៗខ្លួន។ នៅទឹកទី១ កីឡាករព័រទុយហ្គាល់រូបនេះបានព្យាយាមចេញអាវុធច្រើនទាំងទាត់ និងកណ្តាប់ដៃ ប៉ុន្តែមិនសូវមានប្រសិទ្ធភាព។ ផ្ទុយទៅវិញ នៅទឹកទី២ និងទី៣ អ្នកលេងគុនខ្មែរចេញអាវុធបានច្រើនទាំងទាត់ និងកណ្តាប់ដៃ ហើយមានទាំងកែងថែមទៀតដែលធ្វើឲ្យ ទ្រីនដានី ព្យាយាមការពារ និងចេញអាវុធមួយៗ។
កីឡាករឡាវ ឆាតសម័យ ឆាតឆៈរ៉ាម ចាញ់ ម៉ានូ សិល្បៈ
កីឡាករឡាវ ឆាតឆៈរ៉ាម មិនពេញចិត្តនឹងលទ្ធផលដែលត្រូវបានអាជ្ញាកណ្តាលបញ្ឈប់ឲ្យចាញ់កីឡាករគុនខ្មែរ ម៉ានូ សិល្បៈ នៅចុងទឹកទី៣ បន្ទាប់ពីរូបគេធ្វើបានល្អពីរទឹកដំបូង។ ពិតណាស់សម្រាប់ពីរទឹកដំបូង កីឡាករឡាវម្នាក់នេះទាត់បានល្អទាំងលើដងខ្លួន និងជើងក្រោមរបស់ ម៉ានូ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/manu-selabak.jpg)
យ៉ាងណា នៅចុងទឹកទី៣ ម៉ានូ បានវាយចំមុខហាក់ធ្វើឲ្យរូបគេបាត់បង់ម្ចាស់ការ និងត្រូវបាន ម៉ានូ វ៉ៃសន្ធាប់ ហើយក៏បានខ្ជាក់ឧបករណ៍ការពារធ្មេញចេញ។ ប្រការនេះធ្វើឲ្យអាជ្ញាកណ្តាលរាប់ ដោយសារលក្ខន្តិកៈមិនត្រូវឲ្យកីឡាករខ្ជាក់ចេញទេ លើកលែងតែទាត់ ឬវ៉ៃកណ្តាប់ដៃត្រូវធ្លាក់ចេញពីមាត់។ ប្រហែលជារឿងអាជ្ញាកណ្តាលរាប់ហ្នឹងហើយបានធ្វើឲ្យរូបគេមិនចេញ និងមិនផ្តល់សញ្ញាបន្តការប្រកួតដែលធ្វើឲ្យអាជ្ញាកណ្តាប់បញ្ឈប់តែម្តង។
កីឡាករថៃ ឆាងភឿក ចេស្តា ចាញ់ រឿង សោភ័ណ្ឌ
ចំណែក អ្នកលេងឆ្លងដែនមកពីថៃ ឆាងភឿក ចេស្តា ក៏មិនអស់ចិត្តនឹងលទ្ធផលឲ្យចាញ់ រឿង សោភ័ណ្ឌដែរ។ មុនពេលប្រកួត កីឡាករថៃរូបនេះបានប្រកាសឲ្យអ្នកលេងគុនខ្មែរតតាំងនឹងខ្លួន និងកុំថយក្រោយឲ្យសោះ។ ពេលជួបគ្នាលើសង្វៀន អ្នកលេងគុនខ្មែរមិនបានធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយដោយមានស្មារតីប្រយុទ្ធ ក្លាហាន និងតតាងដែលពេលខ្លះធ្វើឲ្យកីឡាករថៃដើរថយក្រោយដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2023/07/roeung-sophoeun-1024x683.jpg)
ការពិតលើសង្វៀនបង្ហាញថា ចេស្តា បានសម្រុកវ៉ៃខ្លាំងនៅទឹកទី១តាមរយៈការទាត់ និងចាប់អោបឡើងជង្គង់ ស្របពេល រឿង សោភ័ណ្ឌ បានព្យាយាមទាត់ កែង និងកណ្តាប់ដៃ។ នៅទឹកទី៣ កីឡាករថៃព្យាយាមចាប់អោប កាច់ផ្តួល និងឡើងជង្គង់ដែលមានប្រៀបលើកម្លាំងស៊ុហ្វ ប៉ុន្តែរូបគេត្រូវបានអ្នកលេងគុនខ្មែរវ៉ៃកណ្តាប់ដៃត្រូវគោលដៅច្រើន។
ទោះបីជាយ៉ាងណា ចុងក្រោយ ចេស្តា បានបង្ហាញសញ្ជាពីការចូលរួមអបអរសាទរដល់ រឿង សោភ័ណ្ឌ ដែលទទួលបានជ័យជម្នះ។
នៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុន ចេស្តា បានប្រកួតជាមួយ ឡៅ ចិន្ទ្រា នៅក្នុងពិធីបុណ្យអុំទូកនៅកោះពេជ្រ រូបគេបានចុះពីសង្វៀន មុនពេលប្រកាសលទ្ធផល ដោយសារមិនពេញចិត្តនឹងការប្រកួតដែល ឡៅ ចន្ទ្រា ព្យាយាមថយក្រោយជាងការតទល់គ្នាសម្រាប់ការប្រកួត៥ទឹក៕
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?