ព័ត៌មានអន្ដរជាតិ
កាសែតអាមេរិក៖ អ៊ុយក្រែន បាត់បង់សព្វាវុធរហូតដល់២០% ត្រឹម២សប្តាហ៍ដំបូង នៃការវាយបកទៅ រុស្ស៊ី
កាសែត The New York Times របស់អាមេរិក ចុះផ្សាយថា ទាហានអ៊ុយក្រែន បានបាត់បង់សព្វាវុធរហូតដល់២០% ក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃការវាយបក ប្រឆាំងរុស្ស៊ី។
ក្នុងរបាយការណ៍កាលពីថ្ងៃអាទិត្យទី១៦ខែកក្កដា ដែលដកស្រង់សម្តីមន្ត្រីអាមេរិកនិងអឺរ៉ុប, ការខាតបង់ក៏រួមមានរថក្រោះ ដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិចផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ខាងលើបន្ថែមថា ស្ថានការណ៍គឺប្រសើរឡើងបន្តិចបន្ទាប់ពីអ៊ុយក្រែន ផ្តោតសំខាន់លើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ បាញ់លើកងកម្លាំងរុស្ស៊ី។
អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar និយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែន កំពុងរុលទៅភាគខាងត្បូងទីក្រុង Bakhmut ក្នុងតំបន់ Donetsk ខណៈការប្រយុទ្ធគ្នានោះក៏មានកម្រិតខ្លាំង ហើយទីតាំងរបស់ភាគីជម្លោះទាំងពីរ ក៏បានផ្លាស់ប្តូរជាច្រើនដងផងដែរក្នុងមួយថ្ងៃៗ ។
យ៉ាងណា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ការវាយលុករបស់អ៊ុយក្រែន មិនបានសម្រេចនោះទេ ហើយលោកថែមទាំងបានព្រមានដែរថា ប្រទេសរបស់លោក សូមរក្សាសិទ្ធិក្នុងការសងសឹក ប្រសិនបើអ៊ុយក្រែន ប្រើប្រាស់គ្រាប់បែកចង្កោមដែលផ្តល់ដោយសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ កងទ័ព អ៊ុយក្រែន ត្រៀមរៀនបើកយន្តហោះ F-16 ពីប្រទេសអឺរ៉ុប ក្រោយ អាមេរិក បើកដៃឲ្យ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ