Connect with us

សន្តិសុខសង្គម

អភិបាលខេត្តព្រះសីហនុ បញ្ចេញកប៉ាល់៥គ្រឿង ទៅទទួលភ្ញៀវទេសចរជាង៧០០នាក់ ដែលជាប់គាំងនៅកោះរ៉ុង

បានផុស

នៅ

លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានអន្តាគមន៍បញ្ចេញកប៉ាល់ទេសចរណ៍ចំនួន៥គ្រឿង ដើម្បីទៅដឹកជញ្ជូនភ្ញៀវទេសចរដែលជាប់គាំងនៅក្រុងកោះរ៉ុង ដោយសារឥទ្ធិពលព្យុះមានភ្លៀង ខ្យល់កន្រ្តាក់ រលកសមុទ្រខ្ពស់ៗមិនអាចឱ្យទូកកាណូត ឬអូប៊័រ ធ្វើដំណើរនៅលើផ្ទៃសមុទ្របាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ បានចាប់ផ្តើមធ្វើឡើងនៅម៉ោង១០ព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដោយប្រើប្រាស់កប៉ាល់ទេសចរណ៍ចំនួន០៥គ្រឿង ស្មើនឹង០៦ជើង។

បើតាមលោក ឃៀង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ ភ្ញៀវទេសចរដែលជាប់គាំងនៅកោះរ៉ុងមានចំនួនសរុប​៧០៨នាក់ មានគ្រប់ចម្រុះជាតិសាសន៍ ស្រី៣៤៧នាក់ ក្មេងមានចំនួន១៥នាក់ ត្រូវបានដឹកជញ្ជូនមកកាន់ដីគោកវិញប្រកបដោយសុវត្ថិភាព ក្រោមការចូលរួមសហការពីរដ្ឋបាលក្រុងកោះរ៉ុង កងកម្លាំងមានសមត្ថកិច្ច មន្ទីរអង្គភាពពាក់ព័ន្ធ វិស័យឯកជន និងសមាគមទូកទេសចរណ៍ខេត្តព្រះសីហនុ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកក្ដដា ឆ្នាំ២០២៣ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ចេញសារសំឡេងណែរនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវមានការប្រុងប្រយ័ត្ន និងណែនាំប្រជាពលរដ្ឋដែលធ្វើដំណើរ​លើផ្ទៃសមុទ្រចំពោះអាកាសធាតុមានខ្យល់បក់ខ្លាំង និងរលកខ្ពស់ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕

អត្ថបទ៖​ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ១៣ នាទីutes មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ១៨ នាទីutes មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៤៤ នាទីutes មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សេដ្ឋកិច្ច១ ម៉ោង មុន

​សិប្បកម្មកែច្នៃត្រីងៀតក្នុងស្រុកមួយ គ្រោងនឹងបង្កើនការផលិតឱ្យបាន ១ តោន ក្នុង ១ ថ្ងៃ ប្រសិនបើមានតម្រូវការ

Sokha Hotels

ព័ត៌មានពេញនិយម