ជីវិតកម្សាន្ដ
Snoop Dogg ធ្លាប់ចិញ្ចឹមសត្វកន្លាតឡើងធំប៉ុនក្រដាសប្រាក់
តារារ៉េបអាមេរិក Snoop Dogg ដែលមានទ្រព្យសម្បត្តិ ១៥០ លានដុល្លារ បានទម្លាយរឿងធ្លាប់ចិញ្ចឹមសត្វកន្លាតឡើងធំប៉ុនក្រដាសប្រាក់ ។
ដំបូងគាត់បានជួបសត្វកន្លាតដ៏ធំនៅផ្ទះថ្មីមួយកន្លែង ហើយ Snoop ព្យាយាមសម្លាប់វាចោលដែរ ប៉ុន្តែមិនជោគជ័យសោះ ទើបសម្រេចចិត្តទុកកន្លាតនោះជាសត្វចិញ្ចឹមវិញ ។
Snoop ដែលមានឈ្មោះពិតថា Calvin Broadus Jr បន្តថា គាត់បានទុកវាចិញ្ចឹមដោយឲ្យអាហាររហូតរីកមាឌធំជាងកន្លាតដទៃទៀតយ៉ាងចម្លែក ប៉ុន្តែ ៦ ខែក្រោយមកវាងាប់បាត់ទៅ ខណៈតារារ៉េបវ័យ ៥១ ឆ្នាំរូបនេះ ដាក់ឈ្មោះឲ្យកន្លាតនោះថា Gooch ដោយសារតែវាពិបាកសម្លាប់ពេក ។
ពាក់ព័ន្ធនឹងរឿងម្ចាស់បទ Smoke Weed Every Day ចិញ្ចឹមកន្លាតនេះដែរ អ្នកគាំទ្រនាំគ្នាចាប់អារម្មណ៍ជាខ្លាំង ពួកគេថាគាត់ជាតារាដ៏កំប្លែង និងពិសេសខុសគេ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ មករំលឹកពីសត្វស្វាសមុទ្រ ក្មេងៗកាលពីជំនាន់ ៩០ ចូលចិត្តលេង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៣ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ