Connect with us

កីឡា

សមាជិក​ថ្មីព្រះ​ខ័នរាជស្វាយរៀង Bounphachan មានប្រវត្តិយ៉ាងណា?

បានផុស

នៅ

នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​១៧ ខែ​កក្កដា​នេះ ក្លិបព្រះខ័នរាជស្វាយរៀងបានប្រកាស​ជា​ផ្លូវ​ការ​​ពី​ការ​នាំចូលសមាជិក​ថ្មី​ Bounphachan Bounkong ជា​កីឡាករ​ជម្រើស​ជាតិ​​ឡាវស្រប​​តាម​កូតាកីឡាករអាស៊ាន។

ការនាំយកកីឡាករសញ្ជាតិឡាវកីឡាករ Bounphachan Bounkong មកកាន់លីគកំពូលកម្ពុជា ខេមបូឌានព្រីមៀរលីគ គឺជាការដោះដូរកីឡាករ​គួរឲ្យចាប់អារម្មណ៍​មួយ​សម្រាប់រដូវកាលថ្មីនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករវ័យ ២២ ឆ្នាំរូបនេះ​ជា​តារា​បាល់ទាត់​ឆ្នើម​ម្នាក់​របស់​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ឡាវ និង​​ក្លិប​បាល់ទាត់​អាជីព​ Young Elephants ដែល​ជា​ជើង​ឯក​របស់​លីគ​បាល់ទាត់​កំពូលប្រទេសឡាវ​ចាប់​ពី​ឆ្នាំ​២០១៨រហូត​ដល់​ឆ្នាំ​២០២៣​មុន​ពេល​ផ្លាស់​មក​ក្លិប​លីគ​កំពូល​កម្ពុជា​រដូវ​កាល​២០២៣-២៤។

ក្នុង​នាម​ជា​ខ្សែបម្រើប្រយុទ្ធ  Bounphachan Bounkong បាន​ជួយឲ្យក្លិប  Young Elephants ឈ្នះ​ជើង​ឯក​លីគ​កំពូល​ឡាវ​​២​រដូវ​កាល​គឺ​ឆ្នាំ​២០២២ និង​២០២៣។ ជា​មួយ​គ្នា​នេះ រូប​គេ​ក៏​បាន​ជួយ​ក្លិប​ឲ្យ​ពាន​រង្វាន់ Lao Cup Winner ២លើក​ដែរ​​គឺ​ឆ្នាំ២០២២ និង​២០២៣។

រូប​គេ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់​ជាកីឡាករ​ឆ្នើម​​បំផុតនៅក្នុង​​លីគកំពូលប្រទេសឡាវរដូវកាល ២០២២-២៣។

កីឡាករ Bounphachan Bounkong បង្ហាញ​ខ្លួន​លើ​ទី​លាន​ឲ្យ​ក្លិប Young Elephants បាន​ចំនួន​៥៨​លើក ក្នុង​នោះ​ស៊ុត​ចូល​បាន​៤០​គ្រាប់​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៨ ប៉ុន្តែ​ក្លិប​អាជីព​ដំបូងគឺ Sovan United ពី​ឆ្នាំ​២០១៥-២០១៦ រូប​គេ​រក​បាន​៦​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​១០​លើក។

ចំណែក​នៅ​​​ក្រុម​ជម្រើស​ជាតិ​ឡាវ​វិញ Bounphachan Bounkong បាន​ជាប់​តាំង​ពី​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ​រហូត​ដល់​ឈុត​ធំ។ រូប​គេ​បាន​បង្ហាញ​ខ្លួន​យុវជន​ជម្រើស​ជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​បាន​៦​ដង​ក្នុង​នោះ​ស៊ុត​បាន​៦​គ្រាប់។ រូប​គេ​បង្ហាញ​ខ្លួន​ឲ្យ​ជម្រើស​ជាតិ​ឡាវ​អាយុ​ក្រោម​២៣​ឆ្នាំ​បាន​១០​ដង រក​បាន​៥​គ្រាប់ និង​បង្ហាញ​ខ្លួន​ឲ្យ​ឈុត​ធំ​១០​ដង​រក​បាន​៤​គ្រាប់។

រូប​គេ​បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​បំផុត​ប្រចាំ​ព្រឹត្តិការណ៍ AFF U-23 Championship ដែល​រៀបចំ​ការ​ប្រកួត​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ​២០២២ បន្ទាប់​ពី​ស៊ុត​ចូល​ម៉ាឡេស៊ី​២​គ្រាប់ ជួយ​ឲ្យ U23 ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ការ​បោះ​ជំហាន​ចូល​លីគ​កំពូល​កម្ពុជា​មួយ​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជាជោគជ័យ​មួយ​ទៀត​សម្រាប់​ការ​អភិវឌ្ឍ​បាល់ទាត់​របស់​ខ្លួន ស្រប​ពេល​វិស័យ​បាល់ទាត់កម្ពុជា​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​​ឡាវ។

រហូត​ដល់​ពេល​នេះ ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ត្រៀម​កីឡាករ​កូតា​បរទេស​គ្រប់​ចំនួន​ហើយ​សម្រាប់​រដូវ​កាល​ថ្មី​គឺ​កីឡាករ​ជប៉ុន​២​នាក់ កីឡាករ​ប្រេស៊ីល​២​នាក់ កីឡាករ​កាណាដា១​នាក់ និង​កីឡាករ​ឡាវ​ម្នាក់។

សូម​បញ្ជាក់​ថា ខេមបូឌានព្រីមៀរលីគ​នៅ​រដូវ​កាល​ថ្មី​២០២៣-២៤ ដែល​នឹង​ចាប់​ផ្តើម​​នៅ​ថ្ងៃ​ សៅរ៍ ទី ៥ ខែសីហា​ ខាង​មុខ​នេះ​​គឺ​តម្រូវ​ឲ្យ​គ្រប់​ក្លិប​ទាំង​អស់​​ចុះ​កុងត្រា​បររទេស​ចំនួន​៦​រូប​គឺ​​កីឡាករ​អាស៊ាន​ (AFF)១​នាក់​ កីឡាករអាស៊ី (AFC) ១​នាក់ និង​កីឡាករ​តំបន់​ផ្សេង​៤​នាក់៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

គ្រឿងញៀន១៤៥គីឡូក្រាមត្រូវបានបង្ក្រាប និងឃាត់ខ្លួនឧក្រិដ្ឋជន៥នាក់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ចាប់ដៃគ្នា ដើម្បីផ្សាយពីវិស័យទេសចរណ៍កម្ពុជាឱ្យសម្បូរបែបជាងមុន

ព័ត៌មានជាតិ២ ម៉ោង មុន

ប័ណ្ណ​សម្គាល់​ជលយាន​ចំនួន​៩៨​ប័ណ្ណ ត្រូវ​បាន​ប្រគល់​ជូន​ព​ល​រដ្ឋ​ស្រុក​កោះកុង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ភាព​តាន​តឹង​លើ​បញ្ហា​ដំឡើង​ពន្ធ​របស់​អឺរ៉ុប​ បង្ក​កង្វល់​​​នៃ​ «សង្រ្គាម​ពាណិជ្ជកម្ម​អឺរ៉ុប​-ចិន​»

ព័ត៌មានជាតិ៣ ម៉ោង មុន

ន.ប.ប.ប បំភ្លឺថា  ឃើញស្ងាត់ៗមិនមែនមិនធ្វើការទេ ហេតុដែលស្ងាត់ៗពេលស៊ើបការ ព្រោះខ្លាចបាត់តម្រុយជនល្មើស

ព័ត៌មានជាតិ៧ ម៉ោង មុន

ក.ប.ប រកឃើញថាឈ្មួញនាំចូលផ្លែទុរេនពីប្រទេសជិតខាង និងមានជ្រលក់ថ្នាំ ហើយលក់បន្លំថាជាទុរេនក្នុងស្រុក

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្នុងឆ្នាំ២០២៤៖ ឧកញ៉ា អ្នកឧកញ៉ា ៤នាក់ ត្រូវដកហូតគោរមងារ ក្រោយរកស៊ីបោកប្រាស់ និងបាញ់ប្រហារពលរដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

រាជ​ដំណាក់​ព្រះមហាក្សត្រ​ខ្មែរ ​លើ​កំពូលភ្នំ​បូកគោ រង់ចាំអនុញ្ញាតពីព្រះបរមរាជវាំង ​ជួសជុលតាម​គំរូ​ដើម​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

រលក​កម្ដៅ​៥២​អង្សា ប្រល័យ​ជីវិត​អ្នក​ចូលរួម​ធម្មយាត្រា Hajj ជាង​១០០០​នាក់​ហើយ

ព័ត៌មានជាតិ៦ ម៉ោង មុន

ដំណាំកសិកម្មជាង ១ ម៉ឺនហិកតា កំពុងរងការវាយប្រហារពីសត្វដង្កូវហ្វូង

Sokha Hotels

ព័ត៌មានពេញនិយម