សេដ្ឋកិច្ច
ថៃ ក្លាយជាប្រទេសនាំចេញត្រីខកំប៉ុងលំដាប់លេខ ២ លើលោក និងកំពូលនៅអាស៊ាន
ប្រទេសថៃបានក្លាយជាប្រទេសនាំចេញត្រីខកំប៉ុង និងផលិផលត្រីកែច្នៃធំជាងគេទី ២ របស់ពិភពលោក បន្ទាប់ពីប្រទេសចិន និងជាប្រទេសនាំចេញច្រើនជាងគេបំផុតក្នុងតំបន់អាស៊ាន ។

ថៃបាននាំចេញត្រីកំប៉ុង និងត្រីកែច្នៃសរុបមានតម្លៃជាង ១.១៤ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះ ។ ទន្ទឹមនឹងនេះ តម្លៃនៃការនាំចេញទៅកាន់ទីផ្សារពាណិជ្ជកម្មសេរី (FTAs) មានចំនួនជាង ៣៥២ លានដុល្លារអាមេរិក ដែលមានកំណើន ១៥.៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ជាមួយគ្នានេះ ទីផ្សារពាណិជ្ជកម្មសេរីសម្រាប់ត្រីខកំប៉ុង ក៏មានកំណើនជាបន្តបន្ទាប់ផងដែរពីប្រទេសផ្សេងទៀតដូចជា ជប៉ុន កើនឡើង ២២.៧ ភាគរយ, ឈីលី ៩៦.៧ ភាគរយ, ប៉េរូ ១៨៣.១ ភាគរយ, ចិន ២៥.៧ ភាគរយ, កម្ពុជាមាន ១១.៩ ភាគរយ និងហ្វីលីពីនមាន ១៣៨.១ ភាគរយ ។

សម្រាប់ទីផ្សារនាំចេញសំខាន់ៗរបស់ប្រទេសថៃវិញរួមមាន ជប៉ុន អូស្ត្រាលី ឈីលី និងកូរ៉េខាងត្បូង ខណៈបច្ចុប្បន្ន ថៃមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយដៃគូចំនួន ១៨ ក្នុងនោះ ១៥ ស្ថិតនៅក្នុងអាស៊ាន ចិន អូស្ត្រាលី នូវែលសេឡង់ ឈីលី និងហុងកុង ។ ជាពិសេសប្រទេសទាំងនោះ បានលុបចោលពន្ធនាំចូលពីថៃ លើកលែងតែប្រទេសជប៉ុន កូរ៉េខាងត្បូង និងឥណ្ឌាប៉ុណ្ណោះដែលនៅតែយកពន្ធនាំចូលលើផលិតផលមួយចំនួន ។
គួរបញ្ជាក់ថា ប្រទេសជប៉ុន បានដាក់ពន្ធនាំចូល ៥ ភាគរយលើត្រីសាឌីនកំប៉ុង, ត្រីម៉ាកឺរ៉េល និងពងត្រី ខណៈកូរ៉េខាងត្បូងយកពន្ធ ១៦ ភាគរយលើត្រីសាឌីនកំប៉ុង, ២០ ភាគរយលើត្រីធូណាកំប៉ុង និង ៣០ ភាគរយលើត្រីខកំប៉ុង ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ The Nation Thailand
ចុចអាន ៖ សេដ្ឋកិច្ច ចិន មិនសម្រេចតាមការព្យាករណ៍ឡើយ ស្របពេលយុវជនគ្មាន ការងារធ្វើក៏កើនឡើង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត