Connect with us

ព័ត៌មានជាតិ

គោលបំណងសំខាន់ៗ ស្តីពី “គម្រោងអភិវឌ្ឍន៍ក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម” 

បានផុស

នៅ

អង្គការអន្តរជាតិការងារ (ILO) ទីប្រឹក្សាគម្រោង និងបេឡាជាតិសន្តិសុខសង្គម​ (ប.ស.ស.)​ បានបើកកិច្ចប្រជុំពិភាក្សា រួមគ្នាលើកដំបូង ស្តីពី “គម្រោងអភិវឌ្ឍន៍ក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម” នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៣នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

“គម្រោងអភិវឌ្ឍន៍ក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម” ដែលបានលើកមកពិភាក្សា​នៅក្នុងកិច្ចប្រជុំនេះ​ មានគោលបំណងសំខាន់ៗ ដើម្បី (១) ណែនាំទីប្រឹក្សាថ្នាក់ជាតិ និងទីប្រឹក្សាអន្តរជាតិសម្រាប់អភិវឌ្ឍក្របខណ្ឌគ្រប់គ្រង ហានិភ័យសន្តិសុខសង្គម, (២) ធ្វើបទបង្ហាញអំពីវិធីសាស្ត្រការងារ និងផែនការនៃការអភិវឌ្ឍក្របខណ្ឌគ្រប់គ្រង ហានិភ័យសន្តិសុខសង្គម, (៣) ពិនិត្យ និងពិភាក្សាអំពីតម្រូវការទិន្នន័យ និងព័ត៌មានសម្រាប់ជាធាតុចូលក្នុងការ អភិវឌ្ឍក្របខណ្ឌគ្រប់គ្រងហានិភ័យសន្តិសុខសង្គម និង (៤) ផែនការការងារជំហានបន្ទាប់។

នៅក្នុងកិច្ចប្រជុំនេះដែរ គឺអាចប្រមូលធាតុចូលសំខាន់ៗសម្រាប់ការរៀបចំ “គម្រោងអភិវឌ្ឍន៍ក្របខណ្ឌគ្រប់គ្រង ហានិភ័យសន្តិសុខសង្គម” ឲ្យកាន់តែមានលក្ខណៈល្អប្រសើរ និងមានប្រសិទ្ធភាព ដែលអាចជួយដល់ ប.ស.ស. ក៏ដូចជានិយ័តករសន្តិសុខសង្គម លើការអនុវត្តកិច្ចការងាររបស់ខ្លួនពាក់ព័ន្ធទៅនឹងការគ្រប់គ្រងហានិភ័យសន្តិសុខ សង្គមផងដែរ។ គម្រោងខាងលើនេះត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ និយ័តករសន្តិសុខសង្គម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៣ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម