Connect with us

ព័ត៌មានជាតិ

ផលពោត​កសិករតាមបណ្តាស្រុកមួយចំនួន​ក្នុង​ខេត្តបាត់ដំបងប្រឈម​ការ​ខូចខាត

បានផុស

នៅ

នៅរដូវកាលឆ្នាំនេះផលដំណាំពោតរបស់ប្រជាកសិករជាច្រើនហិកតា រងការ​ខូចខាតស្ទើរទាំងស្រុងដោយសារតែកត្តាធម្មជាតិធ្វើឲ្យកសិករខ្លះខាតបង់លុយកាក់ដែលបានខ្ចីបុលពីធនាគារឬឯកជនដូចគ្នាមកប្រកបមុខរបរដំណាំពោធត្រូវបានបរាជ័យទាំងស្រុង ឬស្ទើរទាំងស្រុងដោយសារតែកត្តារាំងស្ងួតខ្វះទឹកភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី អុីម ជាកសិករ ក្នុងស្រុកកំរៀងបានឲ្យដឹងថា ដំណាំពោតអ្នកស្រីចំនួន ០៥ ហិកតា តែងតែបានលក់គ្រប់រដូវកាលគ្រាន់បានទប់ទល់ជីវភាពគ្រួសារ តែឆ្នាំនេះរង​ការ​ខូចខាតទាំងអស់ដោយសារខ្វះទឹកភ្លៀង ខណះដែលពោតជិតបានហុចផលហើយក៏មេឃរាំងមិនភ្លៀងធ្វើឲ្យប្រភពដីឡើងកម្តៅ បង្កឲ្យដើមពោតគ្មានសំណើមទើបបង្កឲ្យខូចទាំង​០៥ ហិកតាតែម្តង។

ស្រដៀងគ្នានេះ លោក ផា ជាកសិករ នៅក្នុងស្រុកសំឡូត ក្នុងចំណោមកសិករជាច្រើនទៀតបានលើកឡើងដែរថា ឆ្នាំនេះក៏មិនខុសពីឆ្នាំកន្លងទៅដែរ។ ក្រុមគ្រួសារលោករួមនិងសាច់ញាតិលោកផងរួមគ្នាធ្វើដំណាំពោតលើផ្ទៃដីរួមគ្នាសរុបជាង ២០០ ហិកតា ហើយទទួលបានផលតាមការរំពឹងទុកផងដែរ។ បើទោះបីតម្លៃមានការប្រែប្រួលបន្តិចក៏បាន​ផលពោត​លក់ច្រើនគួសមដែរ។ តែឆ្នាំនេះលោកស្ទើរនិយាយលែងរួច ដោយសារតែខ្វះទឹកធ្វើឲ្យផលដំណាំពោធខូចមួយផ្នែកធំ តែបើសិនជាមានទឹកភ្លៀងធ្លាក់អាចសង្គ្រោះបានឡើងវិញ តែបើប៉ុន្មានថ្ងៃទៀតនេះនៅតែអត់ភ្លៀងលោកហាក់គ្មានក្តីសង្ឃឹមនោះទេ។

មិនខុសគ្នាប៉ុន្មាននោះទេ នៅឯស្រុករតនមណ្ឌល ក៏មានខូចខាតយ៉ាងដំណំដែរ ដោយមន្ត្រីកសិកម្មស្រុកបានឲ្យដឹងថា បញ្ហាគ្រោះធម្មជាតិបានបង្កឲ្យដំណាំពោធរបស់ប្រជាកសិករក្នុងស្រុក រតនមណ្ឌល ខូចខាតចំនួនសរុប ៨៦០ ហិកតា។

បើយោងតាមរបាយការណ៍ពីមន្ទីរកសិកម្មខេត្តស្តីពីដំណាំឧស្សាហកម្មគឹតត្រឹមថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៣ សម្រាប់ដំណាំពោតក្រហមកសិករបានធ្វើការដាំដុះលើផ្ទៃដីសរុប ៧១,៣៥៩ ហិកតាបើប្រៀបធៀបផែនការស្មើ​ចំនួន​៨១.០៩%​នៃផែនការ។

សម្រាប់ផលប៉ះពាល់លើផលដំណាំពោតដែលរងការខូចខាតដោយកត្តារាំងស្ងួតទូទាំងខេត្ត មិនទាន់បានដឹងនៅឡើយនោះទេ។ មន្ត្រីជំនាញបញ្ជាក់ថា តំបន់ខ្លះកសិករបានទទួលផលច្រើនដោយសារតែទឹកភ្លៀងបានធ្លាក់ជោកជាំនៅតាមតំបន់ ខណះតំបន់ខ្លះជួបការរាំងស្ងួតបានអូសបន្លាយពេលទើបបង្កឲ្យដំណាំពោតរួមនិងដំណាំផ្សេងៗខូចខាត៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៣ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម