កីឡា
Bounphachan ប្តេជ្ញាធ្វើឲ្យបានល្អបំផុតសម្រាប់ព្រះខ័នរាជស្វាយរៀង
កីឡាករជម្រើសជាតិឡាវ Bounphachan Bounkong បានប្តេជ្ញាធ្វើឲ្យល្អបំផុតសម្រាប់ក្លិបព្រះខ័នរាជស្វាយរៀងជាផ្ទះដែលរូបគេទើបតែចូលរួមសម្រាប់រដូវកាល២០២៣-២៤។

បន្ទាប់ពីត្រូវបានបង្ហាញខ្លួនជាផ្លូវការកាលពីថ្ងៃទី១៧ ខកក្កដា អតីតសមាជិកក្លិប Young Elephants បាននិយាយថា ៖«ខ្ញុំសប្បាយចិត្តណាស់ដែលបានចូលរួមក្រុម ហើយក្រុមនេះគឺជាក្រុមដ៏ល្អមួយ មានវិជ្ជាជីវៈខ្ពស់ មានធនធាន និងគោរពគ្នាទៅវិញទៅមក ក្រុមមានថ្នាក់ដឹកនាំដែលល្អ។ ខ្ញុំសង្ឃឹមថា នឹងបានរួមចំណែកជួយក្រុមឲ្យទទួលបានជ័យជម្នះក្នុងការប្រកួត»។
«ចំពោះអ្នកគាំទ្រកម្ពុជា និងឡាវ ខ្ញុំសង្ឃឹមថា នឹងទទួលបានការគាំទ្រពីអ្នក ដើម្បីលើកទឹកចិត្តខ្ញុំ និងក្រុម។ ខ្ញុំប្តេជ្ញាខិតខំឲ្យបានខ្លាំងបំផុតសម្រាប់ក្លិបនេះ ហើយលេងដើម្បីមិត្តរួមក្រុមរបស់ខ្ញុំ និងភាពជោគជ័យរបស់ក្លិប»។ សមាជិកជម្រើសជាតិឡាវបានសង្កត់ធ្ងន់។
ខ្សែបម្រើប្រយុទ្ធ Bounphachan Bounkong បានជួយឲ្យក្លិប Young Elephants ឈ្នះជើងឯកលីគកំពូលឡាវ២រដូវកាលគឺឆ្នាំ២០២២ និង២០២៣ ព្រមទាំងឈ្នះពាន Lao Cup Winner ២លើក។

នៅក្រុមជម្រើសជាតិឡាវវិញ Bounphachan បានជាប់តាំងពីយុវជនអាយុក្រោម១៩ឆ្នាំរហូតដល់ឈុតធំ។ រូបគេបានបង្ហាញខ្លួនយុវជនជម្រើសជាតិអាយុក្រោម១៩ឆ្នាំបាន៦ដងក្នុងនោះស៊ុតបាន៦គ្រាប់។ រូបគេបង្ហាញខ្លួនឲ្យជម្រើសជាតិឡាវអាយុក្រោម២៣ឆ្នាំបាន១០ដង រកបាន៥គ្រាប់ និងបង្ហាញខ្លួនឲ្យឈុតធំ១០ដងរកបាន៤គ្រាប់។
រូបគេបានក្លាយជាកីឡាករឆ្នើមបំផុតប្រចាំព្រឹត្តិការណ៍ AFF U-23 Championship ដែលរៀបចំការប្រកួតនៅប្រទេសកម្ពុជាឆ្នាំ២០២២ បន្ទាប់ពីស៊ុតចូលម៉ាឡេស៊ី២គ្រាប់ ជួយឲ្យ U23 ឡាវ ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង