សន្តិសុខសង្គម
អភិបាលខេត្តកំពតស្នើឲ្យសមត្ថកិច្ចចាត់វិធានការផ្លូវច្បាប់ចំពោះជនអនាមិកដែលបង្កើតហ្វេកប៊ុក និងហ្វេកប៊ុកផេកដាក់ឈ្មោះលោក
លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានស្នើឲ្យកម្លាំងសមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនអនាមិកដែលបង្កើតអាខោនហ្វេកប៊ុក និងហ្វេកប៊ុកផេកដាក់ឈ្មោះលោកដែលបង្កឲ្យមានការភាន់ច្រឡំ។
លោកអភិបាលខេត្តបញ្ជាក់នៅរសៀលថ្ងៃទី១៨ ខែកក្កដា នេះថា មានជនអនាមិកបានបង្កើតអាខោនហ្វេកប៊ុក និងហ្វេកប៊ុកផេក ដោយដាក់ឈ្មោះលោក ក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្កអោយមានការភាន់ច្រឡំពីសាធារណៈជន។
លោកអភិបាលខេត្តបញ្ជាក់ថា លោកមានអាខោនហ្វេកប៊ុក និងហ្វេកប៊ុកផេកផ្លូវការ ដូចមានចែងក្នុងសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តកំពត ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២១។ ទន្ទឹមនេះ លោកក៏សូមអំពាវនាវដល់ជំនាញមានសមត្ថកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពត ចាត់វិធានការលើជនដែលបង្កើតអាខោនហ្វេសប៊ុកក្លែងក្លាយនេះតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខុម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា