Connect with us

ព័ត៌មានជាតិ

TVETចុះMOUជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាល​ម៉ូឌែន៥ ដើម្បីបង្រៀនជំនាញតាមអនឡានដល់យុវជន និងពលរដ្ឋទូទៅ

បានផុស

នៅ

អគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ( TVET) នៅថ្ងៃទី១៨កក្កដានេះ បានចុះអនុស្សារណយោគយល់គ្នា(MOU)ជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ ដើម្បីបង្រៀនជំនាញតាមអនឡានដល់យុវជន និងពលរដ្ឋ​ទូទៅឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ ននិងទៅថ្ងៃអនាគត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈបានមានប្រសាសន៍ថា ការចុះMOUជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ គឺដើម្បីរៀបចំការបណ្តុះបណ្តាលជំនាញឡើងវិញតាមប្រព័ន្ធអនឡាញដែលប្រព័ន្ធនេះបានអនុវត្តនៅតាមបណ្តាប្រទេសជាង៣០ និងបានបណ្តុះបណ្តាលបានជាង១លាននាក់ទៅតាមភាសាខុសៗគ្នា។

លោកបានបន្តថា ការបណ្តុះបណ្តាលនេះមិនមែនសម្រាប់តែបរិបទប្រទេសកម្ពុជានោះទេ គឺសម្រាប់ទៅធ្វើការនៅក្រៅប្រទេសផងដែរ ព្រោះជំនាញដែលសិក្សាតាមអនឡាញមានរហូតដល់ទៅជាង១៦០០ជំនាញដូចជាជំនាញសេវាកម្ម បច្ចេកទេស ជំនាញការថែទាំ និងជំនាញជាច្រើនទៀត។​ លោកបានបន្តថា TVETនឹងត្រួតពិនិត្យមើលកម្មវិធីសិក្សារបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥ ថាតើវាឆ្លើយតបទៅនឹងក្របខណ្ឌគុណវុឌ្ឍិ៍ជាតិក៏ដូចជាក្របខណ្ឌអាស៊ានដែរឬទេ ហើយបើមានការខ្វះខាតយើងនឹងជួយបំពេញបន្ថែមដើម្បីឱ្យបានពេញលេញដើម្បីបណ្តុះបណ្តាលជំនាញដល់អ្នកសិក្សាឱ្យមានគុណភាព និងប្រសិទ្ធភាពខ្ពស់។ លោករំពឹងថា តាមរយៈការបណ្តុះបណ្តាលនេះនឹងជួយដល់យុវជន និងពលរដ្ឋទូទៅអាចបង្កើនសមត្ថភាពជំនាញបន្ថែមដើម្បីធ្វើយ៉ាងណាឱ្យមុខរបររបស់ពួកគេកាន់តែរីកចម្រើនបន្ថែមទៀត។

លោក ណាសៀត អូស្មាន តំណាងមជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥បានមានប្រសាសន៍ថា កម្មវិធីសិក្សាតាមអន​ឡាញនេះ អ្នកសិក្សាអាចសិក្សាបាន២៤ម៉ោងលើ២៤ម៉ោងជារៀងរាល់ថ្ងៃ គ្រប់ទីកន្លែង និងមិនមានការកំណត់ដោយមួយមុខវិជ្ជារៀនក្នុងរយៈពេល៧៥នាទី ពេលរៀនចប់ធ្វើតេស្តប្រឡងទទួលបានវិញ្ញាបនបត្រ។ លោកបានស្នើដល់អគ្គនាយកTVETជួយពិនិត្យទៅលើជំនាញដែលកម្មវិធីសិក្សារបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលម៉ូឌែន៥មានជាង១៦០០​ជំនាញដើម្បីជ្រើសរើសជំនាញណាដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋពិសេសឆ្លើយតបទៅនឹងទីផ្សារការងារដើម្បីឱ្យប្រជាពលរដ្ឋមានការងារល្អៗធ្វើទទួលបានប្រាក់ចំណូលសមរម្យក្នុងការចឹញ្ចឹមជីវិតប្រចាំថ្ងៃកាន់តែប្រ
សើរ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទីutes មុន

លោក ហេង សួរ ៖ ការដាក់ឱ្យប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ» ជាការបង្ខិតការផ្តល់សេវាសាធារណៈឱ្យកាន់តែជិតមូលដ្ឋាន

កីឡា២១ នាទីutes មុន

Reiya ស៊ុត​៣​គ្រាប់​ឲ្យ ទ័ព ឈ្នះ អង្គរថាយហ្គឺរ ៣-០ ក្នុង​ពាន​សម្តេច​តេជោ ថ្នាក់​ជាតិ ជើង​ទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យដាក់ដែកខណ្ឌចែកទ្រូងផ្លូវលើផ្លូវ៦០ម៉ែត្រ

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រសួងសេដ្ឋកិច្ច ប្រកាសដាក់ឱ្យដំណើរការវិក្កយបត្រអេឡិកត្រូនិក

ព័ត៌មានជាតិ៤ ម៉ោង មុន

ជនរងគ្រោះស្លាប់ និងរបួស ខណៈទៅយកអំណោយមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ទទួលបានថវិកាពីអភិបាលរាជធានី និងអ្នកឧកញ៉ា សុខ គង់

Sokha Hotels

ព័ត៌មានពេញនិយម