កីឡា
សមិទ្ធផលសំខាន់ៗធ្វើឲ្យលោក អេភូ ថង ទទួលបានពានគ្រូបង្វឹកគុនខ្មែរឆ្នើម
អតីតជើងខ្លាំងប្រដាល់គុនខ្មែរ អេ ភូថង បានទទួលពានរង្វាន់ក្នុងនាមជាគ្រូបង្វឹកប្រដាល់គុនខ្មែរឆ្នើមកាលពីថ្ងៃអាទិត្យ ទី១៦ ខែកក្កដា បន្ទាប់ពីលោកបានពុះពារ និងលះបង់កម្លាំងកាយចិត្តគ្រប់បែបយ៉ាងដើម្បីប្រដាល់គុនខ្មែរ។
កេរ្តិ៍ឈ្មោះរបស់លោកគ្រូ អេ ភូថង ត្រូវបានប្រជាជនកម្ពុជាស្គាល់យ៉ាងទូលំទូលាយ និងច្បាស់តាំងពីលោកនៅជាកីឡាករប្រដាល់គុនខ្មែរមកម្ល៉េះ។ ក្នុងអាជីពប្រដាល់លោកបានឈ្នះខ្សែក្រវាត់ថ្នាក់ជាតិ តំបន់ និងពិភពលោកស្ទើរគ្រប់អស់ហើយ។
បន្ទាប់ពីបានចូលនិវត្តន៍ពីអាជីពប្រដាល់ លោក អេ ភូថង បានចាប់ផ្តើមការងារជាអ្នកបណ្តុះបណ្តាលកីឡាប្រដាល់គុនខ្មែរនៅក្លិបអេភូថងកីឡាដែលបានក្លាយជាថ្នាលបណ្ដុះបណ្ដាលកីឡាករ កីឡាការិនីគុនខ្មែរជាច្រើនរូប។
តាមការខិតខំប្រឹងប្រែង និងលះបង់គ្រប់យ៉ាងណាដើម្បីគុនខ្មែរ លោកអភិវឌ្ឍកូនសិស្សឆ្នើមជាច្រើនមាន ធឿន ធារ៉ា, យ៉េន ឌីណា, អេ ណារ័ត្ន និងជាពិសេសកូនប្រុស-ស្រីរបស់លោកគឺ អេ អាំម៉ារីនភូថង, អេ វីរៈខាំឈិត ភូថង (ម៉ឺន មេឃា) និង អេ យ៉ានុត។
អ្វីដែលអស្ចារ្យគឺលោកគ្រូ អេភូ ថង ជាគ្រូបង្វឹកគុនខ្មែរដំបូងគេដែលជួយឲ្យកីឡាករ ឃុន ឌីម៉ា បានឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី និងជាគ្រូបង្វឹកគុនខ្មែរដំបូងគេដែលឈ្នះខ្សែក្រវាត់ Thai Fight តាមរយៈកីឡាករ ធឿន ធារ៉ា។
ថ្វីបើលោកមិនមែនជាគ្រូបង្ហាត់កីឡាវ៉ូវីណាម ក៏លោកបានរួមចំណែកដ៏សំខាន់ជួយកូនប្រុស អេ វីរៈខាំឈិត ភូថង (ម៉ឺន មេឃា) ឲ្យបានឈ្នះមេដាយមាសកីឡាស៊ីហ្គេម២លើកជាប់គ្នាគឺលើកទី១ ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងលើកទី២ ឆ្នាំ២០២៣ នៅកម្ពុជា លើប្រភេទវ៉ូវីណាម។
ពិសេសទៅទៀតគឺលោកបានជួយឲ្យកីឡាករ ធឿន ធារ៉ា ឈ្នះខ្សែក្រវាត់អន្តរជាតិចំនួន ៤គ្រឿង ក្នុងនោះមានខ្សែក្រវាត់គុនខ្មែរអន្តរជាតិ IPCC ខ្សែក្រវាត់គ្រុដគុនខ្មែរអន្តរជាតិ ខ្សែក្រវាត់ Thai Fight អន្តរជាតិ និងខ្សែក្រវាត់គុនខ្មែរពិភពលោក តេជាសន្តិភាព។
ដោយផ្នែកលើសមិទ្ធផលនិងស្នាដៃធំៗរបស់លោកគ្រូ អេ ភូថង ក្នុងការរួមចំណែកអភិវឌ្ឍគុនខ្មែរឲ្យរីកចម្រើនជាពិសេសលើឆាកអន្ដរជាតិ ទើបធ្វើឲ្យលោកគ្រូបានថ្នាក់ដឹកនាំផ្តល់ពានរង្វាន់«គ្រូបង្វឹកគុនខ្មែរឆ្នើម»។
ពាក់ព័ន្ធពានរង្វាន់សម្រាប់អាជីពគ្រូបង្ហាត់លើកដំបូងនេះ លោក អេភូ ថង រៀបរាប់ថា៖«ពានប្រកួតប្រដាល់ខ្ញុំស្គាល់អស់ហើយក៏មានច្រើនដែរ តែពានមួយនេះខ្ញុំមិនដែលស្គាល់មិនដែលមាន ហើយនេះក៏ជាលើកទីមួយរបស់ខ្ញុំដែលក្នុងឆាកជីវិត ដែលបានធ្វើជាម្ចាស់ពាននេះ គឺពានគ្រូបង្វឹកគុនខ្មែរឆ្នើម។
សូមបញ្ជាក់ថា ក្លិបរបស់លោកដែលមានសិស្សប្រហែលជា២០នាក់ត្រូវបានប្តូរឈ្មោះជា «ក្លិបប្រដាល់គុនខ្មែរ ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថង» ដោយមានការជ្រោមជ្រែងពីលោកឧកញ៉ា ឡេង ណាវ៉ាត្រ។
បន្ទាប់ពីឆ្លងកាត់ការប្រកួតលើសង្វៀនប្រមាណ១៩២ដង ក្នុងនោះឈ្នះ១៧៨ដង ចាញ់៩ដង និងស្មើ៥ដងចាប់ពីឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០១២ ទើបលោក អេ ភូថង បានបញ្ចប់អាជីពជាកីឡាករប្រដាល់ និងបានចាប់ផ្តើមធ្វើជាគ្រូបង្វឹកតាំងពីចុងឆ្នាំ២០១២រហូតដល់បច្ចុប្បន្ន៕
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១៦ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ