Connect with us

ព័ត៌មានជាតិ

ចេញរូប​រាង​បណ្តើរៗ ស្ពាន​កោះនរាឆ្លង​ពី​កោះពេជ្រ បុក​គ្រឹះ​សសរស្ពាន​បាន ៤០ ភាគរយ

បានផុស

នៅ

ភ្នំពេញ៖ ការសាងសង់ស្ពានពីកោះនរាកំពុងដំណើរការបុកគ្រឹះសសរស្ពានបានប្រមាណ៤០ភាគរយ រួមទាំងគ្រឹះការពារកោះ។

លោក អ៊ុង រ៉ូន ចៅរងទី១សង្កាត់និរោធ និងជាសមាជិកក្រុមការងារការពារច្រាំងទន្លេបានឲ្យកម្ពុជាថ្មីដឹងថា លទ្ធផលនៃការសាងសង់ស្ពានឆ្លងពីកោះនរា ការបុកគ្រឹះសសរស្ពានបាន៤០ភាគរយ ចាក់ខ្សាច់ការពារកោះនរាបានប្រមាណ៦០ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអ៊ុង រ៉ូន បន្តទៀតថា ការដ្ឋានពុំ​មែនសាងសង់តែស្ពាន​​ប៉ុណ្ណោះទេ តាមផែនការរួមមាន ការសាងសង់គ្រឹះការពារច្រាំងទន្លេ ចាក់ខ្សាច់ការពារកោះនរាដែលមាន​ទំហំ ១២៥ហិកតា។ គំរោងនេះគឺមានឈ្មោះក្រុងរណបកោះនរា ដែលមានទន្លេតូចចន្លោះពីកោះនរា ចាស់ឆ្ពោះទៅកោះនរាថ្មីដែលលាតសន្ធឹងរហូតដល់មុខវត្តវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅទៀតផង។

បើងាកទៅមើលប្លង់នៃក្រុងរណបកោះនរាវិញគឺជាទីក្រុងមួយដ៏ប្រណឹត ផុសចេញពីកោះដែលប៉ែកខាងជើងគឺជាប់ទន្លេមេគង្គក្រោម។ ចំណែកខាងត្បូងជាប់ទន្លេតូចពុះចំកណ្តាល។ ដោយឡែកផ្លូវវិញគឺមានទទឹង២០ម៉ែត្រជាប់ទន្លេតូចរួមទាំងសួនច្បារចាប់ពីផ្លូវកោះនរា រហូតដល់វត្តវាលស្បូវទៀតផង។

ការសាងសង់ស្ពានមានចំនួន២គឺស្ពានទី១ ចេញពីកោះនរាឆ្ពោះទៅកោះពេជ្រមានទទឹង២៤.៥ម៉ែត្រនិងបណ្តោយ៦៤៦ម៉ែត្រ។ស្ពានទី២គឺតភ្ជាប់ពីផ្លូវកោះនរា (ផ្លូវមុខអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយន័)ឆ្លងទន្លេតូចដែលមានប្រវែង ៦០ម៉ែត្រនិងទទឹង២១ម៉ែត្រ។

លោកអ៊ុង រ៉ូន បញ្ជាក់ទៀតថា នៅពេលដែលក្រុងរណបកោះនរា កើតឡើងហាងឆេងដីនឹងហក់ឡើងខ្ពស់ដែរ ខណះតម្លៃដីនៅភូមិកោះនរា ថ្លៃ១០០០ដុល្លារក្នុង១ម៉ែត្រការ៉េ នឹង​បន្តកើនដល់៣០០០ដុល្លារក្នុង១ម៉ែត្រការ៉េពេលការសាងសង់ស្ពាន រួមទាំងទីក្រុងរណបកោះនរាកើតចេញជារូបរាង។

ហាង​ឆេង​ដី​អាច​ខ្ពស់ជាងគេក្នុងរាជធានីភ្នំពេញ ព្រោះស្ថិតនៅកណ្តាលកោះដែលមានទឹកទន្លេនៅសង្ខាង។ បច្ចុប្បន្នអ្នកភូមិកោះនរាក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភដោយមិនដឹងខ្លួនប្រមាណជា៤៥ភាគរយហើយនោះ។

លោកអ៊ុង រ៉ូន បានបញ្ជាក់ទាំងទឹកមុខស្រស់ស្រាយថា ការអភិវឌ្ឍន៍លើតំបន់ដែលពីមុនមកមិនមានអ្នកហ៊ានមករស់នៅព្រោះខ្លាចបាក់ច្រាំងប្រែក្លាយជារស់នៅលើតំបន់មាសពេញដោយមិនដឹងខ្លួន៕

ស្ពាន​បេតុង​ខ្សែកាប​ដែល​តភ្ជាប់​តំបន់​កោះពេជ្រទៅកោះនរា ចំណាយថវិកា​ ៣៨លានដុល្លារអាមេរិក ប្រើប្រាស់​រយៈពេល​ចំនួន ៣៥ ខែ ក្នុង​ការ​សាងសង់ដោយ​ក្រុមហ៊ុន OCIC៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៩ នាទីutes មុន

ករណី​ស្ត្រី​ម្នាក់​បង្ហោះ TikTok ថា “ទុកម៉ូតូ​នៅ​ខណ្ឌ ៣ថ្ងៃសោះ អស់សេវា ១៥ម៉ឺនរៀល” នៅ​ខណ្ឌពោធិ៍សែនជ័យគឺជារឿងចោទប្រកាន់នគរបាល

ព័ត៌មានជាតិ២ ម៉ោង មុន

លោកឃួងស្រេង ៖ ព្រឹត្តិការណ៍​កីឡាបាល់ទាត់​មិត្តភាពកម្ពុជា-ថៃ គ្រោងធ្វើឡើងនៅថ្ងៃទី០៨ខែមីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ

កីឡា៤ ម៉ោង មុន

ភ្នំពេញក្រោន ឈ្នះ ខេត្តពោធិ៍សាត់ យ៉ាងតានតឹង​ជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេចតេជោ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មនុស្សរាប់ពាន់នាក់នៅទូទាំងតំបន់ហ្គាហ្សាអបអរការប្រកាសបទឈប់បាញ់

Sokha Hotels

ព័ត៌មានពេញនិយម