Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់ទៀត ក្រោយពេល នាវាមុជទឹកអាមេរិក មកដល់ កូរ៉េខាងត្បូង

បានផុស

នៅ

ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិក ចំនួន២គ្រាប់ ឆ្ពោះទៅទិសខាងកើតនៅព្រឹកព្រលឹមថ្ងៃពុធទី១៩ខែកក្កដា ពោលគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីនាវាមុជទឹកអាមេរិក មកដល់កំពង់ផែកូរ៉េខាងត្បូង ជាលើកដំបូងក្នុងរយៈពេល៤ទសវត្សរ៍។

មីស៊ីលកូរ៉េខាងជើង (រូបថត៖ KCNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិជប៉ុននិយាយថា មីស៊ីលទាំងពីរនេះ ហាក់ដូចជាធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន ខណៈអគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង (JCS) ក៏បានអំពាវនាវឲ្យ ទីក្រុងព្យុងយ៉ាង បញ្ឈប់ការបាញ់បង្ហោះបែបនេះតទៅទៀតផងដែរ ។

JCS បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងសូមថ្កោលទោសខ្លាំងៗ ចំពោះការបាញ់មីស៊ីលផ្លោងជាប់ៗគ្នារបស់កូរ៉េខាងជើង ថាជាទង្វើបង្កហេតុដ៏ធ្ងន់ធ្ងរ ដែលបំផ្លាញសន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េ ក៏ដូចជាសហគមន៍អន្តរជាតិ។​ ការបាញ់បង្ហោះនេះ បានបំពានយ៉ាងច្បាស់ លើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ”។

នាវាមុជទឹកអាមេរិក (រូបថត៖ UPI)

ទន្ទឹមនោះ យោធាសហរដ្ឋអាមេរិកក៏បានដឹងអំពីការបាញ់មីស៊ីលនេះផងដែរ ហើយកំពុងពិគ្រោះយោបល់យ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូ។

គួរបញ្ជាក់ថា ការបាញ់នេះកើតឡើងជិតមួយសប្តាហ៍ បន្ទាប់ពីកូរ៉េខាងជើង បានសាកល្បងមីស៊ីលឆ្លងទ្វីប Hwasong-18 ចុងក្រោយរបស់ខ្លួន ដែលទីក្រុងព្យុងយ៉ាងនិយាយថា ការបាញ់នោះគឺជាការព្រមានដល់សហរដ្ឋអាមេរិក និងសត្រូវដទៃទៀត។

ស្របពេលជាមួយគ្នានោះ ការបាញ់លើកចុងក្រោយនេះ ក៏កើតឡើងផងដែរ បន្ទាប់ពីទាហាន​អាមេរិក​ម្នាក់ ​បាន​រត់​ឆ្លង​កាត់​ព្រំដែន​អន្តរកូរ៉េ​ ចូល​ទៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង ដោយទីក្រុងវ៉ាស៊ីនតោន និយាយថា ទាហានរូបនេះត្រូវបានកូរ៉េខាងជើងឃុំឃាំង ដែលជាហេតុបង្កើតឲ្យមានវិបត្តិថ្មីរវាងសត្រូវទាំងពីរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ប្អូនស្រី គីម ជុងអ៊ុន ថា ការបាញ់មីស៊ីល Hwasong-18 គ្រាន់តែជាសញ្ញា ផ្ដើមការវាយលុយរបស់ កូរ៉េខាងជើង ប៉ុណ្ណោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម