ព័ត៌មានជាតិ
សហជីពឯករាជ្យមួយ អំពាវនាវដល់កម្មករអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ កក្កដា ឲ្យបានគ្រប់ៗគ្នា
សម្ព័ន្ធសហជីពជាតិ (NTUC) ដែលអះអាងថា ជាសហជីពឯករាជ្យមួយ បានអំពាវនាវដល់កម្មករ-និយោជិតទាំងអស់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឲ្យបានគ្រប់ៗគ្នា ហើយនិងគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ (NTUC) មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា សន្លឹកឆ្នោតរបស់កម្មករ-និយោជិតមួយសន្លឹកៗ គឺពិតជាមានតម្លៃបំផុត ក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្តិធម៌ នីតិរដ្ឋ និងយន្តការចរចាដំឡើងប្រាក់ឈ្នួល សម្រាប់កម្មករ-និយោជិតនៅឆ្នាំ ២០២៤ខាងមុខ។

លោកបន្ថែមថា «យើងចង់ឲ្យបងប្អូនកម្មករ-កម្មការនី ក៏ដូចជាសមាជិក-សមាជិកា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចៀសវាងជឿតាមពាក្យចចាមអារាម ពាក្យឃោសនាបំប៉ោង បំភ្លៃ ដែលធ្វើឲ្យការបោះឆ្នោតយើង ក៏ដូចជាធ្វើឲ្យបងប្អូនយើងមានការយល់ច្រឡំ គូសខ្វែង ២,៣ គណបក្សអីចឹង»។
លោក ហ្វា សាលី បានបន្តថា អ្វីដែលជាការចង់របស់សហជីពរបស់លោក ដែលជាសហជីពឯករាជ្យ គឺចង់ឲ្យកម្មករ-នយោជិត និងប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ហើយគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ។
ប្រធានសហជីពរូបនេះ លើកឡើងថា «ក្នុងនាមយើងជាប្រជាពលរដ្ឋ យើងត្រូវតែបំពេញនូវកាតព្វកិច្ចរបស់ពួកយើង ជាសិទ្ធិ ជាឆន្ទៈរបស់ពួកយើង ក្នុងការទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យប្រទេសកម្ពុជា មានមុខមានមាត់នៅក្នុងឆាកអន្តរជាតិ»។
ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។ ការបោះឆ្នោតនេះ មានគណបក្សនយោបាយចំនួន ១៨ នឹងចូលរួមប្រកួតប្រជែងស្វែងការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត។ ប្រជាពលរដ្ឋ សិស្ស និស្សិត អាជីវករ និងកម្មករ-និយោជិត ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បាននិងកំពុងត្រៀមខ្លួនចេញទៅបោះឆ្នោតគ្រប់ៗគ្នា នៅចុងសប្ដាហ៍នេះ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ