ព័ត៌មានអន្ដរជាតិ
ជំងឺធ្ងន់ធ្ងរចំនួន ៣ នឹងកើតលើមនុស្សជាតិដែលរងគ្រោះដោយគ្រាប់បែកចង្កោម
ពិភពលោកកំពុងសម្ដែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង ពាក់ព័ន្ធទៅនឹងរឿងរ៉ាវគ្រាប់បែកចង្កោមដែលអាមេរិកប្រកាលផ្ដល់ទៅឲ្យអ៊ុយក្រែន ដោយសារតែវាក៏ត្រូវបានគេចាត់ទុកថាជាអាវុធប្រល័យលោកមួយប្រភេទផងដែរ ជាពិសេសជំងឺ និងហានិភ័យដែលកើតចេញពីអាវុធដ៏សាហាវមួយនេះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកស្រីបណ្ឌិត Helen Caldicott ដែលជាសកម្មជនសន្តិភាពពិភពលោក បានប្រាប់សារព័ត៌មាន Sputnik ថា គ្រាប់បែកចង្កោមដែលជាប្រភេទអាវុធមានជាតិវិទ្យុសកម្មនៅលើក្បាលគ្រាប់ នឹងបង្កជំងឺធ្ងន់ធ្ងរចំនួន ៣ ទៅលើមនុស្សជាតិដែលរងគ្រោះពីអាវុធដ៏ប្រល័យមួយនេះ ។
លោកស្រី Caldicott បានបញ្ជាក់ថា ជំងឺធ្ងន់ធ្ងរចំនួន ៣ ដែលបង្កទៅដល់ជនរងគ្រោះពីគ្រាប់បែកចង្កោមរបស់អាមេរិកបញ្ជូនទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ មានដូចជា ជំងឺមហារីកធ្ងន់ធ្ងរ ខូចហ្សែន និងខូចទ្រង់ទ្រាយពីកំណើតអស់មួយជីវិត ដោយសារតែកម្រិតជាតិវិទ្យុសកម្មរបស់វា ។
សហរដ្ឋអាមេរិកបានប្រកាសផែនការបញ្ជូនគ្រាប់បែកចង្កោមទៅកាន់អ៊ុយក្រែននៅថ្ងៃទី៧ ខែកក្កដា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ និងសម្ព័ន្ធមិត្តមួយចំនួនរបស់ទីក្រុងវ៉ាស៊ីនតោនបានប្រឆាំងនឹងការសម្រេចចិត្តនេះ ខណៈសមាជិកគណបក្សប្រជាធិបតេយ្យជាច្រើនក៏មិនយល់ស្របនឹងផែនការរបស់រដ្ឋបាលលោក Joe Biden ផងដែរ ។
គួរបញ្ជាក់ថា ការប្រើប្រាស់គ្រាប់បែកចង្កោមក៏ត្រូវបានថ្កោលទោសដោយអង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើនផងដែរ ដោយសារតែគ្រាប់បែកប្រភេទនេះរហូតដល់ ៤០ ភាគរយមិនផ្ទុះភ្លាមៗនោះទេ ប៉ុន្តែវាអាចសម្លាប់មនុស្ស ឬបណ្តាលឲ្យពិការនៅប៉ុន្មានឆ្នាំ ឬច្រើនទសវត្សរ៍ បន្ទាប់ពីវារាយប៉ាយ ។ ជាក់ស្ដែងចាប់តាំងពីសង្គ្រាមលោកលើកទី ២ មក គ្រាប់បែកចង្កោមបានសម្លាប់ជនស៊ីវិលប្រមាណពី ៥៦,៥០០ នាក់ទៅ ៨៦,៥០០ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ដឹងទេ អាមេរិក ប្រើគ្រាប់បែកចង្កោមលើកចុងក្រោយក្នុងឆ្នាំណា និងនៅប្រទេសណា?
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់