ជីវិតកម្សាន្ដ
កែវ វាសនា ទម្លាយសារអបអរ អ៊ីវ៉ា ជិតបានប្តី សាមីខ្លួនឆ្លើយបដិសេធន៍ភ្លេត
កាលពីពេលកន្លងទៅ តែងមានការចុះផ្សាយព័ត៌មានជាបន្តបន្ទាប់អំពីរឿងរ៉ាវជីវិតស្នេហាឯកជនរបស់តារាចម្រៀងស្រី កញ្ញា ឃីន ស្រីនាថ ហៅ អ៉ីវ៉ា បង្កការចាប់អារម្មណ៍ជាខ្លាំងដល់មហាជន។ ប៉ុន្តែដំណឹងនេះជាលទ្ធផលត្រូវបានសាមីខ្លួនឆ្លើយបដិសេធន៍។
ជាការកត់សម្គាល់ បើទោះបីជា តារាស្រីកញ្ញា អ៉ីវ៉ា បានឆ្លើយ បដិសេធន៍រឿងមានស្នេហាក្តី តែថ្មីៗនេះ ស្រាប់តែនាង បង្ហើបពីតម្រុយនៃការជ្រើសរើសបុរសដែលនាងគួរស្រលាញ់ហើយយកធ្វើជាគូរអនាគត។ ទន្ទឹមគ្នានឹងរឿងនេះដែរ មុននេះក៏មានព័ត៌មានលេចឮថាតារាស្រីកញ្ញា អ៉ីវ៉ា កំពុងមានទំនាក់ទំនងស្នេហាជាមួយម្ចាស់ក្លឹបបាល់ទាត់មួយស្ថិតនៅទឹកដីខេត្តសៀមរាប។
បន្ទាប់ពីមានការលេចឮព័ត៌មានអំពីជីវិតស្នេហាខាងលើត្រូវបានសាមីខ្លួនកញ្ញា អ៉ីវ៉ា ចេញមកនិយាយហាក់មិនខ្វល់ និងថែមទាំងឆ្ងល់ខ្លួនឯងវិញថា តើរឿងនេះជាការពិតឬអត់?។ នេះជាសំនួររបស់ អ៉ីវ៉ា ឆ្លើយទៅកាន់អ្នកគាំទ្រ។
ស្របពេលនៃដំណឹងលេចឮជុំវិញទំនាក់ទំនងស្នេហាទើបតែផ្ទុះរសើប ថ្មីៗនេះដែរ ស្រាប់តែមិត្តរួមអាជីព លោក កែវ វាសនា បានទម្លាយផងដែរនូវសារអបអរ អ៉ីវ៉ា ជិតបានប្តី។
តារាចម្រៀងលោក កែវ វាសនា បានលើកឡើងខ្លឹមសារខ្លីទៅកាន់តារាស្រី អ៉ីវ៉ា បែបនេះថា «ជយោ….! អ៉ីវ៉ា ជិតបានប្តីហើយ។ ឃើញការបង្ហោះរបស់លោក កែវ វា សនា ដូច្នេះសាមីខ្លួនកញ្ញា អ៉ីវ៉ា បានឆ្លើយតបវិញថា «ឱ បងអើយជាកំហុសអ្នកណា?។ រំពេចនោះលោក កែវ វាសនា ថា «លឿនៗទៅមានអ្នកជូនពរច្រើនណាស់»។
គួរបញ្ជាក់ថា កាលពីកន្លងទៅតារាស្រី អ៉ីវ៉ា ក៏ធ្លាប់បង្ហើបពីតម្រុយនៃការជ្រើសរើសបុរសដែលនាងស្រលាញ់ហើយយកធ្វើជាគូរអនាគត កាលនោះ អ៉ីវ៉ា បញ្ជាក់ថាបុរសក្នុងក្តីស្រម៉ៃរបស់នាងគឺពុំមែនជាអ្នករកស៊ី ឬអ្នកសិល្បៈដូចគ្នា ហើយរឹតតែពុំមែនជាធ្វើការជាមន្ត្រីរាជការដែរ។
តារាស្រីមានដើមកំណើតពីទឹកដីខេត្តកំពង់ស្ពឺ កញ្ញា អ៉ីវ៉ា បាននិយាយថា សម្រាប់មនុស្សប្រុសដែលនាងប្រាថ្នាចង់បានជាគូអនាគតនោះ គឺជាបុគ្គលដែលស្ថិតក្នុងចំណោមអ្នកពាក់ព័ន្ធនឹងវិស័យកីឡា។ ខ្លឹមសារដែលតារាចម្រៀង អ៉ីវ៉ា បង្ហើបទៅដល់មហាជននោះនាងបានលើកឡើងថា ស្រលាញ់កីឡាប៉ាឱ្យធ្វើតារាចម្រៀង ជឿអត់ថាអនាគតនឹងបានប្តីជាអ្នកពាក់ព័ន្ធនឹងកីឡា?៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?