Connect with us

ព័ត៌មានជាតិ

ទិញភេសជ្ជៈប៉ូវកម្លាំងគ្រុឌតាមផ្លូវ ៣កំប៉ុង ឈ្នះរង្វាន់រថយន្ដភីកអាប់ Isuzu D-Max V-Cross ដ៏ថ្មីស្រឡាងមួយគ្រឿង

បានផុស

នៅ

សំណាងពិតជាមើលមិនឃើញនោះទេ! ទិញភេសជ្ជៈប៉ូវកម្លាំងគ្រុឌតាមរទេះលក់​ភេសជ្ជៈតាមផ្លូវ ៣កំប៉ុង គាស់ឈ្នះរង្វាន់ធំក្លាយជាម្ចាស់រថយន្ដភីកអាប់ដ៏ថ្មីស្រឡាងម៉ាក Isuzu D-Max V-Cross ស៊េរីឆ្នាំ២០២៣ តម្លៃជាង ៥ម៉ឺនដុល្លារ។

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌសូមចូលរួមអបអរសាទរដល់បងប្រុស អ៊ុយ ម៉េងហួរ មានទីលំនៅភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលមានសំណាងក្លាយជាអ្នកឈ្នះមហារង្វាន់រថយន្ដភីកអាប់ដំបូងគេបង្អស់ពីភេសជ្ជៈប៉ូវកម្លាំងគ្រុឌ។ បងប្រុស អ៊ុយ ម៉េងហួរ បានរៀបរាប់​ទាំងអារម្មណ៍រំភើបថា «បន្ទាប់ពីចេញពីផ្សារ ខ្ញុំមានអារម្មណ៍ថាអស់កម្លាំង រួចក៏សម្រេចចិត្តឈប់ទិញភេសជ្ជៈប៉ូវកម្លាំងគ្រុឌតាមរទេះលក់ភេសជ្ជៈតាមផ្លូវ ៣កំប៉ុង។ គាស់កំប៉ុងទី២ ខ្ញុំក៏ឃើញរង្វាន់ធំរថយន្ដភីកអាប់នៅក្រវិលកំប៉ុង ប៉ុន្តែខ្ញុំនៅស្ទាក់ស្ទើរមិនដឹងថាខ្លួនឯងពិតជាត្រូវរង្វាន់ធំមែននោះទេ។ ខ្ញុំក៏សម្រេចចិត្តទៅផ្ទះដើម្បីពិគ្រោះជាមួយបងប្រុស ទើបដឹងថាខ្ញុំពិតជាបានឈ្នះមហារង្វាន់រថយន្ដពីភេសជ្ជៈប៉ូវកម្លាំងគ្រុឌពិតប្រាកដមែន»។ បងប្រុសក៏បានមានប្រសាសន៍ទៀតថា «ខ្ញុំជាអ្នករស់នៅជិតរោងចក្រ វឌ្ឍនៈ ប្រ៊ូវើរី ហើយខ្ញុំ​សង្កេតឃើញថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនដ៏ធំរបស់ជនជាតិ​ខ្មែរយើងដែលកំពុងតែលេចធ្លោ​នៅក្នុង​ឧស្សាហកម្ម​ផលិតភេសជ្ជៈប្រទេសកម្ពុជា​ និងទទួលបានលិខិតសរសើរ​ពីសម្ដេច​នាយក​តេជោ ហ៊ុន សែន ដោយបានដាក់ដំណើរការ​ឧបករណ៍វាស់​ចំណុះផលិតផលដែលបានផលិត ដើម្បីតម្លាភាពនៃការបង់ពន្ធជូនរដ្ឋ ដូច្នេះធ្វើឲ្យខ្ញុំកាន់តែមានមោទនភាពក្នុង​ការគាំទ្រ​ផលិត​ផល​របស់ក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី គង់ កុសល នាយកផ្នែកពាណិជ្ជកម្មក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មាន​ប្រសាសន៍​ឲ្យដឹងថា «យើងខ្ញុំពិតជាមាកភាពរីករាយ និងសូមចូលរួមអបអរសាទរដល់អ្នក​ឈ្នះមហារង្វាន់​រថយន្ដភីកអាប់ដ៏ថ្មីស្រឡាងដំបូងគេរបស់ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ។ ភេសជ្ជៈ​ប៉ូវកម្លាំងគ្រុឌ គឺជា​ផលិតផល​ក្នុងស្រុកដែលទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ និងទទួលបាន​មេដាយ​មាស​បញ្ជាក់​ពីគុណភាពពីកម្មវិធី MONDE SELECTION AWARDS ប្រចាំឆ្នាំ២០២៣ នៅទីក្រុង​​​    ព្រុ​ចសែល ប្រទេសប៊ែលហ្ស៊ិក។ មិនត្រឹមតែប៉ុណ្ណោះ ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ ក៏បានផ្ដល់រង្វាន់​ដ៏ច្រើនសន្ធឹកសន្ធាប់ដល់អតិថិជននៅទូទាំងប្រទេស​កម្ពុជា»។

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ បានរកឃើញអតិថិជនជាច្រើននាក់ទទួលបានរង្វាន់ជាហូហែរ​ជារៀងរាល់ថ្ងៃ ហើយនាពេលថ្មីៗនេះក៏បានរកឃើញអតិថិជនដែលមានសំណាងឈ្នះមហា​រង្វាន់រថយន្ដភីកអាប់ដំបូងគេ។

ភេសជ្ជៈប៉ូវកម្លាំងគ្រុឌនឹងបន្តផ្ដល់រង្វាន់អស្ចារ្យដ៏ច្រើនសន្ធឹកសន្ធាប់ ដូចជារថយន្ដ​ភីកអាប់ ម៉ូតូហុងដាឌ្រីមស៊េរីថ្មី រង្វាន់ប្រាក់សុទ្ធរាប់រយលានរៀល និងរង្វាន់ជាច្រើនទៀតដល់​អតិថិជននៅទូទាំងប្រទេសកម្ពុជា។ ចាំអីទៀត​! ទិញផលិតផលក្នុងស្រុកទទួលស្គាល់​លើឆាក​អន្តរជាតិ គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងមានឱកាសឈ្នះរង្វាន់កាន់តែច្រើន។ អ្នកឈ្នះ​មហា​រង្វាន់បន្ទាប់ អាចជារូបអ្នក! 

ទទួលយកថាមពលជាមួយគ្រុឌ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម