ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេស ចិន ប្រាប់លោក Kissinger ថា អាមេរិក មិនដើរក្នុងទិសដៅដូច ចិន សោះ
អតីតរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Henry Kissinger កាលពីថ្ងៃអង្គារបានអញ្ជើញជួបពិភាក្សាការងារយ៉ាងភ្ញាក់ផ្អើល ស្ដីអំពីទំនាក់ទំនងរវាងអាមេរិក និងចិន ជាមួយរដ្ឋមន្ត្រីការពារជាតិចិនលោក Li Shangfu នៅទីក្រុងប៉េកាំង ។
នៅក្នុងកិច្ចពិភាក្សាការងារនោះដែរ លោក Li បានប្រាប់លោក Kissinger ថា មនុស្សមួយចំនួននៅអាមេរិកមិនដើរក្នុងទិសដៅដូចគ្នានឹងប្រទេសចិននោះទេ ហើយថែមទាំងបានបំផ្លាញបរិយាកាសសម្រាប់ការទំនាក់ទំនងមិត្តភាពរបស់ប្រទេសទាំងពីរផងដែរ ។
ទន្ទឹមនោះលោក Li ក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិក និងចិនសង្ឃឹមនឹងរួមគ្នាលើកកម្ពស់ការអភិវឌ្ឍប្រកបដោយភាពល្អ និងស្ថិរភាពនៃទំនាក់ទំនង ក៏ដូចជាយោធារវាងប្រទេសទាំងពីរ ខណៈលោក Kissinger វិញបានបញ្ជាក់ថា ប្រសិនបើប្រទេសទាំងពីរឈានទៅរកសង្រ្គាមនោះ វានឹងមិននាំឲ្យមានលទ្ធផលដ៏មានន័យសម្រាប់ភាគីណាមួយឡើយ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ប្រទេសចិនកំពុងច្រានចោលការចរចាដោយផ្ទាល់រវាងមន្ត្រីការពារជាតិអាមេរិក និងចិន ដោយសារតែទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មលោក Li ដោយដាក់ការសង្ស័យថា គាត់ជាប់ពាក់ព័ន្ធក្នុងការទិញអាវុធពីរុស្ស៊ី ។ ទោះជាយ៉ាងណា សហរដ្ឋអាមេរិករំពឹងថា ប្រទេសចិននឹងបង្កើតសន្ទុះសម្រាប់ការបន្តកិច្ចសន្ទនា បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោក Kissinger ។
គួរបញ្ជាក់ថា លោក Kissinger ដែលបច្ចុប្បន្នមានវ័យ ១០០ ឆ្នាំទៅហើយនោះ គឺជាអ្នកការទូតមួយរូបដែលបានត្រួសត្រាយផ្លូវសម្រាប់ការធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនមានលក្ខណៈធម្មតាឡើងវិញ នៅពេលដែលលោកបានធ្វើទស្សនកិច្ចយ៉ាងសម្ងាត់ទៅកាន់ទីក្រុងប៉េកាំងក្នុងឆ្នាំ ១៩៧១ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ថា អាមេរិក កំពុងប្រើប្រាស់ទឹកដី អ៊ុយក្រែន ដើម្បីបោះចោលអាវុធ ចាស់ៗរបស់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ