Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ការបោះឆ្នោត ក្រៅពីគណបក្ស ១៨ ត្រូវប្រកួតប្រជែងគ្នា នៅមានការប្រកួតប្រជែងជាមួយពួកជ្រុលនិយម

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា ការបោះឆ្នោតនៅឆ្នាំ ២០២៣នេះ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន ១៨ ដែលចូលរួមការបោះឆ្នោត គឺនៅមានការប្រកួតប្រជែងជាមួយពួកជ្រុលនិយមដែលចង់បំផ្លាញចោលការបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅថ្ងៃទី ១៩ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា ការបោះឆ្នោតសកលឆ្នាំ ២០២៣ ក្រៅពីការប្រកួតប្រជែងរវាងគណបក្សនយោបាយចំនួន ១៨គណបក្ស ដែលបានចុះឈ្មោះប្រកួតប្រជែងយកកៅអីក្នុងសភាជាតិយើង នៅមានការប្រកួតប្រជែងរវាង ១៨គណបក្សដែលចូលរួមការបោះឆ្នោត ជាមួយពួកជ្រុលនិយមដែលចង់បំផ្លាញចោលការបោះឆ្នោត។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «ពួកជ្រុលនិយមដែលបញ្ជាដោយទណ្ឌិតរត់ចោលគុកពីក្រៅប្រទេស មកបក្សនយោបាយមួយនៅក្នុងប្រទេស បានរកគ្រប់វិធីដើម្បីបំផ្លាញចោលដំណើរការប្រជាធិបតេយ្យ តាមរយៈការខិតខំបំផ្លាញចោលការបោះឆ្នោត ដូចជាយុទ្ធនាការមិនឲ្យប្រជាជនទៅបោះឆ្នោត និងបំផ្លាញចោលសន្លឹកឆ្នោត។ល»។

សម្ដេចតេជោ ហ៊ុន សែន សរសេរបន្តទៀតថា «តើថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ កម្លាំងប្រជាធិបតេយ្យដែលចូលរួមការបោះឆ្នោត មានច្រើនជាង ឬមានតិចជាង កម្លាំងបំផ្លាញប្រជាធិបតេយ្យបំផ្លាញការបោះឆ្នោត? សូមរង់ចាំមើលទាំងអស់គ្នា»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

ព័ត៌មានជាតិ២៣ ម៉ោង មុន

ស្ពាន​ឆ្លង​ទន្លេភ្ជាប់​ទៅ​ផ្លូវល្បឿនលឿន ដីឥដ្ឋ-ថ្មគរ ឈានទៅ​​ខួងគ្រឹះ ខណៈ​មាន​​ការ​សង់ស្ពាន​ដែកបណ្តោះអាសន្ន​សម្រួល​ការ​ងារសាងសង់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

លោក គីម ជុងអ៊ុន៖ ការ​ទទួលទាន «ហតដក» គឺ​ជា​ទង្វើ​ក្បត់ជាតិ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លោក ហ្សេលេនស្គី៖ ស្តាយណាស់ ដែល អ៊ុយក្រែន គ្មាននុយក្លេអ៊ែរ ទុកកំញើញរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម