សន្តិសុខសង្គម
អ្នកបង្ហោះសារចោទប៉េអឹម(PM)ថា ដេញប្លន់ដល់បុរីនៅព្រែកឯងចេញមុខសុំទោស
អ្នកនាង ហ៊ុន គីមឡា ម្ចាស់អាខោន Mey Mey Kim ម្ចាស់ហាង បោកអ៊ុតស្អាតជានិច្ច បានចេញមុខសុំទោសកងរាជអាវុធហត្ថ បន្ទាប់ពីបង្ហោះវីដេអូ ភ្ជាប់ជាមួយខ្លឹមសារតាមបណ្ដាញសង្គមថា មានករណីដេញប្លន់ដល់បុរីក្រោយផ្សារព្រែកឯង។

អ្នកនាង ហ៊ុន គីមឡា អាយុ៣២ឆ្នាំរស់នៅក្នុងបុរី The wood សង្កាតព្រែកឯង ខណ្ឌច្បារអំពៅ បានសូមទោសចំពោះកងរាជអាវុធហត្ថ និងសារភាពថា មូលហេតុដែលនាងនិយាយប៉ះពាល់ PM គឺដោយសារនាងឃើញរថយន្តដែលដេញតាមនាងមានបំពាក់ស៊ឺរ៉ែននៅពីលើ ទើបនាងមានការភ័ន្តច្រឡំជារថយន្ត PM ជាអំពើអចេតនា។ លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានអំពាវនាវឱ្យសារព័ត៌មានកែតម្រូវករណីនេះ។
កាលពីថ្ងៃទី ៨ ខែកក្កដា ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Mey Mey Kim បានបង្ហោះថា ខ្លួនបានជួបជាមួយក្រុមចោរមួយក្រុមមានឡាន២គ្រឿង ម៉ូតូ៣គ្រឿង និងមានអាវុធក្នុងដៃ និងឡានមួយគ្រឿងទៀតមានសារ៉ែននៅពីលើបានស្ទាក់រូបគាត់ពីមាត់ផ្លូវចូលផ្ទះរហូតដល់ក្នុងបុរី៕


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ