កីឡា
ក្តៅៗ វីរកីឡាការិនី ខាន់ ចេសា ប៉ះដៃគូចាស់ដណ្តើមខ្សែក្រវាត់ពិភពលោក ONE
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងប្រកួតជាមួយកីឡាការិនីអាមេរិក Danielle Kelly ដែលជាដៃគូចាស់ ដើម្បីដណ្តើមខ្សែក្រវាត់ពិភពលោកជំនាញឃ្លេក្រោមរបស់សង្វៀនធំលំដាប់អាស៊ី ONE Championship នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។

តាមការប្រកួតរបស់ស្ថាប័ន ONE នៅរសៀលថ្ងៃទី១៩ ខែកក្កដានេះបង្ហាញថា កីឡាការិនីជម្រើសជាតិកម្ពុជា ខាន់ ចេសា ត្រូវប្រកួតជាមួយកីឡាការិនីអាមេរិក Danielle Kelly ក្នុងព្រឹត្តិការណ៍ ONE Fight Night 14 ដែលប្រជុំដោយកីឡាការិនីដណ្តើមខ្សែក្រវាត់៤គូ។
រាត្រីដ៏អស្ចារ្យនៅប្រទេសសិង្ហបុរីនេះ
- កីឡាការិនីពូកែកណ្តាប់ដៃ Buntan ប្រកួតជាមួយកីឡាការិនី Sundell ដណ្តើមខ្សែក្រវាត់ឃីកបុកស៊ីងពិភពលោក
- កីឡាការិនីថៃ Stamp ប្រកួតជាមួយកីឡាការិនីកូរ៉េខាងត្បូង Ham ដណ្តើមខ្សែក្រវាត់គុនចម្រុះពិភពលោក
- កីឡាការិនីចិន Xiong ប្រកួតជាមួយកីឡាការិនីថៃ Wondergirl ដណ្តើមខ្សែក្រវាត់គុនចម្រុះពិភពលោក
- កីឡាការិនីកម្ពុជា ខាន់ ចេសា ប្រកួតជាមួយ Kelly ដណ្តើមខ្សែក្រវាត់ឃ្លេជំនាញក្រោមពិភពលោក

តាមប្រវត្តិ ខាន់ ចេសា ធ្លាប់ប្រកួតឈ្នះកីឡាការិនី Danielle Kelly ប្រភេទកីឡាជឺជីតស៊ូកាលពីឆ្នាំ២០២១ ប៉ុន្តែកីឡាការិនីអាមេរិករូបនេះធ្លាប់ប្រកួតនៅសង្វៀន ONE ៣ដងហើយគឺឈ្នះ២ និងចាញ់១ ខណៈម្ចាស់មេដាយមាសស៊ីហ្គេមរបស់កម្ពុជា នេះជាលើកដំបូងដែលត្រូវប្រកួតក្នុងសង្វៀន ONE៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ