Connect with us

សន្តិសុខសង្គម

រដ្ឋបាលខេត្តកែបណែនាំឲ្យពលរដ្ឋផ្អាកលក់ដូរ និងពិសារគ្រឿងស្រវឹងមុនថ្ងៃបោះឆ្នោតមួយថ្ងៃ

បានផុស

នៅ

នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកែប បានចេញលិខិតណែនាំដល់ពលរដ្ឋស្ដីពីការលក់ដូគ្រឿងស្រវឹង និងផ្អាក់ពិសាមុនមួយថ្ងៃ នៅមុនថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខនេះ។ រដ្ឋបាលខេត្តកែបតម្រូវឧ្យផ្អាកចាប់ពីថ្ងៃទី២២ ខណៈពេលនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ គឺជាថ្ងៃបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ។

ការចេញសេចក្ដីណែនាំនេះ គឺដើម្បីធានាដល់ការសុវត្ថិភាពនៅក្នុងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយគ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងគ្មានបាតុភាពនានា ដែលអាចកើតមានឡើងដោយ​សារគ្រឿងស្រវឹង ស្របតាមច្បាប់បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រនៅ ថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខ៕

អត្ថបទ៖ សឹង រ៉ាត់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៩ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ១០ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម