Connect with us

ព័ត៌មានជាតិ

គណបក្សដែលចូលរួមការបោះឆ្នោត គាំទ្រចំណាត់ការរបស់ គ.ជ.ប ទៅលើទណ្ឌិត សម រង្ស៊ី និងបក្ខពួក

បានផុស

នៅ

គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ បានគាំទ្រចំណាត់ការរបស់ គ.ជ.ប ទៅលើទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយចំនួនទៀត ដែលធ្វើសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត។ គណបក្សនយោបាយទាំងនោះ យល់ថា ចំណាត់នេះ គឺជាការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ដែលគណបក្សរបស់លោកបានចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧នេះ យល់ឃើញថា ចំណាត់របស់ គ.ជ.ប ទៅលើទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយចំនួនទៀត គឺជាការអនុវត្តច្បាប់មួយដ៏ត្រឹមត្រូវ ព្រោះបុគ្គលទាំងនោះមិនបានអនុវត្តច្បាប់។

លោកមានប្រសាសន៍បែបនេះថា «ខ្ញុំយល់ឃើញថា ជារឿងអនុវត្តច្បាប់មួយដែលត្រឹមត្រូវ ពីព្រោះច្បាប់ចេញមកហើយ គឺដាក់ទោសទណ្ឌដល់ជនណា ដែលបំផុសបំផុល​មិនឲ្យពលរដ្ឋទៅបោះឆ្នោត ឬក៏​បំផុសបំផុល​ឲ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល អញ្ចឹងបើមានបុគ្គលនោះមែន ច្បាប់ត្រូវតែអនុវត្ត អ្នកអនុវត្តច្បាប់ត្រូវប្រើច្បាប់នេះ ដើម្បីកុំឲ្យជនទាំងឡាយមើលងាយច្បាប់ អញ្ចឹងវាជារឿងត្រឹមត្រូវដែល គ.ជ.ប អនុវត្តច្បាប់លើក្រុមទាំងនោះ»។

ចំណែកប្រធាន​គណបក្ស​ធម្មាធិបតេយ្យ លោកស្រី ពោធិ​តី សាវត្ថី ដែលជាគណបក្សចូលរួមការបោះឆ្នោតដែរនោះ បានលើកឡើងថា គ.ជ.ប ដែលមានចំណាត់ការលើទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយចំនួនទៀតនោះ គឺជាការអនុវត្តច្បាប់ដ៏ត្រឹមត្រូវ។

លោកស្រី ពោធិ​តី សាវត្ថី មានប្រសាសន៍បែបនេះថា «អញ្ចឹងគេដាក់ទោសទណ្ឌ គឺអត់ខុសទេ គ.ជ.ប ដាក់ទោសអត់ខុសទេ ដោយសារតែគាត់កំពុងតែបំផ្លាញជាតិទាំងមូលម៉ង ហើយបើគាត់ធ្វើឲ្យប្រជាពលរដ្ឋ ឬនាំប្រជាពលរដ្ឋទៅរកចំណុចខុសឆ្គងមែនទែនតែម្ដង​ អញ្ចឹងខ្ញុំគាំទ្រចំណាត់ការរបស់ គ.ជ.ប»។

កាលពីថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៣ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) បានបើកសវនាការលើបណ្តឹងចំនួន ៥ ប្ដឹងមេក្លោងបានដឹកនាំធ្វើសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត។

ក្នុងនោះ បានសម្រេចពិន័យជាប្រាក់ចំនួន ២០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះឈ្មោះ សម រង្ស៊ី និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតសម្រាប់រយៈ ២៥ឆ្នាំ។ បន្ថែមពីលើនេះ ក៏មានបក្ខពួករបស់ទណ្ឌិត សម រង្ស៊ី មួយចំនួនទៀត ក៏ត្រូវគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) ពិន័យជាប្រាក់ចំនួន ១០លានរៀល ដោ​យ​ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ហើយលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរ​ឈ្មោះឲ្យគេបោះឆ្នោត សម្រាប់រយៈពេល ២០ឆ្នាំ។

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យ គ.ជ.ប បានបញ្ជាក់ថា ចំណាត់ការរបស់គណៈកម្មការរៀបចំការបោះ​ឆ្នោតរាជធានីភ្នំពេញ (PEC) ទៅលើទណ្ឌិត សម រង្ស៊ី និងបក្ខពួកមួយចំនួនទៀតនោះ ត្រូវបានអនុវត្តតាមច្បាប់ ស្ដីពី វិសោធនកម្មនៃច្បាប់ ស្ដីពី ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ មាត្រា ១៤២ថ្មី៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ វិនាទី មុន

ត្រាំ គំរាម​​ដាក់ទណ្ឌកម្មរុស្ស៊ី និង​ប្រទេស​ពាក់ព័ន្ធ ​ឱ្យធ្ងន់ធ្ងរ ​បើមិនបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន

ព័ត៌មានជាតិ៥ នាទីutes មុន

មជ្ឈមណ្ឌលAWA ព្រលែងក្រពើភ្នំចូលបឹងធម្មជាតិជាង៧០ក្បាលក្នុងរយៈពេល២ឆ្នាំ

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួងការងារ ប្រកាសដាក់ឱ្យប្រើប្រាស់បញ្ជរសេវាសាធារណៈចល័តដើម្បីឱ្យប្រជាជនងាយស្រួលស្វែងរកការងារធ្វើ

ជីវិតកម្សាន្ដ៩ នាទីutes មុន

តារាសម្តែងជើងចាស់ អុឹម ផល្លា សម្តែងការដឹងគុណដល់ប្រមុខដឹកនាំកម្ពុជា ដែលគិតគូរដល់ខ្លួន ខណៈកំ​ពុងខ្វះខាត

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

EU នឹងផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ ៣៦​ពាន់​លាន​ដុល្លារ​ដល់​អ៊ុយក្រែន ក្នុង​ឆ្នាំ​២០២៥

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រូវការ​កង​រក្សា​សន្តិភាព​ហោចណាស់ ២០​ម៉ឺន​នាក់ បើ​មាន​បទ​ឈប់​បាញ់

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម