ព័ត៌មានជាតិ
ក្លិបអ្នកកាសែតកម្ពុជា នឹងលុបឈ្មោះបុរសដើរទារលុយចេញពីសមាជិកភ្លាម បើតុលាការរកឃើញមានបទល្មើស
ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានលើកឡើងថា ខ្លួននឹងលុបឈ្មោះបុរសអ្នកកាសែតម្នាក់ដែលតែងតែក្លែងបន្លំ និងយកកាតការងារអ្នកកាសែតស្ថាប័នផ្សេងៗ ទៅទារប្រាក់ពីថ្នាក់ដឹកនាំក្នុងស្ថានប័នរដ្ឋនានា ប្រសិនបើតុលាការរកឃើញភស្តុតាងបទល្មើសប្រាកដមែន ក.អ.ក នឹងលុបឈ្មោះបុគ្គលនោះចេញពីសមាជិកភ្លាមៗ យោងតាមលក្ខន្តិកៈរបស់ ក.អ.ក។

នេះ គឺជាសេចក្តីប្រកាសរបស់ ក.អ.ក ធ្វើឡើងយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ នេះ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនបានបុរសម្នាក់ ដែលតែងតែដើរបន្លំខ្លួនជាបុគ្គលិករបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងស្ថាប័នព័ត៌មានផ្សេងទៀត ទៅទារប្រាក់ពីថ្នាក់ដឹកនាំក្នុងស្ថាប័នរដ្ឋជាច្រើន ដែលខុសទាំងស្រុងពីក្រមសីលធម៌អ្នកកាសែត។ យោងតាម លក្ខន្តិកៈរបស់ ក.អ.ក ប្រសិនបើតុលាការរកឃើញភស្តុតាងបទល្មើសពិតប្រាកដមែន ក.អ.ក នឹងលុបឈ្មោះ មូល រតនៈ ចេញពីសមាជិកភ្លាមៗតែម្តង។

ក.អ.ក បានបញ្ជាក់ថា បុគ្គលខាងលើមានឈ្មោះ មូល រតនៈ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរជា និពន្ធនាយកកាសែតសេនាបតីញូស៍ និងជាសមាជិករបស់ក្លិបអ្នកកាសែតកម្ពុជាផងដែរ។ ប៉ុន្តែ បុគ្គលរូបនេះ ត្រូវបានព្យួររួចមកហើយ។ ទាក់ទិននឹងករណីនេះ ក.អ.ក បង្ហាញពីការសោកស្តាយ និងភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបុរស មូល រតនៈ បានប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរបែបនេះ។ ក្លិបអ្នកកាសែតកម្ពុជា តែងតែណែនាំ និងក្រើនរម្លឹកដល់សមាជិក សមាជិកា ចំនួនជាង ៦០០នាក់របស់ខ្លួនជានិច្ច ឱ្យគោរព និងប្រកាន់ខ្ជាប់តាមក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មាន រួមទាំងលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុង។
ការក្រើនរម្លឹកនេះ ក៏តែងតែធ្វើឡើងដោយផ្ទាល់ តាមរយៈការបណ្តុះបណ្តាល ការប្រជុំ និងការផ្សព្វផ្សាយជាដើម។ ចំណែក ករណីដែល លោក មូល រតនៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទព្រហ្មទណ្ឌ និងបទល្មើសធ្ងន់ធ្ងរ អាចចាត់ទុកជាករណីទី១។ ក.អ.ក ក៏សូមគាំទ្ររាល់ចំណាត់ការរបស់សមត្ថកិច្ច ចំពោះអ្នកសារព័ត៌មាន ជាពិសេសសមាជិក ក.អ.ក ដែលត្រូវរកឃើញថា ប្រព្រឹត្តខុសពីវិជ្ជាជីវៈ និងច្បាប់របស់ខ្លួន។
មិនតែប៉ុណ្ណោះ ក.អ.ក ក៏បានអំពាវនាវសលើសមាជិក សមាជិកាទាំងអស់ ត្រូវបន្តអនុវត្តនូវក្រមសីលធម៌ និងវិជ្ជាជីវៈអ្នកសារព័ត៌មានឱ្យបានខ្ជួបខ្ជួន ដើម្បីលើកកម្ពស់ដល់ភាពថ្លៃស្នូរ និងសេរីភាពសារព័ត៌មានបន្ថែមទៀត។ ក.អ.ក ក៏សង្ឃឹម សមាជិកទាំងអស់នៅតែបន្តថែរក្សានូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានផងដែរ។

គួររម្លឹកថា អ្នកកាសែតឈ្មោះ មូល រតនៈ ត្រូវបាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានចុះអនុវត្តដីកាដោយឃាត់ខ្លួន នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ពីបទក្លែងអត្តសញ្ញាណជាបុគ្គលិកស្ថានីយ៍ទូរទស្សន៍បាយ័ន ដើម្បីសុំ និងជម្រិតទារប្រាក់ពីថ្នាក់ដឹកនាំតាមអង្គភាពស្ថាប័នរដ្ឋនានា។ បុគ្គលរូបនេះ តែងតែបន្លំខ្លួនយកកាតការងារអ្នកកាសែតផ្សេងៗផ្ញើតាម Telegram និង WhatsApp ទៅថ្នាក់ដឹកនាំផ្សេងៗ ដើម្បីសុំប្រាក់ ដោយសំអាងថា ចុះបេសកកម្ម និងគំរាមកំហែង ថានឹងចុះព័ត៌មានអំពីអំពើអសកម្មនានាថែមទៀតផង៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង