ព័ត៌មានជាតិ
សណ្ឋាគារលំដាប់ផ្កាយប្រាំ និងខុនដូ វីនដាម ត្រូវបានបញ្ចប់គ្រោង របស់មជ្ឈមណ្ឌលលីស៊ីនCEO
មជ្ឈមណ្ឌលលីស៊ីនCEO ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានបញ្ចប់គ្រោងអគារសណ្ឋាគារផ្កាយប្រាំ និងខុនដូ វីនដាមនិងកសាងដល់ជាន់ដំបូលហើយកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ដោយមានការចូលរួមប្រសិទ្ធិពរពីព្រះសង្ឃ និង ការ សម្តែងម៉ុងសាយ។

ក្រៅពីនេះ ក៏មានការចូលរួមជាសក្ខីភាពនៃភាពជោគជ័យនេះ ពីលោកឧកញ៉ាហ៊ុន តូ ,លោកប្រធានក្រុមហ៊ុនលីស៊ីនគ្រុប ស៊ី ម៉ីងជីង, លោកនាយកក្រុមហ៊ុនលីស៊ីនគ្រុប វ៉ាង ចុងឡុង អ្នកស្រីប្រធាននាយកក្រុមហ៊ុនលីស៊ីនគ្រុប លីវ ខៃលី លោកប្រធានក្រុមហ៊ុនGCC អ៊ី ជាឈី លោកនាយកប្រតិបត្តិGCC ឡាយ យ៉ានឈី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើន បានអញ្ជើញចូលរួមក្នុងពិធីបើកសម្ពោធនេះ។

ប្រធានក្រុមហ៊ុនលីស៊ីនគ្រុប លោក ស៊ី ម៉ីងជីង បានថ្លែងថា៖ ជំងឺកូវីដ១៩បានប៉ះពាល់ដល់ការដ្ឋានសំណង់ក្នុងរាជធានីភ្នំពេញហើយការដ្ឋានខ្លះទៀត ត្រូវបានផ្អាកក្នុងការសាងសង់។ ក៏ប៉ុន្តែ ក្រុមហ៊ុនលីស៊ីនគ្រុប មិនបានឈប់ឬផ្អាកការសាសង់ទេ គឺនៅតែបន្តពង្រីកទៅមុខរហូត ។ ដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការ និង ទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩ និងគោលបំណងនៃការសាងសងប្រកបដោយសុខសុវត្ថិភាពក្រុមហ៊ុនលីស៊ីនគ្រុប បានបញ្ចប់គម្រោងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពជោគជ័យជាមួយនឹងល្បឿនលឿន គុណភាព និង មានប្រសិទ្ធភាព។ លោកបានបញ្ជាក់ថា៖ ការបោះជំហ៊ានទៅមុខដោយជោគជ័យរបស់ក្រុមហ៊ុនលីស៊ីន CEO បានធ្វើឲ្យសណ្ឋាគារផ្កាយប្រាំនិងខុនដូ វីនដាមសាងសង់ដល់ដំបូលនៃអាគារ ដែលមានន័យថា ពិតជាបានចាក់គ្រឹះយ៉ាងរឹងមាំដល់ដំណាក់កាលបន្តបន្ទាប់។ យោងតាមផែនការ ក្នុងកាសាងសង់បន្ទាប់របស់ក្រុមហ៊ុនលីស៊ីនCEO បានផ្តោតសំខាន់ទៅលើ រូបរាងខាងក្រៅនៃដំបូលអាគារ ដែលមានរូបរាងពពក និង សំណង់ខាងក្នុងនៃសណ្ឋាគារលំដាប់ផ្កាយ ៥ WYNDHAM នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះតាមការគ្រោងទុក។
ក្នុងរយៈពេលប៉ុន្នានឆ្នាំចុងក្រោយនេះ វិស័យសេដ្ឋកិច្ចនៃប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងលឿន។ ការរីកចម្រើននេះមានអត្រាប្រមាណ ៧% ក្នុងរយៈពេល ៩ឆ្នាំជាប់ៗគ្នា នេះធ្វើឲ្យការវិនិយោគបរទេសកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជា។ ដោយមានតម្រូវការកាន់តែច្រើននូវអាជីវកម្មនិងកន្លែងស្នាក់នៅកើនឡើងធ្វើឲ្យទីផ្សារអចលនទ្រព្យកាន់តែមានប្រជាប្រិយភាពជាបន្តបន្ទាប់។ក្រុមហ៊ុនលីស៊ីនគ្រុប គឺជាក្រុមហ៊ុនដ៏ឆ្នើមមួយនៅក្នុងចំណោមក្រុមហ៊ុនឆ្នើមដ៏ច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា។



នៅឆ្នាំ២០១៣ ដោយយោងតាមអនុលោមគោលនយោបាយ«ផ្លូវមួយ-ខ្សែក្រវ៉ាត់មួយ»នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុនលីស៊ីនគ្រុប បានបង្កើតការិយាល័យកណ្តាលរបស់ខ្លួននៅចំកណ្តាលរាជធានីភ្នំពេញ។ ក្រុមហ៊ុនលីស៊ីនគ្រុប បានអភិវឌ្ឍន៍ខ្លួនក្លាយជាក្រុមហ៊ុនដ៏ធំមួយ ដោយមានការរួមបញ្ចូល ការអភិវឌ្ឍដីធ្លី ការអភិវឌ្ឍអចលនទ្រព្យបម្រើសេវាកម្មទេសចរណ៍ជំនួញពាណិជ្ជកម្មអន្តជាតិ ម្ហូបអាហារនិងឧស្សាហកម្មទ្រង់ទ្រាយធំក្រោមការសហការួមគ្នារវាងប្រទេសកម្ពជានិង មហាសម្ព័ន្ធមិត្តចិន។ ចំពោះការអភិវឌ្ឍវិស័យអចលនទ្រព្យ ផ្ទៃដីទំហំ២៥០០ហិកតានៃគម្រោងលីស៊ីនស៊ីកាងស៊ីនឆឹង ត្រូវបានសាងសង់ដោយក្រុមហ៊ុនលីស៊ីនគ្រុប និង រាជរដ្ឋាភិបាលកម្ពុជា នឹងជំរុញការផ្លាស់ប្តូររចនាសម្ព័ន្ធឧស្សាហកម្មរបស់ក្រុងព្រះសីហនុទាំងមូល និងទាក់ទាញយ៉ាងខ្លាំងនូវការវិនិយោគនិងសហគ្រាសបរទេស។ វាក៏ជាមជ្ឈមណ្ឌលឧស្សាហកម្មដ៏មមាញឹក ក្នុងគម្រោងផ្លូវមួយខ្សែក្រវ៉ាត់មួយនៅតំបន់អាស៊ីអាគ្នេយ៍និងជាគម្រោងថ្នាក់ជាតិសម្រាប់កម្ពុជានាពេលអនាគតជាមួយនឹងពិភពលោក។


ក្រៅពីគម្រោងលីស៊ីនស៊ីកាងស៊ីនឆឹងនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនលីស៊ីនគ្រុប ក៏មានគម្រោងអភិវឌ្ឍន៍ដ៏សម្បូរបែបសម្រាប់ក្រុងព្រះសីហនុ សណ្ឋាគារផ្កាយប្រាំអមជាមួយទេសភាពឆ្នេរលើសពីនេះ ក្រុមហ៊ុនលីស៊ីនគ្រុបនិងក្រុមហ៊ុនGCCគ្រុប បានរួមគ្នាបង្កើតគម្រោងសំណង់វីឡាទំហំប្រហែល ៣៤ ហិកតានៅរាជធានីភ្នំពេញឈ្មោះថាបុរីNADIនិងគម្រោងទីក្រុងពាណិជ្ជកម្មអូរឫស្សីថ្មីភ្នំពេញ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានរៀបចំផែនការអភិវឌ្ឍជាច្រើនដំណាក់កាលជាបន្តបន្ទាប់។ ម្យ៉ាងវិញទៀត ក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យលំដាប់កំពូលរបស់កម្ពុជាហើយក៏ជាអ្នកសាងសង់និងត្រួសត្រាយនាពេលអនាគតជាមួយនឹងបទពិសោធន៍ពាណិជ្ជកម្មជាច្រើនឆ្នាំ ការយល់ច្បាស់អំពីទីផ្សារក្រុមហ៊ុនលីស៊ីនគ្រុប ក៏មានឆន្ទៈក្នុងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបញ្ចូលធនធាន ដែលមានគុណភាពខ្ពស់ជូនដល់ទីក្រុងនិងប្រជាជន។ ស្ថិតនៅក្នុងបរិបទនេះ អាផាតមិនសណ្ឋាគារអាជីវកម្មស្រាលំដាប់ផ្កាយ៥រួមបញ្ចូលទាំងគេហដ្ឋាន ដែលមានគុណភាពខ្ពស់និងអាជីវកម្មលំដាប់ខ្ពស់មួយបានចាប់កំណើតឡើង។




ទន្ទឹមនឹងនេះលីស៊ីនCEOបានសហការជាមួយក្រុមហ៊ុនសណ្ឋាគារលំដាប់ពិភពលោក គឺសណ្ឋាគារលំដាប់ផ្កាយប្រាំWYNDHAM ដើម្បីផ្តល់ជូននូវសេវាកម្មកម្រិតផ្កាយប្រាំឈានមុខគេ លើពិភពលោកដល់ប្រជាជននៅរាជធានីភ្នំពេញ ដើម្បីឲ្យភ្ញៀវគ្រប់រូបទទួលបានការគោរពនៅទីនេះ។ គួរបញ្ជាក់ថា មជ្ឈមណ្ឌលលីស៊ីនCEO ដែលមានកម្ពស់ជាង៣០ជាន់គ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅឆ្នាំ២០២២គ្រោងខាងមុខនេះ៕
អត្ថបទពាណិជ្ជកម្ម

-
សន្តិសុខសង្គម៣ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ចរាចរណ៍៣ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត