ព័ត៌មានជាតិ
កូនស្រីអភិបាលរាជធានីភ្នំពេញ ទទួលការចាប់អារម្មណ៍ជាថ្មីពីមហាជន ក្រោយឈ្នះការប្រកួតសិស្សពូកែជុំសកល
កូនស្រីអភិបាលរាជធានីភ្នំពេញ ឃួង ស៉ីណាម៉ាលីន ដែលធ្លាប់ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ម្តងរួច មកហើយ កាលពីឆ្នាំ២០២២ ជានារីម្នាក់ក្នុងពិធីចូលចែចូវ ដែលបានរៀបចំតាមលំអានប្រពៃណីខ្មែរពីបរមបុរាណ ជាមួយនឹងកូនប្រុសលោក អ៊ាង សុផល្លែត រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន។ ឥឡូវនេះ កញ្ញាយកបានការចាប់អារម្មណ៍ពីសាធារណជនម្តងទៀត ក្រោយឈ្នះមេដាយមាស និងទទួលបានពានរង្វាន់ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ The World Scholar’s Cup (Global Round) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងជាប់ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅសកលវិទ្យាល័យ Yale(Yale University) សហរដ្ឋអាមេរិក ពានរង្វាន់ពិភពលោក។
តាមរយៈផេកបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្តែងការអបអរសាទរ និងមោទនភាពចំពោះកូនស្រី ហើយទទួលបានការចាប់អារម្មណ៍ពីសាធារណជន ដោយមានការចែករំលែក យ៉ាងច្រើន បន្ទាប់ពីលោកផុសរូបភាពប៉ុន្មានសន្លឹក និងសរសេររៀបរាប់ថា “អបអរសាទរកូនស្រី ដែលបានឈ្នះមេដាយ មាស និង ទទួលបានពានរង្វាន់ចំណាត់ថ្នាក់លេខ៥ ខាងតែងសេចក្តីជាក្រុម រួមនឹងមេដាយមាស និងប្រាក់៤ នៃវិញ្ញាសារប្រកួតផ្សេងៗទៀត ក្នុងចំណោមសិស្សានុសិស្សជាង២០០០នាក់ មកពីបណ្តាប្រទេសជាង២០ ចូលរួម ព្រមទាំងជាប់ទៅប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅសកលវិទ្យាល័យ Yale(Yale University)នៃសហរដ្ឋអាមេរិក ក្នុងកម្មវិធីប្រកួតពានរង្វាន់ពិភពលោក (World Scholar’s Cup) វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ(Global Round) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៣នេះ”។
ទន្ទឹមនេះ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន ក៏បានសម្តែងការអបអរចំពោះយុវតីឆ្នើមរូបនេះផងដែរ និងលម្អិតបន្ថែមលើភាពជោគជ័យ ដែលកញ្ញា ឃួង ស៉ីណាម៉ាលី ធ្វើបាន គឺរួមមាន៖
១. មេដាយមាស សម្រាប់ការប្រកួតសរសេរតែងសេចក្តីជាក្រុម
២. មេដាយប្រាក់ សម្រាប់ការប្រកួតការជជែកវែកញែកជាក្រុម
៣. មេដាយមាស សម្រាប់ការប្រកួតសរសេរតែងសេចក្តីជាបុគ្គល
៤. មេដាយប្រាក់ សម្រាប់ការប្រកួតការជជែកវែកញែកជាបុគ្គល
៥. ទទួលបានសិទ្ធចូលប្រកួតផ្តាច់ព្រាត់ពានរង្វាន់នៅ សកលវិទ្យាល័យយេល (Yale University)។
សម្រាប់ជោគជ័យក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រាត់ (Global Round) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ដែលមានសិស្សចូលរួមមកពីជាង ២០ប្រទេស ទើបតែបញ្ចប់ទៅនេះ ក៏មានសិស្សឆ្នើមកម្ពុជាប៉ុន្មានរូបទៀតផងដែរ ដែលបានបោះជំហានទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅ សកលវិទ្យាល័យយេល (Yale University) សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ The World Scholar’s Cup តែងអញ្ជើញក្រុមដែលមានសមត្ថភាពមកពីគ្រប់ជុំ ក្នុងតំបន់ ដើម្បីធ្វើផ្តល់ឱកាសសម្រាប់សិស្សឆ្នើមនៅតាមបណ្តាប្រទេសលើពិភពលោក អាចបង្ហាញសមត្ថភាព ជាកម្រិតស្តង់ដារទទួលស្គាល់ជាសកល។ កន្លងមក ក៏មានសិស្សឆ្នើមកម្ពុជាជាច្រើនរូបហើយដែរ បានចូលរួមប្រកួត៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់