ព័ត៌មានអន្ដរជាតិ
ADB រក្សាការព្យាករសេដ្ឋកិច្ចតំបន់អាស៊ី និងប៉ាស៊ីហ្វិក ក្នុងអត្រា ៤.៨ ភាគរយ ឆ្នាំ ២០២៣
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅតែបន្តជំហររក្សាទស្សនវិស័យកំណើនសេដ្ឋកិច្ចសម្រាប់តំបន់កំពុងអភិវឌ្ឍន៍នៅអាស៊ី និងប៉ាស៊ីហ្វិក ក្នុងអត្រា ៤.៨ ភាគរយ នៅឆ្នាំ ២០២៣ ដោយសារមានតម្រូវការក្នុងស្រុកកើនឡើងខ្លាំង ដែលបានបន្តគាំទ្រដល់ការងើបឡើងវិញក្នុងតំបន់។
យោងតាមទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) បានឱ្យដឹងថា អតិផរណាត្រូវបានគេរំពឹងថានឹងបន្តធ្លាក់ចុះ ដែលខិតជិតដល់កម្រិតមួយមុនជំងឺរាតត្បាត ដោយសារកត្តាតម្លៃប្រេងឥន្ធនៈ និងអាហារធ្លាក់ចុះ។ អតិផរណានៅតំបន់អាស៊ីកំពុងអភិវឌ្ឍន៍ត្រូវបានព្យាករណ៍ថា នឹងមាន ៣.៦ ភាគរយ នៅឆ្នាំនេះ ធៀបនឹងការព្យាករណ៍ខែមេសា ៤.២ ភាគរយ។ ទន្ទឹមនឹងនោះ ទស្សនវិស័យអតិផរណាសម្រាប់ឆ្នាំ ២០២៤ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ៣.៤ ភាគរយ ពីការប៉ាន់ស្មានមុន ៣.៣ ភាគរយ ដែលចេញផ្សាយកាលពីខែកក្កដា ឆ្នាំ ២០២៣។
លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB មានប្រសាសន៍ថា«អាស៊ី និងប៉ាស៊ីហ្វិកបន្តងើបឡើងវិញពីជំងឺរាតត្បាតក្នុងល្បឿនមានស្ថិរភា ហើយសកម្មភាពតម្រូវការ និងសេវាកម្មក្នុងស្រុកកំពុងជំរុញឱ្យមានកំណើន ខណៈសេដ្ឋកិច្ចជាច្រើនក៏ទទួលបានអត្ថប្រយោជន៍ពីការស្ទុះងើបឡើងវិញយ៉ាងរឹងមាំនៃវិស័យទេសចរណ៍។ ទោះជាយ៉ាងណាក្ដី សកម្មភាពឧស្សាហកម្ម និងការនាំចេញនៅតែទន់ខ្សោយ ហើយទស្សនវិស័យសម្រាប់កំណើន និងតម្រូវការសកលនៅឆ្នាំក្រោយកាន់តែអាក្រក់ទៅៗ»។
ចំណែកឯកការបើកឡើងវិញនៃសាធារណរដ្ឋប្រជាមានិតចិន (PRC) កំពុងជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់។ ជាពិសេសសេដ្ឋកិច្ចរបស់ PRC ត្រូវបានព្យាករណ៍ថា នឹងពង្រីក ៥.០ ភាគរយ នៅឆ្នាំនេះ ដែលមិនផ្លាស់ប្តូរពីការព្យាករណ៍កាលពីខែមេសាកន្លងមក រួមផ្សំមានតម្រូវការក្នុងស្រុកខ្លាំងនៅក្នុងវិស័យសេវាកម្ម។ ទោះជាយ៉ាងណាក៏ដោយ តម្រូវការសម្រាប់ការអភិវឌ្ឍការនាំចេញគ្រឿងអេឡិចត្រូនិក និងទំនិញផលិតផ្សេងទៀតរបស់អាស៊ីកំពុងធ្លាក់ចុះ ដោយសារការរឹតបន្តឹងរូបិយវត្ថុលើសកម្មភាពសេដ្ឋកិច្ចក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។
គួររំលឹកផងថា ធនាគារ ADB កំពុងរក្សាការព្យាករណ៍កំណើនរបស់ខ្លួនសម្រាប់អនុតំបន់ភាគច្រើននៅអាស៊ី និងប៉ាស៊ីហ្វិក។ លើកលែងតែតអាស៊ីអាគ្នេយ៍ ដែលទស្សនវិស័យធ្លាក់ចុះមកត្រឹម ៤.៦ ភាគរយ នៅឆ្នាំនេះ និង ៤.៩ ភាគរយ នៅឆ្នាំក្រោយ ធៀបនឹងការប៉ាន់ស្មានខែមេសា ៤.៧ ភាគរយ និង ៥.០ ភាគរយ រៀងគ្នា។ ដោយឡែកការព្យាករណ៍សម្រាប់ Caucasus និងអាស៊ីកណ្តាលត្រូវបានកែសម្រួលចុះតិចតួចមកត្រឹម ៤.៣ ភាគរយ ពី ៤.៤ ភាគរយ សម្រាប់ ២០២៣ និងទៅ ៤.៤ ភាគរយ ពី ៤.៦ ភាគរយ ក្នុងឆ្នាំ ២០២៤៕
ប្រែសម្រួលដោយ៖ ផល ធារិត
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់