Connect with us

ព័ត៌មានអន្ដរជាតិ

អាល្លឺម៉ង់​ចាប់ខ្លួនជនសង្ស័យ​ ៤ ​នាក់​ ពីបទលួច​កាក់​មាស​អាយុកាល ​២០០០ ​ឆ្នាំ​

បានផុស

នៅ

ក្រុមអ្នកស៊ើបអង្កេតចាប់ខ្លួនជនសង្ស័យចំនួន ៤ នាក់នៅភាគខាងជើងប្រទេសអាល្លឺម៉ង់ ពាក់ព័ន្ធនឹងការលួចកាក់មាសបុរាណពីសារមន្ទីរ Celts-Romans កាលពីឆ្នាំ ២០២២ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចាប់ខ្លួននេះបានកើតឡើងកាលពីថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ អំឡុងពេលប្រតិបត្តិការរុករកនៅភាគខាងជើងនៃរដ្ឋ Mecklenburg-Western Pomerania របស់អាល្លឺម៉ង់ ។

ត្រឡប់ទៅខែវិច្ឆិកា ឆ្នាំ ២០២២ ក្រុមចោរបានលួចចូលសារមន្ទីរ Celts-Romans ដើម្បីលួចយកកាក់មាសចំនួន ៤៨៣ កាក់អាយុកាល ២០០០ ឆ្នាំ និងកាក់ ៣ ផ្សេងទៀត សរុបមានតម្លៃជាច្រើនលានអឺរ៉ូ ហើយចំណាយពេលមិនដល់ ៩ នាទីផង ។

ដើមឡើយកាក់មាសត្រូវបានជីកឃើញនៅទីក្រុង Manching ក្នុងឆ្នាំ ១៩៩៩ ហើយសារមន្ទីរបានដាក់តាំងកាក់មាសទាំងនោះជាសាធារណៈតាំងពីឆ្នាំ ២០០៦ មកម្ល៉េះ ។ ប៉ុន្តែសារមន្ទីរនេះមានការតាំងពិព័រណ៌ពិសេសតែក្នុងខែធ្នូប៉ុណ្ណោះ ខណៈការតាំងពិព័រណ៍ទូទៅនៅតែបិទរហូតដល់ចុងខែមេសា ។

កន្លែងដាក់កាសមាស

យោង​តាម​ក្រុម​អ្នក​ស៊ើប​អង្កេតបានឲ្យដឹងទៀតថា មានព័ស្តុតាង​ជាច្រើន​ក្នុងការបំភ្លឺជុំវិញ​ករណី​នេះ យ៉ាងណាកាក់មាស​មួយ​ផ្នែក​ត្រូវ​​គេ​រឹបអូសបាត់ទៅហើយ ។

ពាក់ព័ន្ធនឹងករណីខាងលើ អភិបាលក្រុង Manching លោក Herbert Nerb មានប្រសាសន៍ថា “ការលួចកាក់មាសបានប៉ះពាល់ដល់យើងយ៉ាងខ្លាំង ជាពិសេសវានៅតែមានឥទ្ធិពលដល់យើងសព្វថ្ងៃនេះ” ៕

ប្រែសម្រួល៖ វារី

ប្រភព៖ dailysabah

ចុចអាន៖ ៣ខែទៀត អាល្លឺម៉ង់ ទៅបើករោងចក្រផលិតរថក្រោះ ដល់ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម