សន្តិសុខសង្គម
ស្នងការរាជធានីភ្នំពេញ ត្រៀមកម្លាំងជាង ៤ ពាន់នាក់ រក្សាសន្តិសុខសណ្ដាប់ធ្នាប់ នៅថ្ងៃបោះឆ្នោតខាងមុខ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងត្រៀមកម្លាំងនគរបាលប្រមាណជាង ៤ ៤០០ នាក់ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅថ្ងៃបិទយុទ្ធនាការឃោសនា និងថ្ងៃបោះឆ្នោតខាងមុខ។
លោកឧត្ដមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានី បានប្រជុំរៀបចំផែនការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់រួចរាល់ និងបានដាក់ចេញនូវផែនការច្បាស់លាស់ ដោយប្រើកម្លាំងជាង ៤ ៤០០ នាក់ ដើម្បីចូលរួមរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងរបៀបរៀបរយនៅក្នុងឱកាសបិទបញ្ចប់ការឃោសនាបោះឆ្នោតនៅថ្ងៃទី ២១ ដែលជាថ្ងៃចុងក្រោយ។
លោកឧត្ដមសេនីយ៍ត្រី បានបន្តថា ទាក់ទិននឹងការការពារសន្តិសុខសណ្ដាប់ធ្នាប់នេះដែរ កម្លាំងនគរបាលតាមបណ្ដាខណ្ឌជាប់ព្រំប្រទល់ខេត្តកណ្ដាល ដែលមានច្រកចេញចូលក៏បានត្រៀមលក្ខណៈសម្រួលសណ្ដាប់ធ្នាប់ ចរាចរណ៍ដល់ប្រជាពលរដ្ឋដែលចាកចេញពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តដើម្បីចូលរួមបោះឆ្នោតផងដែរ។
គួរបញ្ជាក់ថា ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៣ ស្អែកនេះ គឺជាថ្ងៃបិទយុទ្ធនាការឃោសនារកសំឡេង គាំទ្ររបស់គណបក្សនយោបាយទាំង ១៨ ដែលមានក្នុងបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការឆ្នោតដើម្បីចូលរួមប្រកួតប្រជែងដើម្បីដណ្ដើមអាសនៈក្នុងរដ្ឋសភាចំនួន ១២៥ កៅអី នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ ដោយមានប្រជាពលរដ្ឋចូលរួមបោះឆ្នោតសរុបជាង ៩ លាន ៧១ ម៉ឺននាក់៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់