Connect with us

ជីវិតកម្សាន្ដ

ណូម័រ សម្រេចក្ដីស្រមៃកាលពី ១០ ឆ្នាំមុន ក្លាយជា DJ

បានផុស

នៅ

តារា​សម្ដែង និង​ជា​ពិធី​ការិនី​រូប​ស្រស់​អ្នក​មេម៉ាយ ណូម័រ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ទីបំផុត​ក្ដី​ស្រមៃ​របស់​នាង កាលពី ១០ ឆ្នាំ​មុន ក្នុង​ការ​ក្លាយ​ជា​ពិធី​ការិនី​សម្រាប់​អាជីព​សិល្បៈ​ពេលនេះ ធ្វើ​បាន​ដូច​បំណង​ហើយ។ ហេតុផល​នេះ ទើប​ធ្វើ​ឲ្យ​ស្រី​ស្អាត ណូម័រ កាន់តែ​សប្បាយចិត្ត និង​រីក​មុខមាត់​ដូច​គ្រាប់​ជី​នូវ​លទ្ធផល​ដែល​នាង​សម្រេច​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ការិនី​អ្នកនាង ណូម័រ បាន​និយាយ​ថា «ទីបំផុត ខ្ញុំ​អាច​បំពេញ​ក្ដី​ស្រមៃ​មួយ​ផ្នែក​ទៀត នៃ​ជីវិត​របស់​ខ្ញុំ កាលពី ១០ ឆ្នាំ​មុន​បាន​ហើយ ដែល​កាលនោះ​ព្រោះ​តែ​ខ្ញុំ​មិន​មាន​សមត្ថភាព​រៀន ព្រោះ​ចាប់ផ្ដើម​ត្រូវ​ចំណាយ​ខ្ទង់ពាន់ មួយវិញទៀត​គឺ​ខ្ញុំ​គ្មាន​ភាព​ក្លាហាន​ធ្វើ​វា អាច​ថា ខ្ញុំ​នៅតែ​គិត​ពី​សម្ដី​មនុស្ស​មួយ​ចំនួន​តូច​ដែល​គិត​អវិជ្ជមាន​លើ​ការងារ​នេះ តែ​ខ្ញុំ​ក៏​មិនដែល​បោះបង់​គោលដៅ​មួយ​នេះ​ឡើយ គ្រាន់​រង់ចាំ​ពេលវេលា​សមស្រប​មកដល់​ប៉ុណ្ណោះ»។

ស្រី​ស្អាត ណូម័រ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា «ការ​ហ្វឹកហាត់​សម្ងំ​រៀន​កន្លងមក ពេលនេះ​ចេញ​ផ្លែផ្កា​ហើយ ក្ដី​សុបិន ១០ ឆ្នាំ លេច​ជា​រូបរាង​ហើយ (DJ_NoMore)»។ ណូម័រ ក៏បាន​ចាត់​ទុក​ឱកាស DJ ជា​ការ​ចាប់ផ្ដើម​ដំបូង​របស់​នាង​នា​ពេលនេះ គឺជា​ការ​សម្រេច​ក្ដី​ស្រមៃ​តាំងពី​តូច​របស់​ខ្លួន បន្ទាប់ពី​ក្លាយ​ជា​តារា​អាជីព​បច្ចុប្បន្ន។

តារា​សម្ដែង និង​ពិធី​ការិនី​រូប​ស្រស់ ណូម័រ ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា បច្ចុប្បន្ន​នាង​នៅតែ​រក្សា​បាន​ការ​គាំទ្រ ហើយ​កាន់​តែ​មាន​រូប​សម្រស់​ស្រស់​ស្អាត។ ចំណែក​ទីផ្សារ​ការងារ ក៏​មាន​ហាងឆេង​ខ្ពស់ ជា​ហេតុ​ធ្វើ​ឲ្យ​នាង​មានលទ្ធភាព​សម្ញែង​ភាព​ហ៊ឺហា​មិន​ចាញ់​តារា​ស្រី​ឯទៀត៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម