សន្តិសុខសង្គម
ស្នងការខេត្តបាត់ដំបង ដាក់កម្លាំងជាង ២ ពាន់នាក់ សម្រាប់ការពារថ្ងៃបោះឆ្នោត
កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង ប្រមាណជាង ២ ពាន់នាក់ ត្រូវបានចាត់តាំង និងទទួលភារកិច្ចក្នុងកិច្ចការពារ ហិបឆ្នោត និងមណ្ឌលបោះឆ្នោត ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងថ្ងៃបោះឆ្នោតនាពេលខាងមុខនេះ។
នៅព្រឹកថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៣ នេះ លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានមានប្រសាសន៍ប្រាប់ «កម្ពុជាថ្មី» ថា នៅមុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត នាពេលដ៏ខ្លីខាងមុខនេះ លោកបានបញ្ជាឲ្យសេនាធិការ ចាត់តាំងកម្លាំងសរុបចំនួន ២ ៤៤៥ នាក់ ក្នុងនោះមានកម្លាំងតាមការិយាល័យ កម្លាំងតាមអធិការដ្ឋាន និងកម្លាំងវរៈការពារព្រំដែន ដើម្បីត្រៀមលក្ខណៈចុះតាមមូលដ្ឋាន ក្នុងកិច្ចការពារមណ្ឌលបោះឆ្នោត និងហិបឆ្នោត ព្រមទាំងការការពារសន្តិសុខជូនប្រជាពលរដ្ឋក្នុងថ្ងៃបោះឆ្នោតផងដែរ។
លោកស្នងការ បានបន្ថែមថា នៅក្នុងការបោះឆ្នោតនីតិកាលទី ៧ ឆ្នាំ ២០២៣ នេះ ការិយាល័យ បោះឆ្នោតក្នុងខេត្តបាត់ដំបង សរុបមានចំនួន ១ ៦៩២ ការិយាល័យ ដែលក្នុងមួយការិយាល័យ ត្រូវមានកម្លាំងការពារចំនួន ៣ នាក់។
លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន បានសង្កត់ធ្ងន់ថា កម្លាំងសមត្ថកិច្ចចាប់ផ្ដើមពង្រឹងការពារសន្តិសុខយ៉ាងម៉ឺងម៉ាត់ ចាប់ពីពេលនេះតទៅហើយ ព្រោះនៅថ្ងៃទី ២១ ស្អែកនេះ គឺជាថ្ងៃដែលគណបក្សប្រជាជន រៀបចំពិធីក្បួនដង្ហែក្នុងលក្ខណៈទ្រង់ទ្រាយធំចុងក្រោយ ដូច្នេះកម្លាំងត្រូវបង្កើនកិច្ចការពារសន្តិសុខជូនប្រជាពលរដ្ឋ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»